Home ព័ត៌មានអន្តរជាតិ Trump ព្រមានសងសឹ.កចំពោះការវាយប្រ.ហារដោយដ្រូនរបស់អ៊ីរ៉ង់មកលើស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីត

Trump ព្រមានសងសឹ.កចំពោះការវាយប្រ.ហារដោយដ្រូនរបស់អ៊ីរ៉ង់មកលើស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីត

17
0

ស្ថានការណ៍កាន់តែក្តៅគគុកហើយពេលនេះ មិនត្រឹមតែមិនព្រមចរចាទេ អ៊ីរ៉ង់បានវាយប្រ.ហារដោយដ្រូនមកលើស្ថានទូតអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីតទាំងព្រឹកព្រលឹម ដែលបណ្តាលឱ្យស្ថានទូតប្រកាសអាសន្នទៅកាន់ពលរដ្ឋអាមេរិករកកន្លែងលាក់ខ្លួនជាបន្ទាន់ និងធ្វើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ក្តៅស្លឹកត្រចៀកព្រមានសងសឹ.កវិញភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8TxQzW7hwhjqw3tVLsUUkJdRv0lT3soD-hBc3r8D3tYf2LK5pqOkLP0tLG0mWhr_X5L0wSuOoGalVtr2hlWNuLO6lyCkGqoNJuVF7mxGco0gl9Ag7xQ5V3oQ6O6HKxqmeWPFyaYLEjkoAKYjP8aDwmm2cS9atoBemArk3Dll2HSLr2C3miM3HcmZSIuJ/s1280/photo_2026-03-03_16-00-14.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានព្រមានសងសឹកវិញនាពេលឆាប់ៗចំពោះការវាយប្រ.ហារដោយដ្រូនរបស់អ៊ីរ៉ង់មកលើស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ។ រីឯស្ថានទូតអាមេរិកបានប្រកាសអាសន្នទៅកាន់ពលរដ្ឋអាមេរិកទាំងអស់ស្វែងរកកន្លែងលាក់ខ្លួននៅទីក្រុងរីយ៉ាដ ជេដដា និងដាហារ៉ាន ។

ពេលផ្តល់សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ News Nation លោកប្រធានាធិបតី Trump ថា អាមេរិកនឹងសងសឹកអ៊ីរ៉ង់វិញនាពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបាននិយាយលម្អិតបន្ថែមពីការសងសឹកទេ ។ ការព្រមានសងសឹកពីសំណាក់មេដឹកនាំអាមេរិកក្រោយពីទទួលបានព័ត៌មានថា ស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ត្រូវបានដ្រូនរបស់អ៊ីរ៉ង់វាយប្រហារ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតថា ភ្លើងបានឆេះផ្នែកខ្លះរបស់ស្ថានទូត និងខូចខាតទ្រព្យសម្បត្តិតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLXOQO5MTwXyr1thP5NL10WRQCelsQ3jKikWHHBoZzfrGvwwO0aj0rstjQqGoMSPaRcgBUdOhweDFkPEBxgSOK08jRKSWdjYXuPEBgoIKl_1jKcuLjZS-rlJPZCSq9lvPK_HtO0_vjW8ERnULqJ6ONPur3h5MB8-UVlB2Zjh1t8Et8pnpi9I7RPxb9Vwgg/s1280/photo_2026-03-03_16-00-14%20(2).jpg

ការវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ស្របពេលអ៊ីរ៉ង់បាញ់មីស៊ីល និងបង្ហោះដ្រូនទៅកាន់ប្រទេសនានានៅឈូងសមុទ្រអារ៉ាប់ដែលមានទីតាំងមូលដ្ឋានកងទ័ពអាមេរិកឈរជើង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក ។

ក្រៅពីនេះ លោកប្រធានាធិបតី Trump ក៏ព្រមានសងសឹកចំពោះការបាត់បង់ជីវិតរបស់កងទ័ពអាមេរិកផងដែរក្នុងពេលធ្វើប្រតិបត្តិការជាមួយអ៊ីរ៉ង់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះក្រុមពាក់ព័ន្ធនឹងការបាត់បង់ជីវិតកងទ័ពអាមេរិក ខណៈការធ្វើប្រតិបត្តិការកងទ័ពនៅអ៊ីរ៉ង់ លោកថា នឹងបន្តរយៈពេលប្រមាណ៤សប្តាហ៍ទៀត ដែលជាពេលវេលាកំណត់ដោយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6g3Ea-HGvM_NJqQEY3V4jpuApG5XQsZI6y0fMKINr7382WwADTZ5SdoQU2vcfy94a6I4nEYhvN2FhcNvfYd_RmjDPgdEYB0ehaudQrFdy7_owLJnWwuGqS7pBB-Sk5ZbbdPLe74TeVfWjYP1FtDCzPz8ixyzCNCRrE1c-Jo1p8KE-kITCamui0h_H_scW/s1280/photo_2026-03-03_16-00-13%20(2).jpg

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែមីនានេះ មានហេតុការណ៍ដ្រូនអ៊ីរ៉ង់ ចំនួន២គ្រឿង វាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាត បណ្តាលឱ្យភ្លើងឆេះផ្នែកខ្លះនៃស្ថានទូត និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែគ្មានមនុស្សរងរបួសទេ ដោយសារពេលកើតហេតុជាពេលព្រឹកព្រលឹម ។ បើតាមប្រភពពីមនុស្ស៣នាក់ ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង និងឃើញអណ្តាតភ្លើងលាយផ្សែងខ្មៅឆេះស្ថានទូតអាមេរិកទាំងព្រឹក ប៉ុន្តែអណ្តាតភ្លើងមិនខ្លាំងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbY-gsZu9SVvGX85XhYrOrQMDKaBA8gLZJpvzEeIfjTXPHnaCsWbC42mmrB5xVAJGoAgDnpy5eQTza-65J9Od3ANn9ln-5Zq_vnquZCi522cV-Xn31lB8dEq9LxkDiXadfzhFgPTtgojhDkH31prjyN4PH7pvUwhUJqFRrIZ2zB1BuMAGLGi7QyaahBu4o/s600/photo_2026-03-03_16-00-13.jpg

ក្រោយកើតហេតុ ស្ថានទូតអាមេរិកបានប្រកាសអាសន្នទៅកាន់ពលរដ្ឋអាមេរិកស្វែងរកកន្លែងលាក់ខ្លួននៅទីក្រុងរីយ៉ាដ ជេដដា និងដាហារ៉ាន ព្រមទាំងហាមធ្វើដំណើរមកស្ថានទូតរហូតដល់មានការប្រកាសជាថ្មី ។ នៅថ្ងៃដដែល (ថ្ងៃទី៣ ខែមីនា) អ្នកនាំពាក្យស្ថានទូតអាមេរិក និងសារព័ត៌មានរបស់អារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ ៕