Home ព័ត៌មានអន្តរជាតិ ហ៊ានទេដើម្បីសន្តិភាពពិភពលោក! អ៊ឺរ៉ង់ស្នើលក្ខខណ្ឌតែ៣ចំណុចដើម្បីបញ្ចប់សង្គ្រា.មមជ្ឈិមបូព៌ា

ហ៊ានទេដើម្បីសន្តិភាពពិភពលោក! អ៊ឺរ៉ង់ស្នើលក្ខខណ្ឌតែ៣ចំណុចដើម្បីបញ្ចប់សង្គ្រា.មមជ្ឈិមបូព៌ា

21
0

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់បានស្នើនូវលក្ខខណ្ឌចំនួន៣ចំណុចដើម្បីបញ្ចប់សង្គ្រា.មដ៏ក្តៅគគុក ខណៈអាមេរិក និងអ៊ីស្រាអែល បែរជាមានគោលជំហរផ្ទុយគ្នាក្នុងការបញ្ចប់សង្គ្រា.ម ។ មេដឹកនាំអាមេរិកថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់នាពេលឆាប់ៗ ពីព្រោះកងទ័ពអាមេរិកបានវាយប្រ.ហារគោលដៅសំខាន់ៗនៅអ៊ីរ៉ង់ស្ទើរទាំងអស់ រីឯអ៊ីស្រាអែលពុំបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រា.មទេ និងថា បន្តប្រតិបត្តិការកងទ័ពរហូតដល់ទទួលជ័យជម្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Au_l15ez9qkUKKQPbb3zPTm6cnucG_LagbryRUCEp8dsW_3Jlq4ntrmY4xXSHs4CKhLZ-VS2zBu-0r4hLZN4rpndSU9euaJ5lTz-TBYtjxH6JsfwsCec-wUZaR5TrkCxBs1O8nzUZqLuoyo-QsA5SupH2XjxBLX0NRjnRQ7OPfnOFVmXyX7KmvOUIQlO/s1160/photo_2026-03-12_12-58-57.jpg

លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែមីនា ថា សង្គ្រាមកើតឡើងដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ហើយមានវិធីតែមួយគត់ដើម្បីបញ្ចប់ គឺការអនុវត្តលក្ខខណ្ឌចំនួន៣ចំណុច រួមមាន ៖ ១-ត្រូវតែយល់ព្រមទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ២-ផ្តល់ប្រាក់សំណងការខូចខាតដល់អ៊ីរ៉ង់ដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល និង៣-មានការធានាពីអន្តរជាតិថា គ្មានការវាយប្រហារអ៊ីរ៉ង់ម្តងទៀតនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTS3r8p04MKT_hxZKHyjcPjdHXFlNiqu5-R0P3eLCzKjdk9l847yG_OMKnCGP9tnyqVl4m3emLiQoqPrtMReYNMYzDqxSLQtpWpghH4ztO3OxXgt69nzX8ES-pmGEF48UBQcNhQBiWInitaBCLH7p7NR5vA4zXYrCQSFlMbFVHzKXcqmh7CxtRSnbGyllY/s1280/photo_2026-03-12_12-58-57%20(2).jpg

ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាម បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ថារដ្ឋាភិបាលអ៊ីរ៉ង់នៅតែប្រកាន់គោលជំហរជំរុញសន្តិភាពក្នុងតំបន់ ប៉ុន្តែការបញ្ចប់សង្គ្រាមបាន លុះត្រាតែមានការទទួលស្គាល់ជាផ្លូវការនូវសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ។ ការស្នើលក្ខខណ្ឌ៣ចំណុចរបស់អ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម ស្របពេលមានកិច្ចប្រឹងប្រែងការទូតកាន់តែខ្លាំងពីប្រទេសនានាដើម្បីបញ្ចប់ស្ថានការណ៍តានតឹងក្នុងតំបន់ ក្នុងនោះរុស្ស៊ីបានទំនាក់ទំនងជាមួយមេដឹកនាំអ៊ីរ៉ង់ជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីជម្លោះបញ្ឈប់ប្រតិបត្តិការកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHV0Bhcwepa0Uv5tZIbYaBaodKhl-4b_gMR3fCZEHo_fV-RzwczSM0k7uzbC9scEhaRAvnjjkZA6aHOvVPt6S98fI_Vp-3lqxgl1GDn2rQPmKkLdtBk9veeR6oyFWI6J-QeGnXM2HYVi2sTOKhfsnZEyP5vjU9l9IBEBwIHOtgNN9wzkAwXFxOsh-dOav8/s640/photo_2026-03-11_08-16-24.jpg

ពេលសង្គ្រាមឈានចូលសប្តាហ៍ទី២ អ៊ីរ៉ង់ដាស់តឿនឱ្យពិភពលោកត្រៀមខ្លួនសម្រាប់តម្លៃប្រេងឆៅកើនឡើងរហូតដល់២០០ដុល្លារក្នុង១បារ៉ែល ខណៈកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបិទច្រកសមុទ្រ Hormuz និងបាញ់កប៉ាល់ដឹកប្រេងប្រទេសនានាដែលឆ្លងកាត់ច្រកនេះ ទើបតម្លៃប្រេងកើនឡើងខ្ពស់ និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ។ ទោះជាអាមេរិកគំរាម ប៉ុន្តែអ៊ីរ៉ង់នៅតែប្រកាសបាញ់នាវាកងទ័ពជើងទឹកអាមេរិក ប្រសិនបើអាមេរិកហ៊ានបញ្ជូននាវាចម្បាំងមកគ្រប់គ្រងនាវានានាដែលឆ្លងកាត់ច្រកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

ចំណែកអាមេរិក និងអ៊ីស្រាអែលមានគោលជំហរផ្ទុយគ្នាចំពោះការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលោកប្រធានាធិបតី Trump ថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ ដោយសារអាមេរិកបានវាយប្រហារគោលដៅសំខាន់ៗនៅអ៊ីរ៉ង់ស្ទើរទាំងអស់ ហើយប្រតិបត្តិការកងទ័ពអាមេរិកបានប្រព្រឹត្តទៅឆាប់រហ័សជាគោលដៅ ។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបែរជានិយាយថា មិនបានកំណត់ពេលវេលាបញ្ចប់សង្គ្រាមច្បាស់លាស់ អ៊ីស្រាអែលនឹងបន្តសង្គ្រាមវាយប្រហារអ៊ីរ៉ង់ រហូតទទួលជ័យជម្នះ ។

ទោះយ៉ាងណា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Times of Israel កាលពីដើមសប្តាហ៍ទី២ ខែមីនា ថា ការបញ្ចប់សង្គ្រាមត្រូវមានការសម្រេចចិត្តរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលនេះបង្ហាញថា អាមេរិកនឹងមិនបញ្ឈប់ប្រតិបត្តិកងទ័ពតែឯងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsM_SPOvqTWeh5ZkOdMIcTxj44Kj-qcxHJkexLfE0r5p2zQLEof9W9M-km7lC307WrsGdGOkQEQdCFjifKGSA-ojGpYXCK4lvrXzFbqDUk2w5pZgxSw6Lx0IKqf0jaes33eRUZByxnSskWMtTIfRxRKKgre2ZyrzUd4EqBm_BPClQGgX8PJjX-RP9BNLt2/s1280/photo_2026-03-11_08-16-25%20(2).jpg

បើតាមអ្នកវិភាគ គឺអាមេរិកបានកំណត់គោលដៅផ្តួលរំលំរបបគ្រប់គ្រងអ៊ីរ៉ង់ដើម្បីផ្តល់សេរីភាពឱ្យពលរដ្ឋអ៊ីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ របបគ្រប់គ្រងអ៊ីរ៉ង់មិនដួលរលំ ថែមទាំងរឹងមាំជាងមុន ទើបអាមេរិកបន្តបំផ្លាញកម្មវិធីនុយក្លេអ៊ែរ មីស៊ីល ដ្រូន និងកងទ័ពជើងទឹកអ៊ីរ៉ង់ ហើយអាមេរិកអាចត្រូវធ្វើសង្គ្រាមអូសបន្លាយជាមួយអ៊ីរ៉ង់ ។

អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ឱ្យស្នងតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ដែលបានបាត់បង់ជីវិត ដែលនេះបង្ហាញពីអ៊ីរ៉ង់រឹងរូសជាមួយអាមេរិកដែលព្យាយាមមានចំណែកក្នុងការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី ។ បើរបបគ្រប់គ្រងអ៊ីរ៉ង់មិនដួលរលំ អ៊ីរ៉ង់នឹងបន្តផលិតអាវុធនុយក្លេអ៊ែរ និងស្តារសមត្ថភាពកងទ័ពឡើងវិញ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់បែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg