រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសហាមឃាត់ភ្ញៀវទេសចរអ៊ីរ៉ង់ចូលប្រទេសអូស្ត្រាលីរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ទោះជាមានទិដ្ឋាការស្របច្បាប់ក៏ដោយ លើកលែងតែជ.នជាតិអ៊ីរ៉ង់ណារៀបការជាមួយជ.នជាតិអូស្ត្រាលី ក្រោមហេតុផលដើម្បីសន្តិសុខជាតិ និងបារម្ភពីភ្ញៀវទេសចរអ៊ីរ៉ង់មិនព្រមត្រឡប់ទៅប្រទេសខ្លួនវិញ ។ វិធានការនេះរងនូវការរិះគ.ន់ជាច្រើនពីក្រុមសិទ្ធិមនុស្ស និងអ្នកនយោបាយថា រដ្ឋាភិបាលអូស្ត្រាលីអនុវត្តមិនដូចអ្វីដែលនិយាយ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសមិនអនុញ្ញាតឱ្យភ្ញៀវទេសចរអ៊ីរ៉ង់ចូលប្រទេសអូស្ត្រាលីរយៈពេល៦ខែ ទោះជាមានទិដ្ឋាការទេសចរណ៍ស្របច្បាប់ក្តី ក្រោមហេតុផលដើម្បីសន្តិសុខជាតិ និងការពារអ្នកស្វែងរកសិទ្ធិជ្រកកោន ។ ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាមកពីគណបក្សប្រឆាំងរិះគន់ថា គឺជាការប្រឆាំងជនជាតិអ៊ីរ៉ង់ និងបរាជ័យផ្នែកសីលធម៌គួរឱ្យភ្ញាក់ផ្អើល ។

រដ្ឋាភិបាលអូស្ត្រាលីក្រោមការដឹកនាំរបស់គណបក្សការងារ បានប្រកាសអនុវត្តវិធានការធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយមិនអនុញ្ញាតឱ្យជនជាតិអ៊ីរ៉ង់ដែលមានទិដ្ឋាការទេសចរណ៍ស្របច្បាប់ធ្វើដំណើរចូលអូស្ត្រាលីរយៈពេល៦ខែ ហើយវិធានការនេះអនុវត្តចាប់ពីថ្ងៃទី២៦ ខែមីនា ដោយសារបារម្ភពីភ្ញៀវទេសចរអ៊ីរ៉ង់មិនព្រមត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបន្ទាប់ពីទិដ្ឋាការផុតសុពលភាព ស្របពេលស្ថានការណ៍ពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tony Berg គឺរដ្ឋាភិបាលអូស្ត្រាលីនឹងពិចារណាល្អិតល្អន់មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅអូស្ត្រាលីអចិន្ត្រៃយ៍ ។ ភ្ញៀវទេសចរអ៊ីរ៉ង់ដែលទិញសំបុត្រយន្តហោះមកដើរកម្សាន្តនៅអូស្ត្រាលី ហើយមិនព្រមត្រឡប់ទៅវិញនោះ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យស្នាក់នៅរហូតទេ ដែលវិធានការនេះជួយឱ្យរដ្ឋាភិបាលមានពេលវេលាវាយតម្លៃស្ថានការណ៍ពិភពលោកដែលកំពុងតានតឹង ។ ប៉ុន្តែនឹងលើកលែងដល់ជនជាតិអ៊ីរ៉ង់ណាដែលបានរៀបការជាមួយជនជាតិអូស្ត្រាលី និងលើកលែងដល់កូនៗរបស់ពួកគេផងដែរ ។
.jpg)
វាធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកសិទ្ធិមនុស្ស និងអ្នកនយោបាយជាច្រើន ក្នុងនោះក្រុមការពារសិទ្ធិមនុស្ស Asylum Seeker Resource Centre ថា គឺជាការប្រឆាំងជនជាតិអ៊ីរ៉ង់ និងបរាជ័យផ្នែកសីលធម៌គួរឱ្យភ្ញាក់ផ្អើល ស្របពេលជនជាតិអ៊ីរ៉ង់ត្រូវការសុវត្ថិភាព បែរជារដ្ឋាភិបាលអូស្ត្រាលីបិទទ្វារមិនទទួលពួកគេ ។.jpg)
សមាជិករដ្ឋសភាឯករាជ្យដាស់តឿនថា ការលុបចោលទិដ្ឋាការជនជាតិអ៊ីរ៉ង់ដែលអូស្ត្រាលីផ្តល់ឱ្យដោយស្របច្បាប់ គឺជាការបំផ្លាញទំនុកចិត្តលើប្រព័ន្ធអន្តោប្រវេសន៍ និងបង្កើតបទដ្ឋានគ្រោះថ្នាក់ ។ រីឯគណបក្សនយោបាយអូស្ត្រាលីរិះគន់ថា នេះជាការបង្ហាញពីធាតុពិតរបស់រដ្ឋាភិបាលអូស្ត្រាលីដែលតែងតែនិយាយថា គាំទ្រពលរដ្ឋអ៊ីរ៉ង់ ប៉ុន្តែបែរជាបដិសេធការសុំសិទ្ធិជ្រកកោន ។
គួរបញ្ជាក់ថា វិធានការហាមឃាត់ភ្ញៀវទេសចរអ៊ីរ៉ង់ បន្ទាប់ពីអូស្ត្រាលីទើបតែផ្ដល់ទិដ្ឋាការមនុស្សធម៌ដល់សមាជិកក្រុមបាល់ទាត់ជម្រើសជាតិស្រីអ៊ីរ៉ង់ចំនួន៧នាក់ កាលពីដើមខែមីនា ឆ្នាំ២០២៦ ។ បច្ចុប្បន្ន វិធានការនេះនឹងប៉ះពាល់ដល់ជនជាតិអ៊ីរ៉ង់ដែលកាន់ទិដ្ឋាការប្រមាណ៦,៨០០នាក់ ហើយសំខាន់ គឺអនុវត្តចំពោះតែជនជាតិអ៊ីរ៉ង់ប៉ុណ្ណោះ ៕










