Home តារាជាតិ លីម តិចម៉េង ចេញសារព្រ.មានកុំឱ្យមានលើកទី៣ក្រោយឃើញបុគ្គល គុណ ពៅណា លាបពណ៌ ថេណា

លីម តិចម៉េង ចេញសារព្រ.មានកុំឱ្យមានលើកទី៣ក្រោយឃើញបុគ្គល គុណ ពៅណា លាបពណ៌ ថេណា

8
0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាកាលពីកន្លងមកនេះបុគ្គល គុណ ពៅណា បានតាមដល់ផ្ទះរបស់តារាចម្រៀង លីម តិចម៉េង ល្បីកក្រើកពេញបណ្តាញសង្គមនិងមានការបង្ហោះប្រឌិតជាហូរហែរហូតមានចំណាត់ការតាមផ្លូវច្បាប់។ ទោះយ៉ាងណា លីម តិចម៉េង ស្រាប់តែចេញសារព្រមានបុគ្គលនេះម្តងទៀតបន្ទាប់ពីឃើញ គុណ ពៅណា ចេញមកលាបពណ៌ ថេណា ថាបទ «៧២ម៉ោង» គឺសម្តៅមកកាន់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsJXIW6ZYECaL7JTdHfEK-6x9RNJUEfyHX9dQlG7N_gesbJNIxULVDyuoHnwqxoByoggVnzpzCH0s_cRfO82-dMiNkwJXsbWnDMRFaS1ypXxqStQq-pu_1yHMtcZINWOcmZCkH6yIbgSVeRypuZTPm8t0Jylloo3Cx731wsMGmyDNejOR3cm_ixOyDT8A/s1727/image_2026-03-02_10-19-28%20(2).png
កាលពីកន្លងមកនេះបទចម្រៀង «៧២ម៉ោង» របស់ ថេណា បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ហើយមកដល់ពេលនេះគឺបានស្ងប់ស្ងាត់ប៉ុន្តែស្រាប់តែត្រូវបានគាស់រលើងមកម្តងទៀតដោយសារតែបុគ្គល គុណ ពៅណា ចេញមកបញ្ជាក់ថាបទនេះ ថេណា និយាយពីរូបគេមិនសម្តៅដល់នារីណាម្នាក់ឡើយ។ ឃើញបុគ្គលដែលធ្លាប់យាយីនិងតាមរំខានជីវិតឯកជនខ្លួនកន្លងមកលាបពណ៌ដល់សិល្បករផ្សេងទៀត លីម តិចម៉េង ចេញសារព្រមានបុគ្គល គុណ ពៅណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojvVGvNC8E_AIx01dsa49o1Rje-BzuGJ8ECDjP04ShCucGvwZpCs0VHEftYMB33p_BSgJAa0-eKgQOsYtC6nnS0H8Plooj3RCRLIGl5Q6TFVlj4L2E5_sAKJ4LBg04dSZxh8GY1GvuZqPxZ0QtMVdkF4cAp9Q2VjbuFn-2j7HHDtOpWcV2dmz49ax0FP8/s1440/image_2026-03-02_10-20-40%20(2).png

ឈានចូលថ្ងៃទី២ ខែមីនា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ទង្វើមិនគួរមានក្នុងសង្គម ! ក៏មិនដឹងថា តើគ្រួសារ ! បងប្អូន ! ពុកម្តាយ ! ដូនតា ! ត្រូវអាប់អោន មិនដឹងយកមុខទៅទុកនៅទីណា ? បងប្អូនខ្លះអាចលេងសើច តែបុគ្គលនេះ តាមរករឿង លាបពណ៌ រំខានឯកជនភាពខ្ញុំ អស់រយៈពេលជាង២ឆ្នាំ។ ខ្ញុំបានចំណាយពេល តស៊ូតាមផ្លូវច្បាប់ ២ ដង ទម្រាំតែអាច ស្រាកស្រាន ពីទង្វើថោកទាប ប៉ះពាល់កិត្តិយស មកលើខ្ញុំដូចដែលបងប្អូនបានជ្រាបកាលកន្លង។ ខ្ញុំនៅមិនដឹងច្បាស់ទេថាតើទង្វើថោកទាបនេះ នៅតែបន្តឬឈប់សម្រាប់ខ្ញុំនោះទេប៉ុន្តែឃើញវីដេអូនេះហើយ ខ្ញុំគ្មានយោបល់។ ប៉ុន្តែបើសិនជាថ្ងៃណាមួយប៉ះពាល់បងប្អូនយើងផ្សេងទៀត ខ្ញុំគ្រាន់តែសង្ឃឹមថាច្បាប់នឹងមានចំណាត់ការយ៉ាងតឹងរឹងចំពោះទង្វើនេះបុគ្គលដែលមានចរិតនិងទម្លាប់បែបនេះកុំឱ្យមានការបំពុលរំខានសង្គមនិងប៉ះពាល់កិត្តិយសគេឯង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphzeZ_R9dk6qwAXrsC5OJ7cpA6QiZn1lrqULnw3jpnPSk65RkB1t-croY-o7x-DLp_0yekUuhvD8kc7mvhNm7ju3mGskEfT-unG2fFwq_9bY4Ci486WAIZhUZdc27qHEIV_eskeS5nwDggW_R0uIfLBJXdy2sxilbzVwXcR45oBgToY3vQHbFgy9nxpPs/s1497/image_2026-03-02_10-19-28.png

តារាចម្រៀង លីម តិចម៉េង បានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំមានលើកទី៣ចំពោះខ្ញុំគឺគ្មានពាក្យថាលើកលែងឡើយ»។ តិចម៉េង ថាពាក្យសម្តីរបស់លោកមិននិយាយលេងសើចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqEiMxyTOE-kIPnr183aJUo2-z398gPWtKszEeBEmHK5ynR2etlGI4usrVqz7C37FccFxNH3qfjcH6qcsAdKm6kvZkIYVkfH8G3y7zkI5KctDr5a1HucBMhlPhHjo02XoSJYkJCyjSlW5tW4nzwSWb3x_pG-paT_vL0X83aFTU104temr1ad1Gz07ISIKS/s960/image_2025-09-16_08-34-24.png

សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ លីម តិចម៉េង បាន Live សុំជំនួយបន្ទាប់ពីបុគ្គល គុណ ពៅណា តាមលោកដល់ផ្ទះបង្កឱ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដែលមានមនុស្សទស្សនារាប់ម៉ឺននាក់៕