ខណៈដែលដែលសហរដ្ឋអាមេរិកកំពុងបើកប្រតិបត្តិការ Epic Fury វា.យប្រហារលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លា និងមានការចូលរួមគាំទ្រដោយអ៊ីស្រាអែល ធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាក៏រីកធំឡើងៗ និងរាលដាលពាសពេញតំបន់ អ្នកវិភាគស្ថានភាពអន្តរជាតិបានលើកឡើងពីសេណារីយ៉ូចំនួន ៤ ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់អ៊ីរ៉ង់ និងមានផលវិបាកយ៉ាងធំធេងសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក។

យោងតាមរបាយការណ៍ដកស្រង់ដែលចេញផ្សាយដោយសារព័ត៌មាន The Guardian កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញពីសេណារីយ៉ូបួនដែលអ្នកជំនាញបានធ្វើការប៉ាន់ស្មានទុកជាមុន ថាវាអាចនឹងលេចចេញមកនាពេលឆាប់ៗខាងមុខ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តកើនឡើងកម្ដៅ។ សេណារីយ៉ូទាំង ៤ នោះរួមមាន៖
១. ការដួលរលំនៃរដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ីរ៉ង់៖ តាមរយៈការផ្ទុះឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយអាចនឹងឡើងជំនួសថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលវាអាចត្រូវបានគាំទ្រដោយឥស្សរជនប្រឆាំងដែលរស់នៅក្រៅប្រទេស។ រដ្ឋាភិបាលនេះអាចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបើកទ្វារប្រទេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច។ ទោះជាយ៉ាងណា អ្នកជំនាញនិយាយថា សេណារីយ៉ូនេះមិនទំនងជាមានភាគរយច្រើនថាអាចកើតមានទេ ព្រោះកងកម្លាំងសន្តិសុខ និងរចនាសម្ព័ន្ធនយោបាយរបស់អ៊ីរ៉ង់នៅតែមានភាពរឹងមាំ។
.jpg)
២. ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅរស់រានមានជីវិត ប៉ុន្តែជ្រើសរើសផ្លូវដើរថ្មី៖ សេនារីយ៉ូនេះចង់សំដៅដល់ភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ថានៅតែអាចក្ដោបក្ដាប់អំណាច ប៉ុន្តែជ្រើសរើសរបៀបដឹកនាំផ្សេងតាមរយៈការចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកំណត់សកម្មភាពនុយក្លេអ៊ែរជាថ្មី ខណៈនៅតែរក្សាការគ្រប់គ្រងនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា ភាពផ្ទុយពីនេះអាចនឹងកើតមាន ព្រោះថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែចង់ក្រាញ់អំណាច ហើយប្រកាន់យកជំហរតឹងរ៉ឹង ដោយពង្រឹងយុទ្ធសាស្ត្រយោធា និងពង្រីកសមត្ថភាពទប់ស្កាត់របស់ខ្លួន។
.jpg)
៣. អ៊ីរ៉ង់នឹងជម្នះនៅក្នុងសង្រ្គាមនេះ ហើយក្លាយជាប្រទេសដឺលរឹងរូសជាងមុន៖ អ្នកវិភាគជាច្រើនជឿថា សេណារីយ៉ូដែលទំនងបំផុតគឺ រដ្ឋាភិបាលអ៊ីរ៉ង់នឹងនៅតែមានជីវិតរួចផុតពីសង្គ្រាម ប៉ុន្តែពួកគេនឹងក្លាយជាប្រទេសផ្តាច់ការជាងមុនកាន់តែខ្លាំង។ ក្នុងករណីនេះ ថ្នាក់ដឹកនាំអ៊ីរ៉ង់អាចបង្កើនការតស៊ូយោធា បន្តការវាយប្រហារដោយមីស៊ីល និងលួចលាក់ក្នុងការបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីប្រើវាការពង្រឹងអំណាច ដែលស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។.jpg)
៤. សង្គ្រាមស៊ីវិល និងភាពវឹកវរ៖ នេះគឺជាសេណារីយ៉ូដែលគ្រោះថ្នាក់បំផុត ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់អាចនឹងត្រូវដួលរលំ ប៉ុន្តែមិនអាចរកអាជ្ញាធរមានស្ថិរភាពណាមកជំនួសវាបានទេ។ ស្ថានភាពនេះអាចបង្កឱ្យមានសង្គ្រាមស៊ីវិល ដោយក្រុមជនជាតិភាគតិច កងជីវពល និងក្រុមនយោបាយនឹងប្រជែងគ្នាដើម្បីដណ្ដើមអំណាច។ អស្ថិរភាពបែបនេះក៏អាចបង្កើតការប្រកួតប្រជែងដ៏គ្រោះថ្នាក់លើសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរីករាលដាលជម្លោះនៅទូទាំងតំបន់ផងដែរ។
សរុបមក អ្នកវិភាគមើលឃើញថាសង្គ្រាមនេះ នឹងអាចនាំឱ្យមានការផ្លាស់ប្តូររបបដឹកនាំ វិធានការសម្របសម្រួល របបផ្តាច់ការកាន់តែរឹងមាំ ឬសូម្បីតែសង្គ្រាមស៊ីវិល ហើយអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺរាល់សេណារីយ៉ូនីមួយៗសុទ្ធមានផលវិបាកធំៗដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា និងសន្តិសុខពិភពលោកទាំងមូល៕










