Home តារាជាតិ ចម្ងល់ត្រូវបានបកស្រាយក្រោយឃើញ Miss Planet India ពាក់មកុដអប្សរា

ចម្ងល់ត្រូវបានបកស្រាយក្រោយឃើញ Miss Planet India ពាក់មកុដអប្សរា

8
0

ថ្មីៗនេះបន្ទាប់ពីបេក្ខភាព Miss Planet International 2025 ថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្តរូបភាពរបស់ Miss Planet India បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគ្រងមកុដអប្សរា។ នេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមថៃឌឺដងមកកាន់កម្ពុជា ប៉ុន្តែការពិតត្រូវបានលាតត្រដាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_A5Yzoz4y_xHqIYznALnK8hrN2ZXSy1OthCAl-QMMNr3g_CCUgmVK2lBYbG6m54ZmpPKNMnw8mbLOqPT_uj3Bl_AFzpfRqB7NLzULI4h1Y5MAYRESIhs3x_bkF99LwMnG8ItkyODNyYnYsXXasbduZvksZRfhyphenhyphenJA5QncNOTFe9fUqLLgLTudxSSfD9kX/s1620/image_2026-03-13_13-48-09.png

នៅលើគណនី Instagram Miss Planet India បានបង្ហោះពីបវរកញ្ញា Snehashree Gowda បានចូលរួមលេងត្រេនក្នុងឈុតតំណាងជាតិរបស់ខ្លួននៅឯប្រាសាទអង្គរវត្ត។ សំណេរនៅលើវីដេអូនោះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា រស់នៅក្នុងក្តីស្រមៃនៅប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាវិមានសាសនាដ៏ធំបំផុតរបស់ពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRov9BVBPpmazmp1f1YqppGVNb316RDk2exi1rF_VC1TcokVLKDrt044uTeDVzGlYSAh7lw4Dsty_A7xKY3db95HQFAD6tcugerboUq7ryCAQPEX6gZcwtcyCkGkHf-rh0nQG9Q9_ZAChPFutXg9U8NM9eRawdkjj_RXhYyx6-_Kqdqrv1MxHWv3EBsh2/s2048/image_2026-03-13_13-48-08.png
មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័ន Miss Planet India បានបញ្ជាក់ថាបវរកញ្ញារូបនេះស្លៀកពាក់សម្លៀកបំពាក់ឥណ្ឌាជាមួយនឹងមកុដបំផុសគំនិតដោយកម្ពុជា ធ្វើឱ្យបវរកញ្ញារូបនេះឱបក្រសោបសម្រស់នៃវប្បធម៌ សន្តិភាព និងបេតិកភណ្ឌនៅក្នុងបរិបទដ៏អមតៈនេះ។ ក្រៅពីនេះ Miss Planet India ក៏បានចែករំលែកឈុតស្បៃខ្មែរដ៏ស្រស់ស្អាតបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHcuhbVXuMXcDr6gDKmXM3c6tSVb_PnZQE8rdvGCs2DJQlW7ouYmH90Ek9eODnSFkJANBN2NZdgL5kmgASzOgIQ9bCe91UkoJMZoMRx2HNWmtp9HCUQRjUjkoZxK_36tx7ZU36VKjo0y7F0z2KSZSLu9FFRt0oG1uc_CjsSOdrXn3hHGiLMGpbAfEIBRi/s2048/image_2026-03-13_13-48-10.png

នៅពេលស្ថាប័ន Miss Planet បានបង្ហោះរូបភាពរបស់បេក្ខភាពនៅក្នុងការប្រកួតមានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកបញ្ចេញមតិយោបល់បែបឌឺដងចំពោះការពាក់មកុដអប្សរារបស់ Miss Planet India។ យ៉ាងណាមិញ ខាងឥណ្ឌាក៏បានបញ្ជាក់នៅលើបណ្តាញសង្គមដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngQr7GiRW76A6-1FDmriUh3zMFIUpZtq1g3LeHQkrtVMaJ9wp8XK9WNGrSpyLTDRF3uiZC0Vbvp6FlkQdKrR1yBhH8eMNzg5qp_TOr5UiU_GDyWW32Xs4uyTs1k-tjZbTcyP8ia_2ySKvnK6Ef5M7K2nCplZZEKm5H2hw5gZcxcV_oFn_hzZSyxHZ669Z/s2048/image_2026-03-13_13-48-11.png

គួរបញ្ជាក់ផងដែរ ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធី Miss Planet International 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ខណៈថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕