Home តារាជាតិ ពេជ្រ សូលីកា ផ្តាំផ្ញើហ្វេនផ្កាប់មុខម្ខាងទៀតកុំទទឹងទិសគាំទ្រអាយដលទាំងមិនដឹងសខ្មៅ

ពេជ្រ សូលីកា ផ្តាំផ្ញើហ្វេនផ្កាប់មុខម្ខាងទៀតកុំទទឹងទិសគាំទ្រអាយដលទាំងមិនដឹងសខ្មៅ

82
0

រឿងរ៉ាវរវាង ពេជ្រ សូលីកា និង ហ្វីយ៉ាតា បានបង្កឱ្យមានការជជែកយ៉ាងច្រើននៅលើបណ្តាញសង្គមខណៈអ្នកទាំងពីរសុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួនចេញមកការពារអាយដល។ ជាមួយនឹងបរិយាកាសអាប់អួរនេះ ពេជ្រ សូលីកា បានផ្តាំផ្ញើទៅហ្វេនផ្កាប់មុខខាងទៀតកុំគាំទ្រទង្វើរបស់អាយដលទាំងមិនដឹងសខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbZaKukhxLY3Zo8yHakNqwuqnv4NVjRUfSvcoS8hsSa4p0u_nKzZvx9_BD4xANCsSGzxZxSKwJYPm06t9LisZa977brdEVcXYYHS1cmyPc5frLxG74C6hybUVeCSSOW7ra9O9j-T6EEdjZKDxrlgaOeTgkFnJ9F7XLIHKyr1q26_OWG4TFQtLICKzlBNc/s1919/image_2026-03-25_14-54-58.png

នៅថ្ងៃទី២៤ ខែមីនា តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរថា «ជាថ្មីម្ដង ជូនចំពោះ ហ្វេន idol ផ្កាប់មុខ មិនដឹងល្អសខ្មៅ ខ្ញុំប៉ុណ្ណេះហើយ អត់ចាំបាច់ផុស drama
ផុស attention ផុសយកល្បីអីទៀតទេ។ ការដែលផុសនេះ ទីមួយ: ខ្ញុំគ្មានទំនាក់ទំនងនិងគ្នាទៀត បើខ្ញុំមិនផុស គេម៉េចដឹងថាខ្ញុំចង់បានអី ? កុំមកកាន់ជើង idol ខុសរបៀប
ខុសមិនដឹងខុស ចឹងតើបានជាជីវិត idol អ្នកឱបតែភ្លើង ខំចង់កន្លះជីវិតហើយ នៅតែមិនទៅណា នៅតែអណ្ដើកក្នុងស្នូក ចឹងទៅ គ្រាន់ប្រាប់…ខ្ញុំមិនស្លូតទេ គ្រាន់តែខ្ញុំមិនដឹងទៅកាចខុសរបៀបធ្វើអី។ ប៉ះច្រើនដងខ្ញុំមិនមាត់ ខ្ញុំមិនមែនខ្លាច idol អ្នកទេ ប៉ុន្តែខ្ញុំរក្សាកិត្តិយសរបស់ខ្ញុំ កូនខ្ញុំ និង ហ្វេនខ្ញុំកុំដដែលៗ ខ្ញុំធុញ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZE2K86pMUupIRSaG3bQcshH9lLBnzhFLSR0IWuArj_YtlUEeLI-e8jeFNVgL8amk3a0bMXgCFT4f435eJWqWgg9GC2GLVA7-xVdXTVmYG_F9yzUe2AB-TPki3R3ihRVatuBHr8FQUWyBbCRaTM9ovbrHR5Wwk8shyphenhyphen8mtojds9h_kSKyerhrHwbOQ6Zm6/s2048/image_2026-03-25_14-55-01.png

មុននឹងលើកឡើងយ៉ាងច្បាស់លាស់កុំឱ្យហ្វេនផ្កាប់មុខកាន់ជើងអាយដលទាំងទទឹងទិសមិនដឹងសខ្មៅ តារាចម្រៀងរូបនេះបានបង្ហោះសំណេរមួយទៀតថារូបនាងមិនចង់និយាយនោះទេតែបើមិននិយាយមិនដឹងថាពេលណាចប់។ ពេជ្រ សូលីកា ថាអារម្មណ៍ពេលនេះ បើឃើញនៅក្រៅ ក្នុងចិត្តមានតែមួយទេ អូយម្នាក់ហ្នឹងស្រស់ស្អាតមេសតែបើអោយមានដិតដានអារម្មណ៍ថាចង់ស្គាល់ គ្មានសូម្បី 1%ឆ្លាតខុសរឿង ល្មមឈប់ហើយ។
តារាចម្រៀង ពេជ្រ សូលីកា បន្តថា «ល្បិច attention ប្រើសម័យនេះ វាហួសសម័យហើយ ម្នាក់ៗគេឆ្លាតណាស់ ចាំណា សត្រូវខ្ញុំមកពីខាងណាក៏ដោយខ្ញុំមិនដែលខ្លាចទេ ព្រោះខ្ញុំច្បាស់ខ្លួនខ្ញុំ ថាខ្ញុំធ្វើអី មួយម៉ាត់គឺ… “ខ្ញុំមិនចង់បៀត “អាយុប៉ុណ្ណឹងហើយ រស់បានប៉ុន្មានឆ្នាំទៀត មិនគិតធ្វើអីល្អៗទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKm22llV39rUFsvt9gLVPoG3wNfHdIVczSUPeTBTRmMK735-EXrMHlK05X4tNKVogjuuSDvFj-iyBSchCjMJn-hg9lQ2KD31eAafDeKtintHaOLTMZS7bO0mFsMOl80YknRD9S9inINBtyh0tZd-JFYU8BgTe1P53Srp4nn3lCPVqqS4cCj1dv9vEU7hW/s2048/image_2026-03-25_14-55-03.png

ម្ចាស់បទ «ជនទី៣»បន្ថែមចុងក្រោយថា «ហ្វេន ផ្កាប់មុខក៏ចឹងដែរ គ្មានចេះដឹងល្អសខ្មៅទេ ចេះតែលើកជើង តែស្ករ ចឹងហើយបានជា idol ខ្លួន មិនចេះភ្ញាក់រលឹកខ្លួនសោះ ហ្វេន PSK ម្នាក់ៗគេល្អថ្លៃថ្នូរណាស់ ឃើញខុសចេះណែនាំកែតម្រូវ ហើយខ្ញុំនេះក៏ស្ដាប់គេទៀតទើបជីវិតខ្ញុំមានថ្ងៃនេ។ រឿងមួយនេះទោះលុតជង្គង់នៅនិងមុខ ក៏មិនអាចអត់ឱបបានដែរ ព្រោះខ្ញុំផ្សងរាល់ថ្ងៃ ថាស្មារលាជារៀងរហូតជាមួយមនុស្សប្រភេទហ្នឹង ហើយក៏អរគុណ ដែលធ្វើអោយខ្ញុំចេះមើលមនុស្សដល់សព្វថ្ងៃ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgccIftNWGhxlS1I53HAaPlBiKpW4PXdoqN9Nz3ihayu6H2IwfrFHHr6JRbn8ZWk3JLFs0UrBdtP1TSDVWHF6AQUwWd3bbkiOexFjiiVkIxe67Y74ezgd9ELC1xXOpN1rCn68v9N3dU8uBrzigjtPoEkoFg1Eq5QbkX6jnvbsqd14HJuC8a3ZEFqVbWCzvw/s735/image_2026-03-24_14-07-36.png

ទោះបីជា ពេជ្រ សូលីកា បង្ហោះសំណេរជាច្រើនក្នុងន័យចង់សម្តៅមកកាន់ខ្លួនក្តីងាកមកកាន់ ហ្វីយ៉ាតា វិញហាក់ពុំបានបង្ហោះសំណេរតបតអ្វីវិញនោះទេ៕