Home តារាជាតិ វិស័យ K-Pop នៅកម្ពុជាមានការរីកចម្រើនជាងមុន ប៉ុន្តែនៅតែមានអ្នកទើសនិងមិនយល់ពីតម្លៃ

វិស័យ K-Pop នៅកម្ពុជាមានការរីកចម្រើនជាងមុន ប៉ុន្តែនៅតែមានអ្នកទើសនិងមិនយល់ពីតម្លៃ

13
0

ថ្មីៗនេះក្រុមចម្រៀង TREASURE របស់ផលិតកម្ម YG បានមកប្រគំតន្រ្តីនៅប្រទេសកម្ពុជាជាលើកដំបូងនិងបញ្ចប់ទៅយ៉ាងរលូនក្នុងនាមជា BA របស់ Ganzberg Snow។ សកម្មភាពនេះបានបញ្ជាក់ថាវិស័យ K-Pop នៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាបណ្តើរៗនិងឈានទៅរកផ្លូវវិជ្ជមាន។ ទោះជាយ៉ាងណាឥទ្ធិពលរបស់វិស័យ K-Pop អ្នកមួយចំនួននៅតែមិនយល់និងចេញមកទើសខុសទំនងនិងមិនយល់ពីតម្លៃនៃវិស័យមួយនេះដែលកំពុងមានការរីកចម្រើនទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDICNPg706agdA4co_GpNcDxwGWmVZ4HiZ226tD8nN9ouTyq6K71VDGGtrgrtfpqpbJGPiSgCHTE5gHg2Mp3B6m0jy1Y15-TW2hSSilDj-CGvcVY1Ij9NZcCDXXhJBRqkMUkvoi7W2lLXGsd1s0lkZYHAIooqxqOz0P7tkIXieJNsaCBf0LE1sVmjhkTyA/s1440/image%20(25).png

នៅបណ្តាញសង្គមធំៗក្រុមអ្នកគាំទ្រអន្តរជាតិរបស់ TREASURE បានបង្ហោះវីដេអូសកម្មភាពនានារបស់ TREASURE ដែលមកប្រគំតន្រ្តីនៅកម្ពុជានិងបានមេនសិនឈ្មោះចំៗ ខណៈអ្នកគាំទ្របរទេសមួយចំនួនគឺបានហោះចូលស្រុកខ្មែរដើម្បីមកទស្សនាផងដែរ។ លើសពីនេះទៅទៀតមានពាក្យចចាមអារ៉ាមថាសូម្បីតែអ្នកគាំទ្រខាងផ្ទះលេខ២ក៏ហោះមកមើល TREASURE ទៀតផង។ ងាកមកកាន់ក្រសួងទេសចរណ៍វិញបានចាត់ទុកថា ការប្រគំតន្រ្តីរបស់ TREASURE សបង្ហាញថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ដ៏ទាក់ទាញ និងដ៏រស់រវើកគ្រប់រដូវកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2rLDRkeiUtjPqO75Mg0YB8wOgCc0VLL9PFbk9SyZT8L0fa-FXoehdM2ZLYzPblzYJGp57WDmsKPDyD9lepMh_hGm6XRMxurOt-RnD8_0CA37_6Nk6OOcQK7gwmQ8OVMWjNc2SbydaJAOWs7x_WCfcy4aRDyymOSfiR-l-LTPrOFeHKmJ1tYmtazhcwj0/s1440/image%20(26).png
ក្រៅពីក្រុម TREASURE កន្លងមកសិល្បករធំៗរបស់ Kpop មួយចំនួនគឺបានប្រគំតន្រ្តីនៅកម្ពុជាដូចជាក្រុម 2NE1 , PSY , Taeyang , Rain និងសិល្បករដទៃទៀត ខណៈមានពាក្យចចាមអារ៉ាមទៀតថា Sandara Park សមាជិក 2NE1 នឹងមកសម្តែងនៅប្រទេសកម្ពុជាម្តងទៀតនៅឯខេត្តសៀមរាប។ ទោះបីជាដំណឹងនេះមិនទាន់បញ្ជាក់ផ្លូវការយ៉ាងណាក្តីប៉ុន្តែហ្វេនៗមានការរំភើបចិត្តទុកជាមុនចំណែកឯអ្នកខ្លះទៀតថែមទាំងកក់កន្លែងស្នាក់នៅមុនបាត់ទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Y_YhcUmA-OI0ggZA9RDgN-osBW89AI6jvBqusK3TEwFDyGZMXstXwj6jAqn6iSNCEXTldgwLvSGubLokCVZvTd8omiL-IOyMjYwjIaudmLyGGaL5y_XqBDIGSG7v89HrmkxVllNf97p21cRfWnQ4ccjULkp7g3Mj22C08KmpjQYzKcw9VuQUAfAYn6_Y/s1440/image%20(31).png
រាល់ការប្រគំតន្រ្តីម្តងៗបានធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើននិងបង្កើនប្រាក់ចំណូលជាតិ មិនថាការធ្វើដំណើរ ការហូបចាក់ ស្នាក់នៅ សុទ្ធតែត្រូវចំណាយលុយ។ បណ្តាប្រទេសផ្សេងៗសុទ្ធតែទាញផលប្រយោជន៍ពីវិស័យ Kpop ដើម្បីឱ្យមានចំណូលសេដ្ឋកិច្ចជាតិហើយពេលនេះ ប្រទេសកម្ពុជាកំពុងឆ្ពោះទៅមុខដោយអ្នកគាំទ្រសង្ឃឹមថានាថ្ងៃអនាគតប្រទេសយើងនឹងអាចរៀបចំការប្រគំតន្រ្តីធំៗ ធ្វើឱ្យក្រុមចម្រៀងធំៗដាក់គោលដៅមកប្រគំតន្រ្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsiR5x-wb1oPZV68YPQbxDEvL07LPY4RbxjBEXnHUYhRseZQ_4Shb84vDwDMDrz69dbSQzIXa1-lUlpsYcO5kCuw8V2k2vJZoGxSgRikYFzAHyH1Uu1G9qtApDzetIptIf8cyPXYOD8XYIsTa3ciZeK29KWVBj76feRSbfTpNLu9nzBdX4ViQN0KDz31kQ/s1440/image%20(33).png

ដ្បិតថាពេលនេះវិស័យ Kpop ពេលនេះមានការរីកចម្រើនសឹងតែនៅទូទាំងពិភពលោកក្តីប៉ុន្តែអ្នកមួយចំនួននៅតែមិនយល់បែរជាចេញមកទើសរិះគន់ខុសទំនងដោយមិនយល់ពីតម្លៃពីវិស័យនេះ។ ខឹងចិត្តពេកអ្នកគាំទ្រ Kpop បានហៅអ្នកទាំងនោះថាជាកង្កែបនៅក្នុងអណ្តូង៕