Home តារាជាតិ ឧបនាយករដ្ឋមន្រ្តី ស សុខា ប្ដេជ្ញាលុបបំបាត់វប្បធម៌ចូលជាមន្រ្តីនគរបាល «តាមខ្សែស្រឡាយ»

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្ដេជ្ញាលុបបំបាត់វប្បធម៌ចូលជាមន្រ្តីនគរបាល «តាមខ្សែស្រឡាយ»

18
0

អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌនគរបាលជាតិត្រៀមតែសមត្ថភាព ចំណេះដឹង និងកាយសម្បទារមាំមួនដើម្បីចូលប្រឡងទៅ ព្រោះនៅពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសហើយថា ការប្រឡងជ្រើសរើសនគរបាលត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត ដោយមិនគិតថាជាកូនអ្នកធំ អ្នកតូច ឬអ្នកមាន អ្នកក្រឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtVSldidURyzST6wlZDUt5P74lkkbJ9sokreIijnU8PLqsilyz5-ANBkGeHlz2haw_olXBaJZTsBMKW6Kbrr0hb0d2b6Rl0KaYTXB0NLRvW2XLdRXv5mwsR4pUyXwiOlMOB-RoeKOYIpOlUjkNI37kWvFp1EMLP2Ej7jWrzL1bO4IoIXmdM9Q9Cx-BvT44/s1280/photo_2026-02-24_10-57-28.jpg
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្ដីពីការប្រឡងជ្រើសរើសនគរបាលជាតិ តាមគោលការណ៍កំណែទម្រង់ និងបរិបទឌីជីថលកាលពីថ្ងៃសៅរិ៍ ទី២១ ខែកុម្ភៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVEYBZeALm69J8AANNZGi9260CQfHslAhMdyRpnluy3-kCbPkaCM4xBouf92S8-LLEr8OnaWXbSC94V0_x_BP5CiuhyPmfuJEFQhMX-UdxJolnCw1NXjkj3xwZkcm7jGhZzAa-KvojKwZNOmbV-zHQLIpHPSdrvv8LZ_vNUHRiZ_5BmMGuqxS6VbMTuuU/s1280/photo_2026-02-24_10-57-26.jpg

តាមការបញ្ជាក់របស់ឯកឧត្តម «សមត្ថភាព គឺជាសំបុត្រដើមឆ្លងកាត់ដ៏មានតម្លៃបំផុត»។ ដូច្នេះសូមប្អូនៗយុវជនទាំងអស់ ជឿជាក់លើខ្លួនឯង ខិតខំសម្រួចសមត្ថភាពឱ្យបានខ្លាំពូកែ ព្រោះក្រសួងមហាផ្ទៃកំពុងរង់ចាំ ទទួលអ្នក ដែលមានសមត្ថភាពពិត ដើម្បីមកចូលរួមចំណែកកសាង និងអភិវឌ្ឍនគរបាលជាតិឱ្យកាន់តែរឹងមាំ និងទំនើបកម្ម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា «ចេះគឺជាប់» បេក្ខជនមិនចាំបាច់ស្គាល់អ្នកធំ ឬមានអ្នកជួយជ្រោមជ្រែងឡើយឱ្យតែមានចំណេះដឹងពិតប្រាកដ និងមានការត្រៀមលក្ខណៈសម្បត្តិបានល្អ នោះប្អូនៗនឹងទទួលបានជោគជ័យដោយកិត្តិយស និងមោទនភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QQOSsFjz_4qhBbhVXv-6TbsUEhtdkxy8ogzMTkYJHvQpGKNVdJKI_-K9RyRIZwQixl7kmt1SrygwWzaCosRaFFlhcvPibpMP2WaZiYY0yedQ2Obi68auzuscE6nZ0j9m3WclNKpPnw5pgC6hOv9IGMbmNJsg47FSJ2NOQJxD0H-Biq1UekX0AghLwq11/s1280/photo_2026-02-24_10-57-27%20(2).jpg

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រឹតបន្តឹងការគ្រប់គ្រងសិស្សនគរបាលលើគ្រប់ទិដ្ឋភាព រួមមាន៖ ការត្រួតពិនិត្យវត្តមាន ការសិក្សា និងការដាក់ពិន្ទុឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីដែលចេញពីសាលា ត្រូវតែជាធនធានដែលមានគុណភាពទាំងសមត្ថភាពបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ ព្រោះលោកជឿជាក់ថា កាលណាមន្ត្រីមានវិន័យ និងសីលធម៌ខ្ពស់ នោះវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាងភាពជឿជាក់ពីប្រជាពលរដ្ឋ និងធ្វើឱ្យសង្គមមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕