ស្ថានភាពពិភពលោកពេលនេះពោរពេញដោយភាពច្របូកច្របល់វឹកវរលែងមានសណ្តាប់ធ្នាប់និងមិនគោរពេតាមច្បាប់អន្តរជាតិ។ ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺន រាប់លាននាក់បានស្លាប់ដោយសារតែកើតសង្គ្រាមជាច្រើនកន្លែង។ ឃើញសភាពពិភពលោកតានតឹងដាក់គ្នាបែបនេះឌីជេ ណាណា ស្រាប់តែពោលពាក្យនេះឡើងមក។
ពិធីការិនីដ៏មានប្រជាប្រិយភាពនិងអ្នកបង្កើតមាតិការូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២ ខែមីនា នេះថា «ពិភពលោករញ៉េរញ៉ៃ អ្វីៗអាចផ្លាស់ប្ដូរក្នុងមួយពព្រិចភ្នែក…..រឿងខ្លះវាលើសពីអ្វីដែលយើងអាចគ្រប់គ្រង ឬដោះស្រាយបាន»។ ឌីជេ ណាណា បានបន្ថែមទៀតថា «ទាន់នៅមានជីវិត នៅមានឱកាសខ្លះ មានតែប្រឹងរៀន ប្រឹងរក ប្រឹងរស់ឱ្យមានន័យបំផុតតាមដែលអាចធ្វើទៅបាន។ ព្យាយាមមិនធ្វើអ្វីៗតាមតែចិត្ត តាមតែអារម្មណ៍តាមតែការអូសទាញតែតាមការត្រិះរិះពិចារណាឱ្យបានច្រើនបំផុត»។.png)
ខ្លឹមសារបង្ហោះរបស់ ឌីជេ ណាណា ខាងលើនេះទទួលបានការយល់ស្របយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមនិងថាមានអត្ថន័យពីព្រោះស្របនឹងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក។ ក្នុងន័យនេះ ឌីជេ ណាណា ចង់ឱ្យមនុស្សយើងធ្វើអ្វីដែលគួរធ្វើឱ្យមានន័យបំផុតសម្រាប់ជីវិតនិងមានការគិតពិចារណាឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យមានការស្តាយក្រោយទៅថ្ងៃមុខ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាសទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយពីការទូតបានដើរដល់ទីបញ្ចប់ បន្ទាប់ពីសហរដ្ឋអាម៉េរិកទុកឱកាសកុំឱ្យប្រទេសអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៕










