Home តារាជាតិ សំ លីដា ទម្លាយទាំងទឹកភ្នែកដើម្បីបំពេញក្តីស្រមៃកូនស្រីម្តាយលក់ស្រែអស់មួយ

សំ លីដា ទម្លាយទាំងទឹកភ្នែកដើម្បីបំពេញក្តីស្រមៃកូនស្រីម្តាយលក់ស្រែអស់មួយ

94
0

តារាចម្រៀងវ័យក្មេង សំ លីដា ដែលជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានទម្លាយទាំងទឹកភ្នែកអំពីប្រវត្តិតស៊ូក្នុងជីវិតនាងនិងម្តាយធ្លាប់រើសអេតចាយហើយម្តាយនាងថែមទាំងលក់ស្រែអស់មួយដើម្បីបំពេញក្តីស្រមៃរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFZcOnwO0Gm5RinXyTV36mODmePJdiQDfY-c1HPu9QOR_UxRp4tSLpEyOBfnN56m1hAo2v7WvZsgj__27hw7OXUneXIkM1yJ5a_TP-WAIkjm5u6Uo0Em6PCcx1xaIXReeRmjWJeSlLvSBBkaDu2eVFPuzDP4p3sCuaND_PH5XtljUQsJ6V0uiEPIWJ9Ym/s2048/image_2026-02-13_09-54-00%20(2).png
ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបរឿងកាលពីកន្លងមកថ្មីៗនេះដោយតារាចម្រៀងវ័យក្មេង សំ លីដា ត្រូវបានបុរសរោគចិត្តម្នាក់ប្រើពាក្យមិនសមរម្តមកសួរពីតម្លៃខ្លួននាង។ កំពុងតែសិក្សាផងនិងប្រកបអាជីពសិល្បៈផង លីដា បានធ្វើឱ្យទស្សនិកជនសរសើរពីទឹកដមសំឡេងរបស់នាងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0wJicFKN_eUKNbE_0HlnhI5CuUXlRw0gphP-uZZN7h2bTDKH5idsocPLB5J6EEbq55_Lx6kt_C8g25yoO_pBpgxId3K1EwpBK8BsWLPhVU2ZGClR8n6jG7F8F7p1U_TCR3i4VdpOdcMe3OJflyWabvMnT51la6uneslnGv0LE8RmHvypDl5Durwm082a2/s2048/image_2026-02-24_09-52-18%20(2).png

យ៉ាងណាមិញទម្រាំនឹងប្រិយមិត្តស្គាល់នាងជាម្ចាស់ពានជាអ្នកសិល្បៈវ័យក្មេងមួយរូប សំ លីដា និងគ្រួសារគឺតស៊ូណាស់នៅក្នុងឆាកជីវិត។ តាមរយៈវីដេអូខ្លីនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី v talk confession សំ លីដា បានទម្លាយថា នាងនិងម្តាយធ្លាប់រើសអេតចាយ ម្តាយធ្លាប់ខ្ចីលុយគេ និងលក់ស្រែដើម្បីសម្រេចក្តីស្រមៃរបស់កូនស្រីឱ្យកូនស្រីចូលរួមប្រកួតចម្រៀង។ តារាចម្រៀងមកពីខេត្តព្រៃវែងរូបនេះបានទម្លាយទៀតថា អំឡុងពេលឡើងមកប្រលងមានពេលខ្លះម្តាយរបស់នាងពុំមានលុយនោះទេសូម្បីតែ១០០រៀល ទោះបីជាលុយសម្រាប់ទិញទឹកឱ្យកូនផឹកក៏មិនមានផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hIpO6fJwkayzXy6Bz9Ne_8HC5GVUE6Es298n2FCVJjMm3NCbSeTQle_Rfd50b-04wXV_ddNVTyv6xPFiVLgwAGy0zguy1Rin1tszceuMlbZqVbkTZcVNuoWvAUQZyP1CVlUtvQv8s4QX0lvebdrIrZhYaD7E1QKOM51Vuo4zIp7QnCnOuyIkchpiIQZd/s2048/image_2026-03-26_09-12-04.png

វីដេអូខ្លីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើនខណៈអ្នកមួយចំនួនបានអះអាងថាអ្វីដែល សំ លីដា រៀបរាប់គឺជាការពិតទាំងអស់។ នេះមានន័យថាទម្រាំនាងអាចរកលុយបានមួយចំនួនដូចសព្វថ្ងៃបានមកពីការងារសិល្បៈច្រៀងតាមរោងការ និងការប្រគំតន្រ្តីមួយចំនួនជីវិតរបស់ម្ចាស់ពានវ័យក្មេងរូបនេះពិតជាលំបាកណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZpQVPiVt-pKAh5LcwVIdtbkPJURaijkWd1kNiVKlTEeCjKHtBKA6wyHOHVBF_cuBJDdEJA7ZDEqh_wylptb4XFg-MHIAvM9fZAhiTCRpR4GqP1f9gFJIdobznR8GrSk_j0ZhP2x_6qF8sYDLg8pElJBBSGC5Mx79SYmsBzMdd7iEsJ7tZFauIZUJR9On/s2048/image_2026-03-26_09-11-50.png

យ៉ាងណាមិញរឿងនេះក៏ស្តែងឱ្យទស្សនិកជនដឹងថាលទ្ធផលដែល សំ លីដា ខិតខំប្រឹងប្រែង តស៊ូ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនឯងគឺមិនក្បត់រត់ចោលនាងនោះទេ៕