រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រកាសប្រាប់សមភាគីអ៊ីរ៉ង់ថា ទីក្រុងប៉េកាំងគាំទ្រទីក្រុងតេអេរ៉ង់ ការពារខ្លួនប្រឆាំងនឹងការវា.យប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈដែលសង្គ្រាមដ៏គួរឲ្យខ្លាចកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Times of Israel។
.jpg)
តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV លោក វ៉ាងយី បានប្រាប់លោក Abbas Araghchi រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ថា ទីក្រុងប៉េកាំង «ឲ្យតម្លៃចំពោះមិត្តភាពប្រពៃណីរវាងចិន និងអ៊ីរ៉ង់ គាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ និងគាំទ្រអ៊ីរ៉ង់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្នុងន័យនេះគឺប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត និងការពារជម្លោះពីការរីករាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។.jpg)
នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកមួយរវាងរដ្ឋមន្រ្តីការបរទេសចិន ជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក វ៉ាង បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា «រំលោ.ភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ» តាមរយៈ «ការញុះញង់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ដោយចេតនា»។
លោកបន្តថា «ប្រទេសចិនក៏មានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាផងដែរ រួមទាំងការលើកកម្ពស់យុត្តិធម៌ ការខិតខំដើម្បីសន្តិភាព និងការបញ្ឈប់សង្គ្រាមតាមរយៈវេទិការបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» នេះបើតាមរបាយការណ៍របស់ CCTV។ ហើយនៅក្នុងការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយលោក Jean-Noel Barrot មកពីប្រទេសបារាំង លោក វ៉ាង ថែមទាំងបានព្រមានថា ពិភពលោកទាំងមូលកំពុងប្រឈមនឹង «ការដើរថយក្រោយ ហើយវិលត្រឡប់ទៅរកទៅរកការប្រើប្រាស់ច្បាប់ព្រៃវិញ»៕










