Home ព័ត៌មានអន្តរជាតិ ក្រុមប្រទេស G7 រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈលើពិភពលោកកើនឡើងខ្ពស់

ក្រុមប្រទេស G7 រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈលើពិភពលោកកើនឡើងខ្ពស់

11
0

ក្រុមប្រទេសឧស្សាហកម្មឈានមុខ (G7) ប្រកាសបើកកិច្ចប្រជុំពិភាក្សាគ្នាបន្ទាន់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្តីពីការបញ្ចេញប្រេងឥន្ធនៈក្នុងស្តុកដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ដែលបណ្តាលមកពីសង្គ្រា.មនៅអ៊ីរ៉ង់ឡើងកំដៅខ្លាំងបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKd4FqInozwXOUGQOE_G16LRzKB_FUPefemjNbLZeBdqJlk7bP690-1fUWtyhaxpBaJYqhD12r-1z9GtxVJtkWfXfCMGSseeHszEnt_SRl3HUP1jv0yzyOwqr4BIWJ7Sxtw2FkupE_T2_xJl7r3jHJ-yh8h5hnzFBiCvaVv1r9yKZOV9fp7ykYUoBhTV7s/s800/photo_2026-03-09_14-33-24%20(2).jpg

ក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឆៅ Brent កើនឡើងខ្ពស់លើពិភពលោក រហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលឡើងកំដៅខ្លាំង រហូតដល់អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងរបស់ប្រទេសនានាឆ្លងកាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៩ ខែមីនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Nr5d41VrKU47SWCDDKoidTjNgiKC4y1Ptlo6s1z6F4Q3gg7Ce-h-NXdCWuctzDKYEVtjSrz6IaxcYgbxB73jSoEkoJqmsRXJzHEORTqztXMXdksG-pakEOZBuMWiH_uQ2k_sP_9FdbIOUDw9lFTsvWj11JA-5CVSAgcyAzKW0h9yreqDSFS0FmYqp439/s1280/photo_2026-03-09_16-56-21%20(2).jpg
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី៩ ខែមីនា ដើម្បីពិភាក្សាពីផលប៉ះពាល់សេដ្ឋកិច្ច និងស្វែងរកវិធានការដោះស្រាយតម្លៃប្រេងកើនឡើងយ៉ាងឆាប់រហ័ស ដែលកិច្ចប្រជុំនេះ គឺបន្ទាប់ពីតម្លៃប្រេងឆៅ Brent លើពិភពលោក កើនឡើងរហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល ស្របពេលស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារីករាលដាលខ្លាំង ។

តម្លៃប្រេងឆៅ Brent នៅតំបន់អាស៊ីបានកើនឡើងជាង២៥% កាលពីព្រឹកថ្ងៃទី៩ ខែមីនា គឺស្មើ១១៩.៥០ដុល្លារក្នុង១បារ៉ែល បន្ទាប់មក វាធ្លាក់ចុះបន្តិចមកនៅត្រឹម១០៩ដុល្លារក្នុង១បារ៉ែល រីឯតម្លៃប្រេងឆៅ WTI របស់អាមេរិកកើនឡើងស្មើ១០៤ដុល្លារក្នុង១បារ៉ែល ។ តម្លៃប្រេងកើនឡើងនេះដោយសារការបារម្ភពីច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ត្រូវបានបិទភ្លាមៗតាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlA4fb1gF2DU6J6_7I9-nHb-0HO9xW1ttms7ARItp-D1wY9upVM2Vedk3cHYbtm4oYl7Z347TaQI0ih9AIKZbGM5KwhtH_ibIrNRlrve5c__imsV-jptrLsjTENwEWZWwk7p4UE1cpPBjrWfC4ABvOm5dyv5N61AzPVVJBYCkmoBNZp7o810box8He1Pgc/s1280/photo_2026-03-09_16-56-20.jpg

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G7 ដែលរួមមាន ៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កាណាដា និងសហភាពអឺរ៉ុប (EU) គឺពិភាក្សាគ្នាពីការបញ្ចេញប្រេងក្នុងស្តុកតាមផែនការយុទ្ធសាស្ត្ររួមគ្នា ដែលស្ថិតក្រោមការសម្របសម្រួលរបស់ភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឱ្យមិនប៉ះពាល់អាជីវកម្ម និងពលរដ្ឋលើពិភពលោក ។

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានឡើងកំដៅកាន់តែខ្លាំងពេលអ៊ីរ៉ង់តែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីបន្តតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei ។ នេះជាការបបង្ហាញពីរបបគ្រប់គ្រងប្រទេសចាស់មិនបាត់បង់ ខណៈកងទ័ពអាមេរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសកំទេចឃ្លាំងស្តុកប្រេងជាច្រើនកន្លែងនៅទីក្រុងតេហេរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-4rRuKETRTfQIKDPRs9mR3slBMxg3MdRPv-S6Ht4dGJc4ZLjEE3aVROLGwK6HNZVoK6f3lL0Xjrej_dS_AgbLwLZmPF0pW2w3aRGTBJz-ERccCqbHWDNlz_6BDx2zwtM5QjC583WcdhbZVTzO7QZQTzIfbSUnXrOHiEk4RAY_Rn3__BOwDQos0qJ5as9/s660/photo_2026-03-09_16-56-21%20(3).jpg
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា តម្លៃប្រេងកើនឡើងក្នុងរយៈពេលខ្លី គឺកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយសុវត្ថិភាព និងសន្តិភាពលើពិភពលោករងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាមេរិកត្រូវតែកម្ចាត់ ។ រីឯរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបញ្ជាក់ថា អ៊ីស្រាអែលជាអ្នកសម្រេចចិត្តវាយប្រហារឃ្លាំងស្តុកប្រេងនៅប្រទេសអ៊ីរ៉ង់ មិនមែនអាមេរិកទេ ស្របពេលពលរដ្ឋអាមេរិកបារម្ភពីតម្លៃប្រេងកើនឡើងជាបន្តបន្ទាប់បណ្តាលមកពីសង្គ្រាម ។

ចំណែករដ្ឋាភិបាលប្រទេសនានាក្នុងតំបន់អាស៊ីបានប្រឹងប្រែងរកវិធានការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងកាត់បន្ថយការចំណាយលើតម្លៃប្រេងរបស់ពលរដ្ឋ ដោយសារតម្លៃប្រេងលើពិភពលោកកើនឡើងបន្ទាប់ពីកន្លែងផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ារងការរគំរាមកំហែង ដូចជា ៖ ហ្វីលីពីនបានកាត់បន្ថយថ្ងៃធ្វើការពលរដ្ឋមកត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ខណៈថៃកំពុងពិចារណាធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយការចំណាយលើប្រេង ៕