Home ព័ត៌មានអន្តរជាតិ ចំណាយតិចចំណេញច្រើន! អាមេរិកកែច្នៃដ្រូនអ៊ីរ៉ង់ឲ្យក្លាយជាអា.វុធវា.យបកទៅម្ចាស់ដើមវិញ

ចំណាយតិចចំណេញច្រើន! អាមេរិកកែច្នៃដ្រូនអ៊ីរ៉ង់ឲ្យក្លាយជាអា.វុធវា.យបកទៅម្ចាស់ដើមវិញ

20
0

មិនខុសពីល្បិចជូកឺលាង ដែលបោ.កបញ្ឆោ.តយកគ្រាប់ព្រួញពីសត្រូវមកទុកប្រើប្រាស់! ថ្មីៗនេះយោធាអាមេរិកទទួលបានជោគជ័យមួយបន្ថែមទៀតនៅក្នុងការកែច្នៃដ្រូន Shahed-136 kamikaze ដ៏ល្បីល្បាញរបស់អ៊ីរ៉ង់ដែលបញ្ជូនមកវា.យប្រ.ហារខ្លួន ឲ្យប្រែក្លាយទៅជាគិញសម្ងាត់ស៊ើបការណ៍ហោះបកត្រឡប់ទៅរកម្ចាស់ដើមវិញ បន្ទាប់មកក៏បញ្ជូនទិន្នន័យពីទីតាំងសម្រាប់កំណត់គោលដៅវា.យប្រហារមកឲ្យសហរដ្ឋអាមេរិកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmhZTIdmoC0rlKcK8em3iV2WgimV9FKzmN1C6GwPj3i2qnU-A4HqYiKmymASsnFInbAjayYyKCNDwy3iIdo3mDnJiwZk7yLZ5pqaWoREyI5uMfs7Jt5iZzbX9miAeuKNnVtXRpKGyrrwmAQThlYRBfzza-ktElG3tq44_X0USkgIs3qLzeSo0t04V9zCA/s1200/photo_2026-03-07_14-56-26%20(5).jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្មីៗនេះបានបង្ហាញថា សហរដ្ឋអាមេរិកឥឡូវនេះកំពុងបង្វិលបច្ចេកវិទ្យាដ៏ទំនើបរបស់អ៊ីរ៉ង់ទៅវាយប្រហាលើរអ៊ីរ៉ង់វិញយ៉ាងមានប្រសិទ្ធភាព តាមរយៈការយកគ្រឿងបង្គំដើមពីដ្រូន Shahed-136 kamikaze របស់អ៊ីរ៉ង់ទៅបង្កើតជាដ្រូន Lucas ដែលមានសមត្ថភាពអាចវាយប្រហារ និងបំផ្លា.ញប្រព័ន្ធបញ្ជារបស់ដ្រូនផ្សេងៗដែលនៅជិតវាឲ្យបាត់បង់លំនឹងហើយធ្លាក់ចុះមកដីផ្ទុះមុនពេលចុះចតនៅគោលដៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpA0-WziXPuN94TxuwreY42jnpLM10nJWfVCGwQmNriDGWBkWdY1a5VtgbQ2zIQSTHWl3i628JbArgmUrF2CXvva6IEKght3g54UvV4uE_aV4TcT16xCHUEvYbgdT8oHyRxMdfmxhzQs0dmKCDWyoJJjL24RwravZvPVjj-9WtONoz8Z-IQVLp6IMl2EMi/s1200/photo_2026-03-07_14-56-26.jpg

តាមការឲ្យដឹងរបស់កងទ័ពអាមេរិក ការកែច្នែដ្រូន Lucas ខាងលើនេះគេចំណាយអស់ត្រឹមតែប្រមាណ 35,000 ដុល្លារតែប៉ុណ្ណោះ ដែលបើធៀបទៅនឹងគំរូដើម Shahed-136 វាមានតម្លៃពី 10-50ម៉ឺនដុល្លារឯណោះក្នុងមួយគ្រឿង។ ការណ៍នេះបានផ្ដល់មកនូវផលចំណេញយ៉ាងច្រើនដល់សហរដ្ឋអាមេរិក ព្រោះដ្រូន Lucas ដែលកែច្នៃឡើងមកនេះក៏មានសមត្ថភាពប្រហាក់ប្រហែលទៅទៅនឹងដ្រូន Shahed របស់អ៊ីរ៉ង់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvH2DdRbfFz3IZdtvIevBIbcYLXDcEbeSdbbDnmB4_wFci_eCQN3EItc30LiwVUevFWCoen45KV28RoeA9uQHGMAuvc_qWJom27BBs7awSlJQJcHLtw7uVDL8ubUZ-cxZlf92c2BS4Q0a4fXV7GcorgYvLqMlfhruzmlb6vfSo13VO8vwYe-JvbBNLlBL/s1200/photo_2026-03-07_14-56-26%20(4).jpg
ជាក់ស្ដែង នៅក្នុងការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្មីៗនេះ កងកម្លាំងរបស់អាមេរិកត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយដ្រូន Lucas ជាលើកដំបូង ដើម្បីបញ្ជូនអាវុធរបស់អ៊ីរ៉ង់ឲ្យហោះទៅវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEeK8cJOge3GMUYb5cWeQ5wsaAitkKpuU2fArRp7VUSjcNcVv8lovr7q3hiVAbFhxUb9vxX8NLlMNNW8vpqWnj8kNtZSxDW3lKFwT5X1MJx95E4XQFP1OHR84CbY8yvWbIv7w3eU4w2TTfI8nGfZ9hi61OVqQAKr1EP7U1UvCZDKKkf_F-ToWwb5ILRTv/s780/photo_2026-03-07_14-56-26%20(3).jpg

ជាមួយនឹងភាពឈ្លាសវៃរបស់កងទ័ពអាមេរិកដូចខាងលើនេះ អ្នកវិភាគយោធានិយាយថា យុទ្ធសាស្ត្រនេះគឺជានិមិត្តរូបតាមរយៈការខិតខំប្រឹងប្រែងក្នុងការរចនារបស់ Shahed ឲ្យក្លាយជាដ្រូនពិឃាតដែលមានតម្លៃថោក សាមញ្ញ និងមានឥទ្ធិពល ។ ជាមួយនឹងការចម្លង ការរចនា និងការកែលម្អទាំងនេះLucas របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍ចម្បងសម្រាប់បេសកកម្ម “វាយប្រហារលើសត្រូវតាមដែនអាកាស”យ៉ាងមានប្រសិទ្ធភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUa43jcb8X_FztFlhCM08AdctO9rtDupIfx9A3hQ39fA4rRaxzLvy8f_y8EjxfhAa9gFSvFYoEybnrYAJcsUeaY0jrZkBdweJ3T7i5vnk0x_HYtq_IvgNNqbI1Fyw8e27hniwKYP9e6buOmA19ObN9S06FNFYLT24Vk0WYpm18FKRLvT1kp0zPkOaBg2DV/s1280/photo_2026-03-07_14-56-26%20(2).jpg
លទ្ធផលនេះ ឆ្លុះបញ្ចាំងពីរបត់មួយចំពោះអាវុធដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ ឥឡូវនេះកំពុងត្រូវបានកែច្នៃ និងបា.ញ់តបតទៅវិញប្រឆាំងនឹងអ៊ីរ៉ង់ខ្លួនឯង តាមបច្ចេកទេសនៅក្នុងយុគសម័យនៃសង្គ្រាមបច្ចេកវិទ្យាដ៏ទំនើប៕