តំបន់មជ្ឈិមបូព៌ានឹងកាន់តែធ្លាក់ក្នុងសភាពវឹកវរបន្ថែមទៀត ក្រោយបព្វជិតជាន់ខ្ពស់នៃសាសនាឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ង់បានចេញ ហ្វាតវ៉ា (Fatwa) ដែលជាសេចក្តីសម្រេចតាមបែបសាសនា ដើម្បីកៀរគរកម្លាំងពីកងជីវពលស៊ីអ៊ីត Hezbollah, Houthis, PMF និងពិភពឥស្លាមទាំងមូលឲ្យធ្វើការសងសឹកចំពោះការស្លា.ប់របស់ Khamenei ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានាបានឲ្យដឹងថា បព្វជិតលេចធ្លោនៃសាសនាឥស្លាមជាច្រើនរូប រួមទាំងលោក Naser Makarem Shirazi បានប្រកាសថា ការសងសឹកចំពោះការស្លា.ប់របស់លោក Khamenei គឺជា “កាតព្វកិច្ចសាសនា” សម្រាប់ប្រជាជនមូស្លីម ដោយជំរុញឱ្យអ្នកជឿលើអល់ឡោះចេញប្រឈមមុខនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួគគេ។ សេចក្តីសម្រេចនេះត្រូវបានគេរាយការណ៍ថាបានដាក់ស្លាកប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាជា “សត្រូវរបស់ព្រះ” ដែលជាការកំណត់ដែលនៅក្នុងច្បាប់សាសនាអ៊ីរ៉ង់អាចបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។.jpg)
ហ្វាតវ៉ា នេះបានបង្កើនការភ័យខ្លាចចំពោះជម្លោះកាន់តែទូលំទូលាយនៅទូទាំងមជ្ឈិមបូព៌ា។ មន្ត្រីសន្តិសុខនៅអឺរ៉ុបបានព្រ.មានថា ក្រឹត្យនេះអាចលើកទឹកចិត្តដល់ការវា.យប្រហារដោយអ្នកគាំទ្រជ្រុលនិយម ដែលភ្ជាប់ទៅនឹងបណ្តាញអ៊ីរ៉ង់នៅក្រៅប្រទេស។ ហេតុដូចនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលនៅក្នុងបណ្ដារប្រទេសលោកខាងលិចទាំងអស់ ត្រូវបង្កើនការជូនដំណឹងសន្តិសុខ និងបង្កើនការឃ្លាំមើលឲ្យបានជិតស្និតបំផុត ខណៈការសងសឹកអាចហៀរចេញលើសពីតំបន់ដែលកំពុងមានអំពើហិង្សានៅមជ្ឈិមបូព៌ា។
គួរជម្រាបថា ហ្វាតវ៉ាដែលចេញដោយអាជ្ញាធរសាសនាឥស្លាមនិកាយស៊ីអ៊ីត គឺជាក្រឹត្យដែលមានឥទ្ធិពលខ្លាំងណាស់។ វាអាចមានឥទ្ធិពលទាំងលើផ្នែកនយោបាយ និងសង្គមយ៉ាងសំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់ និងក្នុងចំណោមក្រុមសម្ព័ន្ធមិត្តនៅទូទាំងមជ្ឈិមបូព៌ា។ ដូច្នេះជាមួយនឹងការដាក់ចញនូវ ហ្វាតវ៉ា ដូចខាងលើ អ្នកវិភាគបានផ្ដល់ការព្រមា.នថា សេចក្តីប្រកាសបែបនេះអាចលើកទឹកចិត្តក្រុមសកម្មប្រយុទ្ធ ឬអ្នកគាំទ្រអ៊ីរ៉ង់ឱ្យអនុវត្តសកម្មភាពសងសឹកប្រឆាំងនឹងគោលដៅអាមេរិក ឬអ៊ីស្រាអែល។ ស្ថានភាពនេះបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែស្មុគស្មាញ ហើយបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់ និងមហាអំណាចលោកខាងលិច៕










