មិនរង់ចាំយូរ! ក្រោយការស្លា.ប់របស់លោក អាលី ខាមេណី ដែលបង្កឡើងដោយការវា.យប្រហារពីសំណាក់អាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឥឡូវនេះប្រទេសអ៊ីរ៉ង់បានជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីភ្លាមៗ ដើម្បីអនុវត្តភារកិច្ចជាបណ្ដោះអាសន្នរួមជាមួយប្រធាធិបតិ នឹង ប្រធានតុលាការកំពូល។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Times of Israel នៅថ្ងៃទី១ ខែមីនា បានឲ្យដឹងថា លោកអាចារ្យ Ayatollah Arafi ត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្ដោះអាសន្ន ដែលនឹងដឹកនាំប្រទេសក្នុងអំឡុងពេលនៃអន្តរកាល បន្ទាប់ពីលោក Ali Khamenei ដែលត្រូវបានគេសម្លា.ប់នៅក្នុងការវាយប្រហា.រដោយយោធា។។
.jpg)
តាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានក្នុងស្រុកអ៊ីរ៉ង់បានបង្ហាញថា លោក Alireza Arafi គឺជាមនុស្សម្នាក់មិនសូវមានគេស្គាល់ តែលោកជាបុគ្គលម្នាក់ដែលលោក Khamenei ទុកចិត្ត ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាអនុប្រធានសភានៃក្រុមអ្នកជំនាញ និងធ្លាប់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ (Guardian Council) ជាស្ថាប័នដ៏មានឥទ្ធិពលមួយមានតួនាទីត្រួតពិនិត្យបេក្ខជនឈរឈ្មោះបោះឆ្នោត និងច្បាប់ដែលរដ្ឋសភាអនុម័ត និងជាប្រធានក្រុមកងជីវពលស្ម័គ្រចិត្ត Basij ក្រោមចំណុះកងឆ្នាំបដិវត្តន៍អ៊ីរ៉ង់។.jpg)
ក្នុងវ័យ ៦៧ឆ្នាំ លោក Alireza នឹងត្រូវបំពេញតួនាទីដ៏សំខាន់នៅក្នុងក្រុមប្រឹក្សាបណ្ដោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ ខណៈលោកត្រូវបានដាក់ឲ្យនៅចំចំណុចកណ្តាលនៃភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ក្នុងអំឡុងពេលដ៏តានតឹង ជាមួយនឹងភាពមិនប្រាកដប្រជាសម្រាប់សាធារណរដ្ឋអ៊ីស្លាម។

ការរៀបចំបណ្ដោះអាសន្ននេះត្រូវបានគេមើលឃើញថាជាចន្លោះប្រហោងរដ្ឋធម្មនុញ្ញដែលមានបំណងរក្សានិរន្តរភាពក្នុងការគ្រប់គ្រង និងអំណាចសាសនា ខណៈពេលដែលអ៊ីរ៉ង់កំពុងឆ្ពោះទៅរកការជ្រើសរើសមេដឹកនាំកំពូលថ្មីដ៏មានឥទ្ធិពលនាពេលអនាគត៕










