នៅថ្ងៃទី២៣ ខែមីនា ហ្វីយ៉ាតា បានបង្ហោះវីដេអូមួយបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយសារតែក្នុងវីដេអូនោះបានថតជាប់ចៃដន្យពីតារាចម្រៀង ពេជ្រ សូលីកា ដែលមនុស្សជាច្រើនដឹងថាអ្នកទាំងពីរមានបញ្ហានឹងគ្នា។ ទោះយ៉ាងណា រឿងនេះកាន់តែរីកសាយភាយបន្ទាប់ពី ពេជ្រ សូលីកា ចេញមកបង្ហោះសំណេរយ៉ាងក្តៅគគុក។.png)
តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរនៅយប់ថ្ងៃទី២៣ ខែមីនា ថា «រឿងខ្លះ អាចអត់ឱនបាន រឿងខ្លះ វាពិតជាមិនអាចបំភ្លេចស្ទើរតែមួយជីវិត ខ្ញុំអត់ចូលចិត្ត attention ទេ»។ តារាចម្រៀងរូបនេះក៏បានបន្ថែមនៅក្នុងខម្មិនដែរថា «ខ្ញុំមិនចូលចិត្តលេងសើចច្រើននឹងរឿងដដែល ចរិតខ្ញុំ មួយៗ ពីរៗ។ ចូលចិត្តលែងសើចច្រើនឱ្យមនុស្សជុំខ្លួនសប្បាយប៉ុន្តែមិនតាប៉ែសាំញ៉ាំច្រើន ការងារគឺច្បាស់ៗ មិនចូលចិត្ត drama ក្នុងសង្គម ជីវិតឯកជនក្រៅកាន់តែសាមញ្ញ កន្លែងណាក៏ទៅបាន សូមមេត្តាកុំចេះលើកដាក់ថ្លឹងថ្លែងជំនួសនាងខ្ញុំ។ នេះចរិតត្រួសៗរបស់ខ្ញុំ ក្រែងល មិនដឹង ទើបមកប្រាប់»។
ការចេញមកបង្ហោះសំណេរយ៉ាងភ្ញាក់ផ្អើលទាំងយប់នេះគេជឿថាដោយសារតែវីដេអូមួយរបស់ ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២២ តែចៃដន្យអ្វីវីដេអូនោះបានជាប់រូបភាព ពេជ្រ សូលីកា នៅខាងក្រៅបណ្តាលឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកយ៉ាងច្រើន។
មិនត្រឹមតែបង្ហោះសារខាងលើនោះទេតារាចម្រៀង ពេជ្រ សូលីកា ក៏បានបញ្ចេញសំណេរមួយទៀតថា «បើជ្រុលតែអាត្មានិយមហើយ កុំស្ដាយស្រណោះនូវអ្វីដែលធ្លាប់កើតឡើង សំណាងហើយកាលនោះដែលខ្ញុំនិងកូនមិនកើតអី។ ជីវិតខ្ញុំដូចរស់សាជាថ្មីម្ដងទៀតចឹង សន្សំបុណ្យឱ្យច្រើនៗ ទុកសម្រាប់កូនៗ វ័យនេះគឺវ័យសន្សំលុយ រកលុយ កាត់បន្ថាយបញ្ហា រឿងធំទៅជាតូច រឿងតូចទៅជាគ្មានរឿង ស្ដាប់ដោយពិចារណាទៅ កុំសម្ដែង កុំDrama អីទៀត ខ្ញុំហត់និងរកលុយណាស់ គ្មានពេលគិតរឿងមិនបានការទេ ។ចិត្តខ្ញុំជ្រះថ្លាខ្លាំងណាស់ លែងមានគំនុំគំគួនអីមកយូរហើយ ខ្ញុំលែងគិត លែងខ្វល់ លែងមានអារម្មណ៍អ្វីទាំងអស់ ខ្ញុំមិនស្អប់ មិនខឹងទៀតទេ គ្រាន់តែខ្ញុំមិនចង់ពាក់ព័ន្ធបន្ត ស្គាល់ត្រឹមប៉ុណ្ណឹងបានហើយ អ្នកស្គាល់ខ្ញុំក៏ដោយ កុំបាច់ចិត្តល្អចង់ surprised ខ្ញុំរឿងហ្នឹងអី ព្រោះខ្ញុំមិនបានរំភើប ។ អ្នកមិនបាននៅក្នុងហេតុការណ៍ដែលខ្ញុំនិងកូនដែលកំពុងនៅក្នុងពោះខ្ញុំ កំពុងជួបអ្វីខ្លះនោះទេ អ្នកស្ទើរតែលែងឃើញមុខខ្ញុំនិងកូនលើលោកនេះទៅហើយ ខ្ញុំត្រូវការសន្តិភាព»។
ម្ចាស់បទ «ជនទី៣» បន្តទៀតថា «ជីវិតខ្ញុំពេលនេះរស់នៅបានល្អខ្លាំងណាស់ មិនខ្វះមុខខ្វះក្រោយ កូនបានរៀនសូត្រសាលាល្អ ខ្ញុំមិនមែនជាអ្នកមាន ប៉ុន្តែរបស់របរប្រើប្រាស់
បើចង់ហើយ ត្រូវតែមាន ចរិតខ្ញុំលែងសើចច្រើនព្រោះចង់អោយគេសប្បាយ ប៉ុន្តែការងារខ្ញុំមួយៗ ច្បាស់ៗ បើខ្ញុំមិនច្បាស់មិនមែនមានថ្ងៃនេះទេ»៕










