ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខឆាប់ៗនេះមានសិល្បករ សិល្បការិនី ជាច្រើនបាននិងកំពុងបញ្ចេញបទចម្រៀងនៅលើទីផ្សារដើម្បីទាក់ទាញអារម្មណ៍ទស្សនិកជន។ មួយក្នុងចំណោមនោះគេបានឃើញកញ្ញា បាន មុន្នីល័ក្ខ និងតារាសម្តែង សន ពិសិដ្ឋ បានចាប់ដៃគូបកស្រាយចម្រៀង Cover ពីសំនៀងដើមលោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។

នៅថ្ងៃទី២៦ ខែមីនា កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងមានសំឡេងផ្អែមពីរោះរណ្តំនិងតារាសម្តែង សន ពិសិដ្ឋ បានសហការគ្នាលើកដំបូង Cover នូវបទចម្រៀងពីដើមមួយបទមានចំណងជើងថា «រាំកិតជិតកាយ…»។ បទចម្រៀងប្រភេទចង្វាក់រាំវង់នេះបានល្បីមកជាយូរមកហើយតែជាបទលេចធ្លោមួយរបស់តារាចម្រៀង ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។.png)
ទោះយ៉ាងណា ការអភិវឌ្ឍន៍ពីតារាសម្តែងមកជាតារាចម្រៀងចេញបទជាមួយនឹងតារាចម្រៀងអាជីពលោក សន ពិសិដ្ឋ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយមួយចំនួនរិះគន់ដោយចាត់ទុកសំឡេងរបស់លោកធ្វើឱ្យខូចគុណភាពសំឡេងរបស់ បាន មុន្នីល័ក្ខ។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានបញ្ចេញមតិថា «ពីរោះណាស់បងច្រៀងតែម្តងនឹងបានហើយ,ច្រៀងមួយបងពិសិដ្ឋខូចសំឡេងអូនអស់ហើយ, ពីរោះណាស់បងឆ្នាំក្រោយមិនបាច់ចេញទៀតទេ»។ មិនត្រឹមតែប៉ុណ្ណោះប្រិយមិត្តខ្លះគិតថាសំឡេងរបស់លោក សន ពិសិដ្ឋ ជា AI ទៀតផង។
ក្រោយទទួលរងនូវមតិសាធារណៈ តារាសម្តែង សន ពិសិដ្ឋ បានចែករំលែកដោយក្តីអន់ចិត្តលាយឡំនឹងការលេងសើចថា «ស្រឡាញ់ចម្រៀង តែចម្រៀងអត់ស្រឡាញ់ខ្ញុំសោះ»។ លោកក៏បានបង្ហាញពីសញ្ញាពេលដែលអានខម្មិនទស្សនិកជនហើយលោកឈឺបេះដូងយ៉ាងខ្លាំង។
ទោះបីជាប្រឈមនឹងមតិរិះគន់ទៅលើសំឡេងក្តី ប៉ុន្តែអ្នកមួយចំនួនក៏បានលើកទឹកចិត្តតារាសម្តែង សន ពិសិដ្ឋ ផងដែរ៕










