ពិភពលោកកំពុងភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់លោក Trump ក្រោយប្រធានាធិបតីរូបនេះ ប្រកាសដោយបើកចំហរថា ច្រកហ័រមូសអាចនឹងបើកឡើងវិញឆាប់ៗដោយមានសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រួមគ្នាគ្រប់គ្រង។ ការណ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកហាក់កំពុងប្ដូរយុទ្ធសាស្រ្តពីការធ្វើជាសត្រូវ ទៅជាការចាប់ដៃគ្នាដើម្បីបែងចែកអំណាចគ្រប់គ្រងវិញជាមួយអ៊ីរ៉ង់។
.jpg)
ថ្លែងបន្ទាប់ពីការពិភាក្សាតំណាងអ៊ីរ៉ង់ លោក Trump បានបង្ហើបថា ភាគីទាំងពីរអាចធ្វើការរួមគ្នាដើម្បីបើកច្រកសមុទ្រឡើងវិញ និងគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ ដែលត្រូវបានរំខានយ៉ាងខ្លាំងដោយជម្លោះដែលកំពុងបន្ត។ ជាងនេះទៅទៀត លោកបានបោះពាក្យសម្ដីយ៉ាងគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតថា លោក និងអាយ៉ាតូឡារបស់អ៊ីរ៉ង់មួយណាក៏បាន នឹងធ្វើការរួមគ្នាដើម្បីគ្រប់គ្រង់ច្រកសមុទ្រនេះ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់បានបដិសេធជាសាធារណៈអំពីការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ជាថ្មីថា ភាពមិនប្រាកដប្រជានៅតែមានលើអ្នកណាដែលនឹងតំណាងឱ្យទីក្រុងតេអេរ៉ង់នៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក។.jpg)
សំណើនេះធ្វើឡើងបន្ទាប់ពីជម្លោះជាច្រើនសប្តាហ៍ដែលបានរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ ដែលបង្កើនការភ័យខ្លាចអំពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ។ អ្នកវិភាគនិយាយថា ការរៀបចំការគ្រប់គ្រងរួមគ្នាណាមួយមិនមែនជារឿងធម្មតាទេ ដោយសារតែការប្រជែងគ្នាអស់ជាច្រើនទសវត្សរ៍រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។.jpg)
ក្នុងន័យនេះ គឺបើទោះជាលោក Trump បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះស្ថានការណ៍យ៉ាងនេះក្ដី ប៉ុន្តែអ្នកជំនាញបានព្រមានថា ប្រតិបត្តិការនយោបាយ និងយោធាសំខាន់ៗនៅតែមានមុនពេលកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន។ ស្ថានភាពនេះនឹងនៅតែបន្តវិវត្តន៍ទៅមុខ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងភាពតានតឹងកំពុងកើតឡើងក្នុងពេលដំណាលគ្នា៕










