Home សុខភាព ថែទាំសុខភាពនិងបេះដូងរបស់អ្នក ដោយចៀសវាងដាច់ខាតនូវទង្វើទាំង៦ខាងក្រោមនេះក្រោយម៉ោង៧យប់!

ថែទាំសុខភាពនិងបេះដូងរបស់អ្នក ដោយចៀសវាងដាច់ខាតនូវទង្វើទាំង៦ខាងក្រោមនេះក្រោយម៉ោង៧យប់!

82
0

គ្រូពេទ្យបេះដូងបានដាស់តឿនថា ចាប់ពីម៉ោង៧យប់ទៅ គឺជាពេលវេលាដ៏មានសារៈសំខាន់សម្រាប់សុខភាពបេះដូង ពុំគួរអនុវត្តទម្លាប់ទាំង៦នេះទេបន្ទាប់ពីម៉ោង៧យប់ ប្រសិនបើចង់ឱ្យបេះដូងរឹងមាំ និងគេងលក់ស្រួល ប៉ុន្តែមនុស្សភាគច្រើនតែងតែអនុវត្តទម្លាប់ទី១ ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI3gSs71DY1tpP8A8zKXpfGIDPvsOoshHneYkVO7W8ssMidMYmBuOFU08WDyzVagAthEWPArv6-9Vr97RJSxgbpR-Iq_lMCXx5523fQTh6_no8VUQ9oqbO4f7EPUcqPDPoWSNzK0gRo9wCEwdlG29k9LBtEpjKIXfB3BESD3-bhtgm7zdqaSAHVObaaVQV/s1280/photo_2026-03-26_10-44-15.jpg

ទម្លាប់មុនចូលគេងពេលយប់មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សុខភាពបេះដូងដែលមនុស្សគ្រប់គ្នាគិតមិនដល់! គ្រូពេទ្យបេះដូងម្នាក់ដែលមានបទពិសោធន៍ការងារនៅក្រៅប្រទេសរយៈពេលជាង២០ឆ្នាំ និយាយថា អ្វីដែលយើងធ្វើបន្ទាប់ពីម៉ោង៧យប់ (ឬជាពេលវេលាចេញពីធ្វើការ) គឺមានផលប៉ះពាល់សម្រាប់រាងកាយ គួរចៀសវាងទម្លាប់ទាំង៦នេះ ដើម្បីថែទាំសុខភាពបេះដូង រួមមាន ៖

១-ហាមបរិភោគអាហារល្ងាចក្រោយម៉ោង៧យប់ ៖ ពេលវេលានេះ ការគ្រប់គ្រងកម្រិតស្ករ និងខ្លាញ់ក្នុងរាងកាយនឹងធ្លាក់ចុះ ។ ការបរិភោគអាហារក្នុងអំឡុងពេលនេះធ្វើឱ្យកម្រិតស្ករ និងខ្លាញ់ក្នុងឈាមកើនឡើង ព្រមទាំងបង្កើនការរលាកក្នុងរាងកាយ ។ រីឯការឆាប់បរិភោគអាហារល្ងាច គឺជាការថែទាំសុខភាពបេះដូងយ៉ាងល្អ និងរាងកាយមានពេលសម្រាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD2WVglutwMPNXRa5aVovGN6dXe7KdDJqD8EUnOniihEUQ9KXp12qRUEGlrt1EdH91MN-C6Pk8IoF-uCzXKbcTFC683enLXHeY8_D8tZKegLSzhp4tuJyvWOmXBpaH2u-uqRCN5F8m4b8e6eKBNT7QdjIi5Tv3AnY7kFkwpsdjaKXNA06Chx2O61o_nJGk/s800/photo_2026-03-26_10-44-15%20(2).jpg
២-ហាមនៅក្រោមពន្លឺភ្លើងពណ៌ស ពេលយប់ ៖ ពន្លឺអំពូលភ្លើងខ្លាំងអាចរំខានដល់ការបញ្ចេញអរម៉ូនមេឡាតូនីនដែលពាក់ព័ន្ធនឹងការគេងលក់ និងសម្ពាធឈាម ។ គ្រូពេទ្យណែនាំឱ្យបន្ថយពន្លឺពេលយប់ដើម្បីជួយឱ្យរាងកាយឆាប់បានសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioJJKmrGlqkhnjY20naSrczyRyfZBmcVDTb18kZwAEHxF4uevvm5-adRTM9gTQHWJ8J-bLkPHIHck66usPZ6SVRskqSNC_13PfvzF14gH0I0F8RY9WVjRrFHaeEynwvDIF_MmODT1gK1Kxy0EM70sVS04Lxfgit7BWiPHyZuZsjoJ8lYCh21KJgrYZ4nEy/s600/photo_2026-03-26_10-44-15%20(3).jpg

៣-ហាមអានព័ត៌មានស្ត្រេសមុនចូលគេង ៖ ព័ត៌មាននយោបាយ ឬព័ត៌មានស្ត្រេសផ្សេងៗនឹងជំរុញដល់ប្រព័ន្ធប្រសាទបណ្តាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាម ។ ចូរចៀសវាងអានព័ត៌មានទាំងនេះពេលយប់ដើម្បីឱ្យរាងកាយអាចសម្រាកពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6QbqX0Ns424HZcxuCu_QZRSPOpOd6nOR7CTBznX4l2zEWQU2JqEGwffzZY769TYPwkQ5zmTRsGY307d7TdUBBQWaBtvhAe9dSJ3rDuARyaG4wLL3EMXWavN22ZTDhFF1sDFuUkPZUKrZY9PkcD1lCZMH2bDIwPfdgylfrDJhUiDBrZ5wINwkIBrJ8FyXx/s1000/photo_2026-03-26_10-44-15%20(4).jpg

៤-ហាមហាត់ប្រាណខ្លាំង ៖ ទោះជាការហាត់ប្រាណល្អសម្រាប់បេះដូង ប៉ុន្តែការហាត់ប្រាណខ្លាំងពេលយប់នឹងធ្វើឱ្យរាងកាយបញ្ចេញកម្លាំងមិនឈប់ឈរនាំឱ្យពិបាកគេងលក់ ។ យើងអាចហាត់ប្រាណបញ្ខេញកម្លាំងស្រាលៗ ដូចជា ៖ ដើរឱ្យមានចលនាសរសៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkqt3uA7AW3XObE2VNUAtMRjX6JC5rN_jSOLGOQ3xntUsPqxihRQlx6IYhJ_dsm3J20cq36_aLqwNyI9c96GvAd6hKDAPIgzqr4UnDuqf7Puswi37EQaVnkoC7x8F1ylzsD6JTEBFEgXbBowB1jekEnVRt4rkk4vAs_EkdVeKKvGNFHg81w8Ss3EiLmF-/s900/photo_2026-03-26_10-44-15%20(5).jpg

៥-ហាមឈ្លោះប្រកែក ៖ អារម្មណ៍ខឹងសម្បារដោយសារការឈ្លោះប្រកែកគ្នាពេលយប់មានឥទ្ធិពលដោយផ្ទាល់ដល់បេះដូង និងនាំឱ្យអរម៉ូនតានតឹងកើនឡើងរំខានការគេងពេលយប់ ។ បើមានរឿងសំខាន់ ត្រូវលើកមកជជែកគ្នាពេលណាសមស្រប ដើម្បីចៀសវាងផលប៉ះពាល់សុខភាព ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixbwfjdg8lojexFd0VVY6NjxViviUVb85eQMZ87_m9m8bW8ER3F11JmLC8nmI9_8QzK5lp4sr9QoEnuYK8iX9D7_quDpVWQhQPAlJhPubnYynnIRGV2DYJ6zNIiuFZQ-dwbULFb-FEyvZwrbkKIedm-aLr55jRRu0GZInu0Q_sCLPOLqOIyPCxkIwwoGVH/s1280/photo_2026-03-26_10-44-16.jpg

    ៦-ហាមមើលទូរស័ព្ទបើកពន្លឺអេក្រង់ខ្លាំង ៖ ពន្លឺចេញពីអេក្រង់ទូរស័ព្ទដៃ ឬថេបប្លេតពេលយប់ នឹងពន្យារពេលការបញ្ចេញសារធាតុមេឡាតូនីន ជាលទ្ធផល យើងមិនងាយគេងលក់ទេ និងគុណភាពការគេងធ្លាក់ចុះ ។ ការគេងមិនគ្រប់គ្រាន់ពាក់ព័ន្ធនឹងសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaE8p0Pj-MEJhiGkNbSYqQaN45_S-a4n84NPX362ZOT3kUMxmcUGxxF7Pt3SRfKkFOyM8wUqMsqu6-LlhjabxFqQus-dFmBWXgdyV6DYIOsKN26WQzCQdL3UBdskAhFr0iMbncrogH-sD6wVm9Hc2a_sadGOpBFZFeqnXi2OofvMg-FRrjvUn1wZ5vKE72/s628/photo_2026-03-26_10-44-16%20(2).jpg

    សរុបមក បេះដូងត្រូវការពេលវេលាសម្រាក ដែលយើងត្រូវចៀសវាងឱ្យបាននូវទម្លាប់ណារំខានការគេង ឬអារម្មណ៍តានតឹងបន្ទាប់ពីម៉ោង៧យប់ ដើម្បីឱ្យរាងកាយសម្រាកបានគ្រប់គ្រាន់ ។ ការផ្លាស់ប្តូរទម្លាប់ទាំងនេះជាការថែទាំសុខភាពបេះដូងយូរអង្វែងយ៉ាងមានប្រសិទ្ធភាព ៕