Home ព័ត៌មានអន្តរជាតិ ថៃភ័យខ្លួនប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈ បានលើកទឹកចិត្តឱ្យពលរដ្ឋធ្វើការពីផ្ទះតាមអនឡាញ

ថៃភ័យខ្លួនប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈ បានលើកទឹកចិត្តឱ្យពលរដ្ឋធ្វើការពីផ្ទះតាមអនឡាញ

11
0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានបង្កផលប៉ះពាល់ដល់ប្រទេសនានាលើពិភពលោក រួមទាំងប្រទេសនៅតំបន់អាស៊ីត្រូវប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងឧស្ម័នប្រើប្រាស់ ។ គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងឆៅកើនឡើងរហូតដល់១០០ដុល្លារក្នុង១បារ៉ែល ដែលធ្វើឱ្យប្រទេសអាស៊ីជាច្រើនចាប់ផ្តើមចាត់វិធានការសន្សំសំចៃប្រេង និងឧស្ម័នរៀងៗខ្លួន ដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច ដូចជា ថៃ ៖ កំណត់ឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ចាប់ពីថ្ងៃទី១០ ខែមីនា តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuPvZ2mLeIRa4llYMi6c9DmEu3o52KWHUjfRiea4TBuu_jHyHjhhfkBCXYSnqYwbGXFIs9WEbYWqY7OcRIpv1Vy4WoQPEZm5qT_Qhyphenhyphenem0gpLPWRYpF_7JRWPLxwoxAhqaehtnFL2Mm4uakkH7zm_72OlNlsuS6Yhu-_HssJCRwgrB3J6Uhyphenhyphenil2O4YYMxt/s1280/photo_2026-03-10_14-16-28.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានកំណត់ឱ្យមន្ត្រីរាជការទាំងអស់ធ្វើការពីផ្ទះ (Work From Home) និងផ្អាកការធ្វើដំណើរទៅក្រៅប្រទេស លើកលែងតែការចូលរួមកិច្ចប្រជុំសំខាន់ៗ ចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈដែលថៃរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតម្លៃប្រេងកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC3JZEofzQs-2eMO45PTjeuHHIT8DUHscXMmotf-z5xLmNO9NNCo22q1QP8xgM4Q-q8b8_obZRfRXik9YYa9kj6r1drtTQonYZoZzv_v1_eFhWEBqw2FfBi5JLjknwLtq98tw9Sq96UKTevDRNqnwatewdeuUSoZbaOYZjOFSgctzIr9dLoiwFrjAvb2o6/s1280/photo_2026-03-10_14-16-28%20(2).jpg
កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកស្រី ឡាលិដា ប្រឺតវិវឌ្ឍនា បានប្រកាសព័ត៌មានបន្ទាន់ថា ស្ថានការណ៍សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានឡើងកំដៅខ្លាំងនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដោយផ្ទាល់មកលើស្ថិរភាពថាមពល និងតម្លៃប្រេងឥន្ធនៈនៅប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រី Anutin មើលឃើញពីផលប៉ះពាល់នេះ ទើបសម្រេចឱ្យមន្ត្រីរាជការទាំងអស់ធ្វើការពីផ្ទះចាប់ពីថ្ងៃប្រកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK40lGkvHzUL7F3wBevMAS7WhX38_F-gXRU6A0-Iy4ktgupt-OYGIyYdaCSzra7f_GWD3ql_8MMoB1bIuPWY2ChMmgHJ5yF20R31gmDIJnnJJ4W1EGXeGEVe_MGEh34ciUp8bUuC7fu8cjOGNpI26qge1nNjMhi8QkdCkL6wZyXgQ7JgXB2YxqCY2zE2dI/s1280/photo_2026-03-11_13-42-11.jpg

ការធ្វើការពីផ្ទះនេះ គឺសម្រាប់ការងារដែលមិនផ្តល់សេវាកម្មដល់ពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងអគាររដ្ឋ ហើយលោកនាយករដ្ឋមន្ត្រី Anutin ក៏បានកំណត់ឱ្យគ្រប់ស្ថាប័នរដ្ឋផ្អាកធ្វើដំណើរទៅក្រៅប្រទេស និងផ្អាករៀបចំកម្មវិធីបណ្តុះបណ្តាលនៅក្រៅប្រទេស ដោយប្តូរមករៀបចំកម្មវិធីនៅប្រទេសថៃជំនួសវិញ ដើម្បីសន្សំសំចៃថវិកាលើការទិញប្រេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrfxAQbQVQlhjmwedk6DKItkR0F3kkA4QJvT-5N6o1Bokt5NpdBaN5Z5EjyU5287WNhnOOmUzmsclDHYfGjlWdjlMCukUuSSN7zj1V9G80UEvqfmPeaYpKIE1xWxpWOBfPLIGVK7Mi01_CsTpd58ktttplxNX-HfWNO-vMpRyAXfhteErAlKHCWd8eBYZ/s1280/photo_2026-03-11_13-42-12%20(2).jpg
នាយករដ្ឋមន្ត្រីថៃបានជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋតាមដានស្ថានការណ៍សេដ្ឋកិច្ច និងថាមពល ដើម្បីឱ្យប្រទេសថៃអាចផ្លាស់ប្តូរវិធានការភ្លាមៗ ព្រមទាំងសំណូមពរឱ្យស្ថាប័នរដ្ឋទាំងអស់សហការគ្នាសន្សំសំចៃការចំណាយប្រេងក្នុងពេលសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់បញ្ចប់ ។ ក្រៅពីនេះ ក៏សំណូមពរឱ្យពលរដ្ឋចូលរួមសហការកាត់បន្ថយការប្រើប្រាស់ថាមពល, កាត់បន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់, បិទភ្លើងមិនចាំបាច់ ខណៈនៅទូទាំងប្រទេសថៃបានប្រើប្រាស់ប្រេងជាមធ្យមចំនួន១២៤លានលីត្រក្នុង១ថ្ងៃ ហើយថៃមានប្រេងស្តុកទុកត្រឹមតែ៨,០៥៥លានលីត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNGbQKqaVpIA3lewf6WKXUtJejQ14VB6NaGy7es2-yn-5nkwiNV4S9ZOK0L0vGIRhLNGAx7HF5nB5kNDXImzmncukMcilne8BgVd0wq-WRP7DZ1Uw9AyM0vxJ9jLnpddGJWwl91WmdPh4IZ1Bje0IpAOdoGxF5-G9by9DRtO4bBkZ4SLNDrMlXMsBkET0/s1280/photo_2026-03-11_13-42-12.jpg

នេះជាការអនុវត្តវិធានការរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាតម្លៃប្រេងកំពុងតែកើនឡើងខ្ពស់លើពិភពលោក ដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច និងកាត់បន្ថយការចំណាយថវិកាលើការទិញប្រេង ដោយរដ្ឋាភិបាលជំរុញឱ្យស្ថាប័នរដ្ឋទាំងអស់ចូលរួមអនុវត្តតាមវិធានការនេះ ប៉ុន្តែមិនឱ្យធ្លាក់ចុះប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTViTD8fma7lfyrgfItSBB8J4XXdfPcbEE2VwhtXfx7l34Iy217gsMCa0_juBbQ2MF7SmhireUOIGIgXx_blMjNuMIMEQ226L8MTclsOzooG48nyjEvQmovcmxAIi8vJQr4cm6JdqYlMttIXI9EjsJCMxEuWg7fncV_rBNIuVhsY9EBcVASycuBlJH1aPJ/s1280/photo_2026-03-11_13-42-26.jpg

គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃដែលបានអនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈពេលស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាឡើងកំដៅ ប្រទេសវៀតណាមក៏ជំរុញឱ្យពលរដ្ឋធ្វើការពីផ្ទះដែរដើម្បីសន្សំសំចៃប្រេង ខណៈប្រទេសហ្វីលីពីនសម្រេចឱ្យមន្ត្រីរាជការធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ៕