Home ព័ត៌មានអន្តរជាតិ សូមចូលរួមចែករំលែកបន្ថែម! ថៃជាប់ចំណាត់ថ្នាក់ទី៣ ខាងកឹបកេងប.ន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតនៅលើពិភពលោក!

សូមចូលរួមចែករំលែកបន្ថែម! ថៃជាប់ចំណាត់ថ្នាក់ទី៣ ខាងកឹបកេងប.ន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតនៅលើពិភពលោក!

10
0

អ្នកបើកបររថយន្តតាក់ស៊ីនៅប្រទេសថៃល្បីល្បាញយ៉ាងខ្លាំងលើពិភពលោក ខាងកេងប.ន្លំប្រាក់ពីភ្ញៀវទេសចរបរទេសដែលមកជិះតាក់ស៊ី ដោយការកេងប.ន្លំនេះកើតឡើងគ្រប់រូបភាព រួមមាន ៖ មិនបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter), មិនអាប់ប្រាក់ឱ្យភ្ញៀវទេសចរ និងទាមទារប្រាក់ច្រើនហួសហេតុ បើទោះជាភ្ញៀវជិះតាក់ស៊ីក្នុងចម្ងាយផ្លូវខ្លីក៏ដោយ ។ សកម្មភាពដើរខ្សែលើទាំងនេះកើតឡើងជាច្រើនឆ្នាំហើយ កន្លងមក ភ្ញៀវទេសចរសំណូមពរឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាទាំងនេះដើម្បីកុំឱ្យប៉ះពាល់វិស័យទេសចរណ៍ ឬខូចមុខមាត់ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeS8OWc-DiRhyphenhyphenfgpuGA-GAabdfNbZ-vJONaIybHPy2cGGGQXgTQXYFtXw6WTmGyc6PEQmqQzEgrQqlbdx_mJk5iYUuDcdXsFsFV6VFXctgdsvea6yXu-b-muMQk6PyqkXWIFiyowB5ZPxyDT0wHRC7vrspxjBwel3BIOT6Sa-8ZUiALD-GQLS4It3i13fe/s1280/photo_2026-03-02_08-32-13.jpg
អ្នកបើកបរតាក់ស៊ីថៃតែងតែនិយាយទៅកាន់ភ្ញៀវទេសចរថា ត្រូវបង់ប្រាក់ថ្លៃជិះតាក់ស៊ីដោយគិតម៉ៅ មិនចាំបាច់គិតចម្ងាយផ្លូវទេ ពីព្រោះឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) មិនដំណើរការ រួចហើយ ពួកគេក៏ប្រញាប់ទាញវ៉ាលិស និងអីវ៉ាន់របស់ភ្ញៀវទេសចរទៅដាក់នៅគូទរថយន្ត ដើម្បីកុំឱ្យភ្ញៀវទេសចរទៅជិះតាក់ស៊ីផ្សេង ។ ពួកគេក៏រុញអ្នកដំណើរចូលក្នុងរថយន្ត និងឱ្យបង់ប្រាក់មុនយ៉ាងច្រើន ដែលថ្លៃជាងការជិះគិតប្រាក់តាមចម្ងាយផ្លូវ ។ រីឯអ្នកបើកបរតាក់ស៊ីថៃផ្សេងទៀតមិនព្រមអាប់ប្រាក់ឱ្យអ្នកដំណើរវិញទេ ដោយយកលេសគ្មានប្រាក់រាយជាប់ខ្លួន ហើយបណ្តេញអ្នកដំណើរចុះពីតាក់ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtUmQJ6AJghnCPo6RYMmSOeDZkprJFFY1EqQefXirwJ7DFll7xV6hPWwAEgpALIM3kLl8wqNZgGMY09ndAXeChZoWUr116Fv9Lu2Zu6BSeAFPj7mMmgBaxGv_wHujzqUgrwoOXlYTWYbV6TDNlxW2rKjLVV9qokCaFikOR075-YA9Io5udjdAXUemYB44I/s1024/photo_2026-03-02_08-32-12.jpg
នៅមានការកេងបន្លំជាច្រើនករណីទៀតដែលអ្នកបើកតាក់ស៊ីថៃតែងតែធ្វើមកលើភ្ញៀវទេសចរបរទេស ហើយភ្ញៀវទេសចរបរទេសរអ៊ូរទាំច្រើនបំផុតពីសកម្មភាពកេងបន្លំទាំងនេះ ទើបធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទី៣ ជាប្រទេសមានតាក់ស៊ីកេងបន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWpUPBTbHmZqVnkbBhXfub_pq-UtUkJGVNetZUfcP2FLpGV96qnZ7PTwD9KsFHKsrS5P9ZLPdbZ-zOghaw7SDWwc5z-JTu1k5sJJ1nJywVhySrNfTbj7_rGqqbpoYA7ECjZvsR_ZW43VfEsrWVOu3NRervDwMmiIY0510ghlZqIb0Z-yW5P0sDFsTh00FM/s1024/photo_2026-03-02_08-32-12%20(2).jpg

យោងតាមក្រុមហ៊ុន All Clear ធ្វើការផ្នែកធានារ៉ាប់រងសុខភាពការធ្វើដំណើរ បានស្ទង់មតិដោយសួរយោបល់អ្នកជិះតាក់ស៊ីលើពិភពលោករហូតដល់ជាង៣ម៉ឺននាក់ បង្ហាញថា ថៃជាប់ចំណាត់ថ្នាក់ទី៣ ជាប្រទេសមានតាក់ស៊ីកេងបន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតលើពិភពលោក ខណៈតួកគី ជាប់ចំណាត់ថ្នាក់ទី១ និងឥណ្ឌា ចំណាត់ថ្នាក់ទី២ ។ រីឯវៀតណាម ចំណាត់ថ្នាក់ទី៤ និងអេហ្ស៊ីប ចំណាត់ថ្នាក់ទី៥ ។

សកម្មភាពកេងបន្លំដែលអ្នកបើកបរតាក់ស៊ីថៃតែងតែធ្វើជាញឹកញាប់មកលើភ្ញៀវទេសចរ រួមមាន ៖

១-មិនបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ជាពិសេស ពេលដឹកភ្ញៀវទៅតំបន់ទេសចរណ៍ និងទាមទារឱ្យភ្ញៀវបង់ប្រាក់គិតម៉ៅ ខណៈផ្លូវធ្វើដំណើរមានចម្ងាយខ្លី
២-ដណ្តើមអីវ៉ាន់ភ្ញៀវទៅដាក់នៅគូទរថយន្ត ដើម្បីដាក់សម្ពាធឱ្យភ្ញៀវសម្រេចចិត្តភ្លាមៗ និងបង់ប្រាក់ច្រើន
៣-មិនព្រមអាប់ប្រាក់ឱ្យភ្ញៀវ ក្រោមហេតុផលគ្មានប្រាក់រាយជាប់ខ្លួន
៤-បើកតាក់ស៊ីចុះឡើងៗ ឬបើកវិលជុំ ដើម្បីទាមទារប្រាក់បន្ថែមពីភ្ញៀវ
៥-អ្នកបើកតាក់ស៊ីនៅអាកាសយានដ្ឋាននានារបស់ថៃគិតប្រាក់ធ្វើដំណើរយ៉ាងថ្លៃ ប៉ុន្តែប្រាប់ថា ជាតម្លៃធ្វើដំណើរធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNdXyEhor5vWgUN0ja_WDrJlUbgvqF8q7gthFIzmXC-r1ikVbzaDDUsd1VddKHzlIFQAHrZNcmVinlrE7a7wzCXR6jXw3-OTsCXUvOQvE22sr7c6lTfDNpGhyphenhyphen4SPtY-4n6inqRrbwX7c7vlx8hyphenhyphenJgDBrVN28c_q1oGJTRXMI6dlTJyIG39UB4SbtDRHTj7/s1280/photo_2026-03-02_08-30-09.jpg

តាមទិន្នន័យរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រទេសថៃ អ្នកបើកតាក់ស៊ីថៃមានប្រាក់ចំណូលចាប់ពី១,៥០០បាត ទៅ១,៦០០បាតក្នុង១ថ្ងៃ (ឬចាប់ពី៤៨ដុល្លារ ទៅ៥១ដុល្លារក្នុង១ថ្ងៃ) ប៉ុន្តែត្រូវយកប្រាក់នេះមកចំណាយថ្លៃផ្សេងៗ ដូចជា ៖ ចាក់ប្រេង ទើបធ្វើឱ្យចំនួនប្រាក់ដែលទទួលបាននេះធ្លាក់ចុះបន្តិច ។

ហេតុនេះ អ្នកបើកបរតាក់ស៊ីថៃភាគច្រើនគិតថា ចំនួនប្រាក់ដែលរកបានក្នុង១ថ្ងៃ មិនគ្រប់គ្រាប់សម្រាប់ការចាយវាយទេ ជាពិសេស ត្រូវចំណាយប្រេងច្រើនពេលស្ទះចរាចរណ៍ ទើបពួកគេមិនព្រមបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ដើម្បីគិតប្រាក់ពីភ្ញៀវ និងនាំគ្នាទារប្រាក់យ៉ាងច្រើនពីភ្ញៀវ បើទោះជាទង្វើទាំងនេះបណ្តាលឱ្យស្អុយមុខមាត់ប្រទេសថៃក្តី ៕