Home តារាជាតិ ពាក្យសម្តីរបស់ ជីហ្ស័ង រងការវែ.កញែ.ក ខណៈ វ៉ាន់ នីឡា និង ណា សាឌី និយាយបែបនេះ

ពាក្យសម្តីរបស់ ជីហ្ស័ង រងការវែ.កញែ.ក ខណៈ វ៉ាន់ នីឡា និង ណា សាឌី និយាយបែបនេះ

16
0

នៅលើបណ្តាញសង្គមកំពុងវែកញែកយ៉ាងក្តៅគគុកពីពាក្យសម្តីរបស់តារាសម្តែង ជីហ្ស័ង ដែលបាននិយាយនៅក្នុងកម្មវិធីមួយអំពីមនុស្សប្រុសបើស្រលាញ់ត្រូវតែផ្ដល់លុយឱ្យមនុស្សដែលខ្លួនស្រលាញ់ចាយខ្លះ ព្រោះពេលទៅជួបម្ដងៗ ត្រូវរៀបចំខ្លួន បាញ់ទឹកអប់មិនមែនទៅខ្លួនទទេ។ ឃើញមានការបញ្ចេញមតិរិះគន់ច្រើនមកកាន់ ជីហ្ស័ង តារាចម្រៀង វ៉ាន់ នីឡា និងពិធីការិនី ណា សាឌី បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ToaU4H9hVQtnzePruLmFmSmqM9Vdl7Za4RwEAqgM0J-EGC1PYLp8Fe2fFxJR04L2dyx43GWMJXEEqaPya02TQFGwqjTfYaa2LG4v2OgjWV5sX_2FNeIbvzea-6kSHzUSkOu-a5HWzlso-YbAMjm-W3Hs_IEpQ4VSS8IhHwl3-9-jOhf3VuFULlRqDwWm/s2048/image%20(21).png
ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» បានបង្ហោះនៅថ្ងៃទី២ មីនា ថា «ឃើញវីដេអូនប្អូនម្នាក់នេះគេជេរគាត់ច្រើនណាស់ ឥឡូវនិយាយអំពីគំនិតខ្ញុំវិញ មនុស្សម្នាក់ៗកំណត់ស្តង់ដាជីវិតរស់នៅ មនុស្សប្រុសដែលខ្លួនស្រលាញ់ទៅតាមភាពពេញចិត្តរៀងខ្លួន។ ពាក្យដែលគាត់និយាយគឺរៀងទើសត្រចៀកបន្តិច តែដោយសារគាត់និយាយត្រង់ យើងដែលឮពាក្យដែលគេតែងនិយាយថា បើគេស្រលាញ់យើងគេនឹងធ្វើអីគ្រប់យ៉ាងដើម្បីអោយយើងសប្បាយចិត្ត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFW0sS5FyOFfjfbT0XnpEUlkk5GF0zdJQNFwlLuNaV47VR6IB7QLpfbIn_fu1xHEo13sOud1dm7RZ1eGM9LUWsZ-1UobuT3DFP-eXWQQc_PI94JoBbAgBQE5P2gQvpKShvsg6-LdGVRq_PLfZ-Qs34A60dm_rUr6qTu0j3WkovwLhteVMd-DRk46vlhMQ1/s2048/image%20(20).png

តារាចម្រៀង វ៉ាន់ នីឡា បន្តថា «ឃ្លានេះហើយគឺមានបូកបញ្ចូលគ្រប់ចំនុច ទាំងលុយកាកការស្មោះត្រង់ការ take care . ស្រលាញ់បុរសអ្នកមានលុយ លុយគេនៅតែជាលុយគេ បើគេអត់ចិត្តគឺស្មើរនឹងអត់មានអី ស្រលាញ់បុរសអត់លុយតែមានចិត្តទោះម៉ាម៉ាត់ម៉ាករក៏គេបោចឱ្យយើង តែបើស្រលាញ់ប៉ះបុរសអត់លុយហើយអត់ចិត្តទៀតវាស្មើរនឹងកម្ម។ សរុបជារួមមក ខំប្រឹងរកខ្លួនឯង ទាន់នៅក្មេងស្អាតមានកេរ្តិ៍ឈ្មោះចូលប្អូនៗក្តោបឱកាសកុំគិតរឿងស្នេហាជាធំ ជីវិតដែលកំពុងលូតលាស់ដកស្នេហាចេញគឺអាចនឹងស្រស់បំព្រងគុណ ១០»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimRaAiOcoOY_gZKs545WQWKjBw15-qM7oauuXK6ETapAthb4RZaBA8Aa1XtKdfKxCtggKTFW8f4z5O30rexqkUT1VGL6TJyaWDe5k84f2ssz6jV6PcVfs7kZHpU69FotaTwT7C1TgJqxt_lNCyy4-PZ_MIJzA9sCAWuN8tKRqyofKSKZiZ8BPIJEZ2S2pX/s2048/image%20(15).png

ងាកមកកាន់ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី វិញបានលើកឡើងថា ជីហ្ស័ង និយាយមិនខុសនោះទេប៉ុន្តែនាងគ្រាន់តែមិនទាន់ចេះរៀបពាក្យមកនិយាយ។ សាឌី ថា ជីហ្ស័ង នៅក្មេងមិនគួរប្រមូលគ្នាបានជាន់នោះទេដោយមិនដឹងថាសង្គមជាន់គេជាន់ឯងបែបនេះមិនដឹងអស់នៅពេលណាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE9ONRe4pZZybRh-Cuo0ALeJZ64YQf2KbjTwLn1I3PbbnSw3crJxwZpNJTkT7bLeB7clQjvUf00sAAXZy8QLomrJBluo0c3BmvdVN-2gj_cTCrvo49NQANrGVqy1Fm45Ro6rydTUv1OFR9cPd5PeUKonOJpYdQrg84E4UZ-MroRYYNeEBDey-YY36MMQs0/s2048/image%20(13).png

តារាស្រីកូនកាត់ថៃរូបនេះលើកឡើងទៀតថា មនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសរៀងៗខ្លួនបើមិនត្រូវចិត្តកុំស្រលាញ់ទៅគឺចប់រឿងហើយម្តេចក៏ Toxic ម្ល៉េះ។ ជាមួយនឹងការលើកឡើងនេះ ណា សាឌី ក៏មិនភ្លេចផ្ញើការផ្តល់កម្លាំងចិត្តមកកាន់ ជីហ្ស័ង ពីចម្ងាយផងដែរ៕