Home ព័ត៌មានជាតិ រដ្ឋាភិបាល សម្រេចកាត់បន្ថយពន្ធអាករ​លើ​​តម្លៃ​ប្រេងឥន្ធនៈ

រដ្ឋាភិបាល សម្រេចកាត់បន្ថយពន្ធអាករ​លើ​​តម្លៃ​ប្រេងឥន្ធនៈ

83
0

រដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតរបស់រាជរដ្ឋាពិបាល ដោយបញ្ចុះពីអត្រា១០% មកអត្រា៤%។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា៖”ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ក្នុងនោះរដ្ឋទទួលបន្ទុកជំនួសចំនួន៦% គិតចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦”។

ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា តម្លៃលក់​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ មានតម្លៃ ​៥៤០០ រៀល ក្នុងមួយលីត្រ​ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ​៦៧០០ រៀល​ ក្នុងមួយលីត្រ៕