Home ព័ត៌មានជាតិ រដ្ឋសម្រេចបញ្ចុះពន្ធប្រេងសាំង និងបន្ថែមថ្លៃសោហ៊ុយធ្វើដំណើរ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ

រដ្ឋសម្រេចបញ្ចុះពន្ធប្រេងសាំង និងបន្ថែមថ្លៃសោហ៊ុយធ្វើដំណើរ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ

63
0

ឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចមិនយកអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ព្រមទាំងបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារ/ខែដល់កម្មករនិយោជិតផងដែរ ដើម្បីសម្រាលបន្ទុកជីវភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEubvur4v3nUZlgxEO6mJzik-c52vsFlpVFOgu0cSgO5W7MC8vSM2Fr8_Lylgahx2lnmPm7kVDc60mXuNV50pjVd25IcawHNyfsB9UQDwRasI4Nj5sGfNvFyTS9ac0efugiSssmgN9dw1ZuNxrrSu5eF9NwzGovfdLjQSW0gYRyXC0xrmd-qKEocZSQIAU/s1217/photo_2026-03-21_08-58-02.jpg

តាមរយៈការបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទនៈជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់រួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល និងទី៣/ ពន្ធគយ ០ (សូន្យ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1ZqnyL85_EbKa0OtvDUBCuhUFHv4CDjroDPFEgIOrEl3lz-22eJoCE6ikjFJGC7DKxUUsv1DaERxSex4zrqKnHguh3aZ0OyDQXL3be6AzYPdLhUjdezo7nM-WBTT97JEM_646lcgA-i-EA2kSO746h8uXduMJ3lOGbqwRtmrI4I2si0EdP1flV7ddE_A/s750/photo_2026-03-21_08-58-03%20(2).jpg
បន្ថែមលើនេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖ ១/ បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ។ ២/ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង៣/ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdP-2otQlEZUPgKHJPI5SHcPVGHU9xyIc3vy0hlpSBWq4Sgd9GR_tzU6H6Tvh4KlqRlL60dq6bRd6N4nsQW9Cokb4WrD2AnF8euEh0rGVSgzmRhsi7kCvsj7nxL3R6utmbA2IXUe2cWsDYapK5wDMnczVeLzr8McEULWppuRQ6aahuAXGuY4ZPlQ-XidQ/s700/photo_2026-03-21_08-58-03.jpg
ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២.៥ ដុល្លារអាម៉េរិក (ពីរដុល្លារហាសិបសេន) ក្នុងមួយខែ ជូនកម្មករ និយោជិត។ តាមសេចក្តីជូនដំណឹងនេះ វិធានការថ្មីនឹងចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីជួយបន្ថយបន្ទុកចំណាយលើការធ្វើដំណើររបស់កម្មករ និងនិយោជិត នៅក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកំពុងមានការឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHHG899z6RfQiEnOeTxA12stoPgcYHVUdlAOE2dOLXM9dapKIlcYMfkk68ctCuzGOauJXGzo6jYeZ0OYcyn0s2E3ym3chmDwIvBMlxfDMLwaZ1Sj2OhjiXdNYffVqFRhpEt66fiW04QXiOvl9jJpLaucA97_nfXZG5tlT2hYWlbu9QxnB_BUdsBoNSAze5/s1280/photo_2026-03-21_08-58-02%20(2).jpg

ក្រសួងបានគូសបញ្ជាក់ថា ប្រាក់សោហ៊ុយនេះ គឺត្រូវផ្តល់បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កំពុងអនុវត្តស្រាប់ ហើយនឹងបន្តអនុវត្តជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ៕