ពិតជាមិនធម្មតា សមនឹងពាក្យថា«ឪខ្លាកូនខ្លា»មែន! ក្នុងវ័យត្រឹមតែ ១៣ឆ្នាំ កុមារី គីម ជូអេ ដែលជាកូនស្រីកណ្ដាលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងរាយការណ៍មកថា នាងត្រូវបានប្ដូរឈ្មោះ និងផ្ដល់ឲ្យនូវតំណែងដ៏សំខាន់មួយនៅក្នុងវិស័យការពារជាតិ ក្នុងនាមជា «អគ្គនាយកមីស៊ីល»។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Chosun Daily របស់កូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលបានទទួលរបាយការណ៍ពីទីភ្នាក់ងារចារកម្មនៅថ្ងៃទី២២ កុម្ភៈនេះថា ឈ្មោះកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដែលពីមុនត្រូវបានគេស្គាល់ថា “គីម ជូអេ” ឥឡូវនេះត្រូវបានផ្លាស់ប្ដូរទៅជា “គីមជូហេ”។ ដោយឡែក បើតាមប្រភពមន្រ្តីជាន់ខ្ពស់ដែលដឹងពីច្បាស់ពីស្ថានភាពនេះក៏បានរាយការណ៍ផងដែរថា គីម ជូហេ កំពុងគ្រងតំណែងជា “អគ្គនាយកមីស៊ីល” នៅក្នុងប្រទេសកូរ៉េខាងជើង ហើយកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងសមាជគណបក្សកម្មករលើកទី 9 ដែលកំពុងដំណើរការនៅទីក្រុងព្យុងយ៉ាង។

ជុំវិញព័ត៌មានដែលទទួលបាននេះ ចារកម្មកូរ៉េខាងត្បូងបានបង្ហាញថា ការចាត់តាំងតួនាទីជា “អគ្គនាយកមីស៊ីល” ដល់ក្មេងស្រីវ័យជំទង់រូបនេះ គឺដើម្បីបន្ស៉ាំនាងក្នុងការគ្រប់គ្រងយោធាឲ្យបានមុន បើទោះជាលោក ចាង ឆាងហា ជាអគ្គនាយកមីស៊ីលជាផ្លូវការក៏ដោយ។ ការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា គឺជា “ដំណាក់កាលនៃការកំណត់អ្នកស្នងតំណែង” ដែលមេដឹកនាំបច្ចុប្បន្នកំពុងព្យាយាមបណ្ដុះបញ្ដាលសមត្ថភាពទាយាទរបស់ខ្លួន។
.jpg)
គួរជម្រាបថា គីម ជូអេ គឺជាកូនស្រីតែមួយគត់ដែលគេស្គាល់របស់ គីម ជុងអ៊ុន និង ភរិយារបស់លោក គឺលោកស្រី រី សុលជូ ។ បើទោះជាមានរបាយការណ៍តិចតួចបំផុតអំពីជីវិតឯកជនរបស់គ្រួសារ គីម ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជឿជាក់ថា លោក គីម ជុងអ៊ុន នៅមានកូនប្រុសច្បងម្នាក់ទៀត ប៉ុន្តែកូនប្រុសនេះមិនដែលត្រូវបានទទួលស្គាល់ ឬបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយ។

បើទោះជាគេមិនទាន់ដឹងថាក្មេងជំទង់រូបនេះមានផែនការអ្វីសម្រាប់ដឹកនាំប្រទេសរបស់នាងក៏ដោយ ប៉ុន្តែនាងទំនងជាមានអំណាចខ្លាំងក្លាក្នុងការបង្កើតប្រព័ន្ធដឹកនាំថ្មីតាមរបៀបណាដែលនាងចូលចិត្ត។ ជាមួយគ្នានេះដែរ គេមិនច្បាស់ទេថាការស្នងតំណែងពីឪពុករបស់ គីម ជូអេ នឹងអាចនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់កូរ៉េខាងជើង៕
Home ព័ត៌មានអន្តរជាតិ ឪពុកគឺជាប្រធានាធិបតី រីឯកូនស្រីតែងតាំងជា”អគ្គនាយកមីស៊ីល” តើអនាគត់ប្រទេសកូរ៉េខាងជើងនេះនឹងមានអ្វីផ្លាស់ប្តូរដែរឬទេ?









