យោងតាមកាសែត Korea Times តារាចម្រៀង-អ្នកនិពន្ធ EJAE ដែលបានសម្តែងបទចម្រៀងជាច្រើនសម្រាប់រឿងភាគគំនូរជីវចល Netflix ដ៏ល្បីល្បាញ «Kpop Demon Hunters» នឹងក្លាយជាសិល្បករ K-pop ដែលមានអ្នកស្តាប់តន្ត្រីច្រើនជាងគេនៅសហរដ្ឋអាម៉េរិកនៅឆ្នាំ 2025 នេះបើយោងតាមទិន្នន័យដែលទើបចេញផ្សាយថ្មីពីក្រុមហ៊ុនកម្សាន្ត Luminate។

យោងតាមស្ថិតិរបស់ Luminate នៅឆ្នាំ ២០២៥ EJAE នឹងសម្រេចបានប្រហែល ២.១ ពាន់លានដងនៃការស្តាប់តាមតម្រូវការ។ តួលេខនេះរួមបញ្ចូលគ្នានូវការស្តាប់សំឡេង និងការមើលវីដេអូ និង ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមសិល្បករ K-pop ទាំងអស់នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។
EJAE គឺជាអតីតអ្នកហ្វឹកហាត់របស់ផលិតកម្ម SM Entertainment ដែលបច្ចុប្បន្នកំពុងសកម្មជាតន្ត្រីករ និងអ្នកនិពន្ធ។ EJAE ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយចំពោះការចូលរួមចំណែករបស់នាងនៅក្នុងរឿងភាគគំនូរជីវចល Netflix ដ៏ល្បីល្បាញ។.png)
នៅក្នុងខ្សែភាពយន្ត«Kpop Demon Hunters» EJAE បញ្ចូលសំឡេងឱ្យតួអង្គ Rumi ដែលជាអ្នកចម្រៀងនាំមុខគេនៃក្រុមចម្រៀងនារីប្រឌិត Huntr/x។ នាងក៏ច្រៀងចម្រៀងរបស់ Huntr/x និងរួមចំណែកទំនុកច្រៀងសម្រាប់បទភ្លេងជាច្រើនរបស់ខ្សែភាពយន្តផងដែរ។ បទចម្រៀង «Golden» ដែលរួមចំណែកនិពន្ធ និងសម្តែងដោយ EJAE បានឈរនៅកំពូលតារាង Billboard Hot 100 (សហរដ្ឋអាម៉េរិក) និង UK Official Singles Chart Top 100។.png)
«Golden»បានឈ្នះពានរង្វាន់ Golden Globe Awards លើកទី ៨៣និងឈ្នះពាន Grammy Awards លើកទី ៦៨ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់ K-pop ។ លើសពីនេះទៅទៀត ស្ថិតិរបស់ Luminate បង្ហាញថាក្រុមតន្រ្តីប្រឌិត Huntr/x ជាប់ចំណាត់ថ្នាក់លេខពីរក្នុងបញ្ជីសិល្បករ Kpop ដែលមានអ្នកស្តាប់ច្រើនជាងគេនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៥ ដោយមានអ្នកស្តាប់ចំនួន ១.៨ពាន់លានដង ដែលជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពី EJAE៕










