Home ព័ត៌មានអន្តរជាតិ អ្នកវិភាគថា សង្គ្រា.មនឹងអូសបន្លាយពេលយូរព្រោះមេដឹកនាំអ៊ីរ៉ង់ថ្មីប្រកាន់ជំហរដូចឪពុក

អ្នកវិភាគថា សង្គ្រា.មនឹងអូសបន្លាយពេលយូរព្រោះមេដឹកនាំអ៊ីរ៉ង់ថ្មីប្រកាន់ជំហរដូចឪពុក

13
0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល មិនងាយបញ្ចប់នាពេលឆាប់ៗឡើយ ពីព្រោះអ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីដែលមានឥទ្ធិពលខ្លាំងជាងឪពុក ដោយប្តេជ្ញាសងសឹ.កអាមេរិក និងអ៊ីស្រាអែលឱ្យបាន ដែលបើកការវាយប្រ.ហារធ្វើឱ្យឪពុក និងសាច់ញាតិរបស់ខ្លួនបាត់បង់ជីវិ.តក្នុងថ្ងៃតែមួយ ។ មេដឹកនាំអ៊ីរ៉ង់ថ្មីប្រកាន់ជំហរដូចឪពុក ដោយផ្តោតតែលើសង្គ្រា.មប៉ុណ្ណោះ ទាត់ចោលការចរចា ហើយការជ្រើសរើសកូនឱ្យស្នងតំណែង គឺជាសញ្ញាបង្ហាញពីភាពរឹងរូសរបស់រដ្ឋាភិបាលអ៊ីរ៉ង់ទៅកាន់លោកខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg

បើតាមការ​អ្នកវិភាគដែល​ត្រូវ​បានសារព័ត៌មានបរទេសដកស្រង់ពាក្យសម្តីយកមកចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ គឺការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីរូបនេះជាសញ្ញាបង្ហាញពីរបបគ្រប់គ្រងអ៊ីរ៉ង់នៅតែបន្ត និងរដ្ឋាភិបាលអ៊ីរ៉ង់ទាត់ចោលការចរចា ឬមិនធ្វើកិច្ចព្រមព្រៀងនានារយៈពេលខ្លីជាមួយអាមេរិកឡើយ ស្របពេលសង្គ្រាមអូសបន្លាយឈានចូលសប្តាហ៍ទី២ ។

លោក Ali Hashem អ្នកសារព័ត៌មានមកពី Al Jazeera នៅទីក្រុង Doha ប្រទេសកាតា និយាយថា មេដឹកនាំអ៊ីរ៉ង់ថ្មីនឹងបំពេញតួនាទីជាអ្នកយាមទ្វារឱ្យឪពុក ពីព្រោះប្រកាន់គោលជំហរដូចឪពុក គឺប្រឆាំងអាមេរិក និងអ៊ីស្រាអែល ព្រមទាំងផ្តោតតែលើសង្គ្រាមប៉ុណ្ណោះ គ្មានការចរចា ។ ប្រសិនបើសង្គ្រាមនេះបញ្ចប់ ហើយលោក Mojtaba មិនស្លាប់ និងដឹកនាំប្រទេសបន្តនោះ គឺអ៊ីរ៉ង់ត្រូវស្វែងរកផ្លូវថ្មីមួយដើម្បីកំណត់ទិសដៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaU4YpYEaN5Dd-9JFTjWJKydPI1Oti3nITGZ8jijM6x3lA7ANlH2JSaM54CYY64vPt8oDuKeJ8l_9VnCeK73euLYkSHp4_SaRD_NxEEskCkHrYv4igXMN-pm4QUD8YqRrkmIOzZ5D0fN20Fo4MK4fVnZgwG9ssGc_OdURsoupRvwYD9XZYDAYVsAaiKtr/s770/photo_2026-03-09_16-04-25.jpg

ចំណែកអ្នកវិភាគគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ American University of Beirut យល់ថា ការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី គឺឆ្លុះបញ្ចាំងពីការបន្តអំណាច ហើយត្រូវតាមដានថា តើមេដឹកនាំថ្មីនឹងសម្រេចចិត្តចរចាបញ្ចប់សង្គ្រាមដែរឬទេ? នេះបង្ហាញពីអាកប្បកិរិយារឹងរូសយ៉ាងខ្លាំងទៅកាន់លោកខាងលិច គឺអ៊ីរ៉ង់កំពុងប្រាប់អាមេរិក និងអ៊ីស្រាអែល ថាមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់បានទេ ពីព្រោះមេដឹកនាំថ្មីខ្លាំងជាងមេដឹកនាំចាស់ ។

គួរបញ្ជាក់ថា លោក Mojtaba អាយុ៥៦ឆ្នាំ បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបណ្តាលឱ្យឪពុករបស់លោក គឺលោក Ayatollah Ali Khamenei បាត់បង់ជីវិត ។ ការឡើងកាន់តំណែងនេះ ស្របពេលប្រទេសអ៊ីរ៉ង់កើតសង្គ្រាមធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤៧ឆ្នាំ និងធ្វើឱ្យមតិនានាមានចម្ងល់ថា តើមេដឹកនាំថ្មីនឹងដឹកនាំប្រទេសក្នុងទិសដៅបែបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkY2AbYQNuhthgxK6Q0DcIdF6I1c8M5mAlrjk-8ulNQ9CswCYj2I-3v67GlU3CkzIGJXztv7XZG4jVxQidFMii3UzTYwCsciZ7_Rwbs_EuVEwrZPFb4csSR3xtKyGglxOeihtiAp2I7Tff1Xra2wukdhGjTD8YcUVQaPPPuilx0WkV-Fo5rGPLYAJGYmP/s864/photo_2026-03-09_09-23-05.jpg

បណ្តាមេដឹកនាំកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) និងកងកម្លាំងប្រដាប់អាវុធបានប្រកាសគាំទ្រមេដឹកនាំថ្មី ខណៈអគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ដែលបំពេញតួនាទីកំណត់យុទ្ធសាស្ត្រប្រទេសតាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារ ក៏គាំទ្រមេដឹកនាំថ្មីដែរ និងអំពាវនាវឱ្យសាមគ្គីគ្នាក្នុងប្រទេសអ៊ីរ៉ង់ ។ ដូចគ្នានេះ អ្នកនាំពាក្យរដ្ឋសភាអ៊ីរ៉ង់បានបង្ហាញក្តីរីករាយចំពោះការជ្រើសរើសលោក Mojtaba ជាមេដឹកនាំកំពូលអ៊ីរ៉ង់ និងចាត់ទុកការអនុវត្តតាមបញ្ជារបស់មេដឹកនាំថ្មី គឺជាកាតព្វកិច្ចជាតិ និងសាសនា ។

ទោះជាលោក Mojtaba មិនធ្លាប់ឈរឈ្មោះក្នុងការបោះឆ្នោត ឬត្រូវបានពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជាមេដឹកនាំប្រទេសពីមុនមក ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ លោកជាបុគ្គលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ហើយលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4IxLRFAoTdXLnpmaTlwJymmLLejYM10YRiPcvoJTDveYMb3dcvBMmGFSIob6EWuFthqbcsPoGph_EAq8CATs6ZKvWNewuc4XBXIMBMQXz_GkcJGrCazgDwIUwnj6rsrqd44VqPFNZViF3PZMOUYCe2DB1xKWjiPrbX_OspyA06v4-E2bQYB-KEEJ1-29/s1280/photo_2026-03-09_09-23-06.jpg

សមាជិកក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ដែលមានតួនាទីជ្រើសរើសមេដឹកនាំកំពូលថ្មី ថាការតាំងតែងលោក Mojtaba ឱ្យឡើងកាន់តំណែង គឺធ្វើឡើងតាមបណ្តាំរបស់លោក Ali Khamenei ដែលធ្លាប់និយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី គួរតែជាបុគ្គលដែលសត្រូវស្អប់ខ្ពើ.ម មិនមែនបុគ្គលដែលសត្រូវសរសើរនោះទេ ខណៈលោកប្រធានាធិបតី Trump មិនទទួលស្គាល់លោក Mojtaba ៕