Home ព័ត៌មានអន្តរជាតិ អេហ្ស៊ីបចាត់វិធានការ​សន្សំសំចៃប្រេងឥន្ធនៈដោយឱ្យហាង​នៅទូទាំងប្រទេសបិទទ្វារមុនកំណត់

អេហ្ស៊ីបចាត់វិធានការ​សន្សំសំចៃប្រេងឥន្ធនៈដោយឱ្យហាង​នៅទូទាំងប្រទេសបិទទ្វារមុនកំណត់

86
0

សង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាបានបង្កផលប៉ះពាល់ដល់ប្រទេសនានាលើពិភពលោកស្ទើរទាំងអស់ដែលពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីតំបន់នេះ ដែលធ្វើឱ្យប្រទេសរងផលប៉ះពាល់ចាត់វិធានការផ្សេងៗដើម្បីសន្សំសំចៃប្រេង ។ អេហ្ស៊ីប ក៏ជាប្រទេសរងផលប៉ះពាល់ដែរ រដ្ឋាភិបាលអេហ្ស៊ីបបានកំណត់ឱ្យហាងនានាបិទទ្វារមុនកំណត់, បន្ថយភ្លើងតាមផ្លូវនៅទូទាំងប្រទេស និងអនុវត្តវិធានការផ្សេងទៀត ដោយអនុវត្តរយៈពេល១ខែ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-kDwN-FOOtgNJGCd6QAT35R8mDNVJ_gNZFdz_HxWJvc8oQtJxzDhK9V4bu0_J7z9u2OJMArd3xUqAUmU7p5T-_de-aH-wziojoB2c8en4NpSy510YiHYowx5LsnFFKuKh_DHcchmKLGQo_Tt1ZiUU_0HYHraK_KViEY1hFpt4_6qcsfcXG0LIiHgXJ80/s600/photo_2026-03-27_10-25-43.jpg

នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានប្រកាសអនុវត្តវិធានការបណ្តោះអាសន្នរយៈពេល១ខែ ដើម្បីសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងកំណត់ឱ្យហាងនានាបិទទ្វារមុនកំណត់ និងកាត់បន្ថយភ្លើងបំភ្លឺតាមផ្លូវនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៨ ខែមីនា តទៅ ។ ការអនុវត្តវិធានការនេះ បន្ទាប់ពីអេហ្ស៊ីបប្រឈមនឹងកង្វះខាតប្រេងប្រើប្រាស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnxXYkoW400phdkHY84NGTr70_Szbku_1zqFaWaiXSmU6fWLFwSJWngtHQpXLS4jYqSCtDwF3b54Matv_Ff3aIDQfmeHuapJcB7LpWQv9eb6gc3XvPlaRHvOH2Jl1stqAGu2iGOD4Vqh_3oExbOfeiSkaGT9R1yIOD0V26GKFCnRkHUb2AL_CnolzVFJ7D/s800/photo_2026-03-27_10-25-43%20(7).jpg
ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ ត្រូវបានកំណត់ឱ្យបិទទ្វារនៅម៉ោង៩យប់ (សម្រាប់ថ្ងៃធម្មតា) និងបិទទ្វារនៅម៉ោង១០យប់ (សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ) ។ ក្រៅពីនេះ ក៏មានវិធានការផ្សេងទៀត រួមមាន ៖ បន្ថយភ្លើងបំភ្លឺតាមផ្លូវ និងបិទភ្លើងលើផ្ទាំងពាណិជ្ជកម្មតាមដងផ្លូវទាំងអស់ ហើយក្រោយបញ្ចប់ពិធីបុណ្យ Eid al-Fitr គឺគ្រប់ស្ថាប័នរដ្ឋនឹងបិទទ្វារនៅម៉ោង៦ល្ងាច ដោយមន្ត្រីរាជការនឹងបំពេញការងារសេសសល់តាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWqVq5-5IeCczP5qZtJWXiTOcs_T2s_RTzSY1nPw7faDVZKud0KZ5tH-C9pco8ti1qUiDmUWoKop57Eu2JJXR8WBiLTkRQ09VYHfwjWx-9c-EWdwfQGuQugRsJh3yzleFG4EN_FFE_ZiPxiCTySbesUh4lP4M6JxeF56qxcaKKApKYCI2pIg1VdyFN5yH/s1280/photo_2026-03-27_10-25-43%20(2).jpg

លោក Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីបនិយាយថា រដ្ឋាភិបាលកំពុងពិចារណាពីការអនុវត្តវិធានការឱ្យមន្ត្រីរាជការក្នុងស្ថាប័នមួយចំនួនធ្វើការពីផ្ទះតាមអនឡាញ (Work from Home) ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែវិធានការនេះមិនអនុវត្តចំពោះស្ថាប័នផ្តល់សេវាដល់ពលរដ្ឋទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Yq7-Xc4xtuTVUAkwMLw7ewFZ-qM886znr6u1WSx8Tuq53JZd9IrzCgj11Vbqeep3IDW61V7JzH-x23pFCzlWb7F9RLNpUVZLqeEG-vK7izpGuOMvv52vsL7sMwmWe5wyLOzWNS4PDEzQwm-3kiB6y_ektqwwjoAl25q5eNNWwThKg2enkLDqoJiNCGf0/s800/photo_2026-03-27_10-25-43%20(4).jpg

តាមការប៉ាន់ស្មានរបស់ក្រសួងអគ្គិសនី គឺការអនុវត្តវិធានការទាំងនេះនឹងជួយឱ្យរដ្ឋាភិបាលអាចកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងបរិមាណយ៉ាងច្រើន ។ នាយករដ្ឋមន្ត្រីអេហ្ស៊ីបទទួលស្គាល់ថា វិធានការសន្សំសំចៃប្រេងនឹងប៉ះពាល់ដល់អ្នកធ្វើការក្នុងហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ ប៉ុន្តែរដ្ឋាភិបាលនឹងអនុវត្តបណ្តើរៗដើម្បីកាត់បន្ថយផលប៉ះពាល់ ហើយវិធានការអាចនឹងអនុវត្តរហូតដល់ស្ថានការណ៍ប្រេងពិភពលោកល្អប្រសើរឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZHqA8CuE9KD0lEZgGustzlbMVFuDB5bSk8-f_EHB7JXax_ODDokfBI20uvWsz8_MRhfbBYif0mR_lVezroRocjrk8DNtjTakVW_zsBGttLgJnH8ZF8B-9JYs3ZBDG0CGLvg4y7P0_y5T2j22hwV5LIXnZ-Vrq58QX6O3eRFCypGXDGwOzxMtbO9WLkie/s800/photo_2026-03-27_10-25-43%20(5).jpg
សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ជំរុញឱ្យអ៊ីរ៉ង់រឹតបន្តឹងការឆ្លងកាត់នាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz និងនាំឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើងប៉ះពាល់ប្រទេសជាច្រើន រួមទាំងអេហ្ស៊ីប ។ អេហ្ស៊ីបទើបតែដំឡើងថ្លៃប្រេងក្នុងប្រទេសរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីឆ្លើយតបនឹងវិបត្តិប្រេងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGI8wo98MyByaZbNrk22pi6Pkk-FjZVPDmIkyJ0hazCdvb3MTtQQLOPTIRkrLQ_BGeuxaj49FjpPBEp4Me_aFrf0zge_w6BO39F9GZHdIapUgmxh3_KCdoD_mgUonr7e2zvdmCe5iYwn_jZLSp6CvlrcKWNff4JveNUoW-mUTs6WuMYDPHoNRsXNHX2144/s1280/photo_2026-03-27_10-25-43%20(6).jpg

នាយករដ្ឋមន្ត្រីអេហ្ស៊ីបបញ្ជាក់ថា វិធានការសន្សំសំចៃប្រេងនឹងប៉ះពាល់ដល់ពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែអនុវត្តដើម្បីកាត់បន្ថយផលប៉ះពាល់តាមអ្វីដែលអាចធ្វើទៅបាន ។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងរក្សាបរិមាណផលិតកម្ម ៕