Home ព័ត៌មានជាតិ ជំងឺឆ្កែឆ្កួតកំពុងរីករាលដាលខ្លាំង អាជ្ញាធរថៃហាមពលរដ្ឋបរិភោគសាច់គោ និងក្របីដែលឈឺងា.ប់

ជំងឺឆ្កែឆ្កួតកំពុងរីករាលដាលខ្លាំង អាជ្ញាធរថៃហាមពលរដ្ឋបរិភោគសាច់គោ និងក្របីដែលឈឺងា.ប់

15
0

ជំងឺឆ្កែឆ្កួតកំពុងតែឆ្លងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសថៃ ជាហេតុធ្វើឱ្យរដ្ឋាភិបាលថៃ និងអាជ្ញាធរហាមពលរដ្ឋប៉ះពាល់ ឬបរិភោគសាច់សត្វជាដាច់ខាត ជាពិសេស ការបរិភោគសាច់គោ ឬសាច់ក្របីឆៅៗ ដែលងា.ប់មិនដឹងមូលហេតុ ពីព្រោះមានគ្រោះថ្នា.ក់ខ្លាំងរហូតដល់បាត់បង់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGdsf8NirZ0otUwaRCRh_LZCpPKpGDkmu9inK_9bh3u3GrtcPFipczceXJhsEW2HeoTISPtdq8NKUjb5jbchoOhcUpmCQ_dTtD-kM0cBoE-qwfpuodZY3FSPJGej-m-IB8k4FwWNNFgfgU8ByBhQu6DzjUQyCf-vmwRQEFuQpWaDqqqOfeLDR4AKZxKM3/s702/image_2025-11-28_16-08-23.png

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានហាមពលរដ្ឋពន្លះសាច់ ឬបរិភោគសាច់សត្វងា.ប់មិនដឹងមូលហេតុជាដាច់ខាត បន្ទាប់ពីរកឃើញជំងឺឆ្កែឆ្កួតឆ្លងរាតត្បាតនៅប្រទេសថៃ ព្រមទាំងណែនាំពីវិធីការពារសុខភាពមួយចំនួនដើម្បីកាត់បន្ថយហានិភ័យឈានទៅបាត់បង់ជីវិត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News ។

អ្នកស្រី អៃយ៉ារីន ផាន់រីត អ្នកនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រីឱ្យដឹងថា ការឆ្លងរាតត្បាតនៃជំងឺឆ្កែឆ្កួតពេលនេះគួរឱ្យបារម្ភណាស់ ជាពិសេស នៅខេត្តភាគខាងកើត ភាគឦសាន និងភាគខាងត្បូង ។ បើតាមទិន្នន័យរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានមនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន១នាក់នៅខេត្តរ៉ាក់យ៉ង ហើយការត្រួតពិនិត្យសត្វនៅទូទាំងប្រទេសឃើញថា សត្វបានឆ្លងជំងឺនេះរហូតដល់៥០ក្បាល ក្នុងនោះភាគច្រើនជាឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCh72AwAfhcZnT6ZQjj0IvBSo3DhErMoUa2tS6N02J9lgN_ujNmJHq5Xddz79IfjVCjaqlBZ7U5S9uGuTjZUnJRFBvOd3OLl4RAYIvWK8uPFE2h7BI7d6tFrQIxJLFiQPx1kys1t5ibfrBpFWvekv-C_po1h24hYE4bA-qQ1GHtxp4PMt7xCrTS8GxiYBZ/s1140/image_2025-11-28_16-08-24%20(2).png

រដ្ឋាភិបាលថៃសំណូមពរឱ្យពលរដ្ឋចូលរួមសហការ ដោយហាមពន្លះ ឬបរិភោគសាច់សត្វងាប់មិនដឹងមូលហេតុ ជាពិសេស ហាមបរិភោគសាច់គោ និងក្របី មិនឆ្អិនល្អ ដោយសារជំងឺឆ្កែឆ្កួតអាចឆ្លងពីសត្វមកមនុស្ស ។ ប្រសិនបើអ្នកឆ្លងជំងឺបង្ហាញអាការៈនោះនឹងបាត់បង់ជីវិតមិនខាន គ្មានវិធីព្យាបាលទេ ដោយអ្នកចិញ្ចឹមសត្វអាចពិនិត្យមើលអាការៈសត្វចិញ្ចឹមរបស់ខ្លួន បើស្លេកស្លាំង កាច និងហៀរទឹកមាត់ ត្រូវជូនដំណឹងទៅមន្ត្រីបសុសត្វជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXvzBERdEPbz-abNiPggrVawG9hxUo26amSv3toJP0rI6JcyCZVi8Jf7lqz-51k4UXNFpjj9UDVspxBeSKbWsr5cG0ZBxY-VsT4bAQ-HMG6GqDMRPzRGfgvYFbN3-PXGBG0HUko1zzK9FjG3N5yPCLjLpObqOgVpRApzIE_9vY30KQSpXorpi0XGCle46/s976/image_2025-11-28_16-08-24%20(3).png

ករណីត្រូវឆ្កែឆ្កួតខាំ ត្រូវប្រញាប់លាងដំបៅដោយទឹកស្អាតជាមួយសាប៊ូ ទុករយៈពេល១៥នាទី បាញ់ថ្នាំសម្លាប់មេរោគ និងចាក់វ៉ាក់សាំងភ្លាមៗ ដោយពុំចាំបាច់រង់ចាំសង្កេតអាការៈជំងឺ ព្រមទាំងការចៀសវាងពីជំងឺឆ្កែឆ្កួត ដោយមិនប៉ះពាល់សត្វឆ្លងជំងឺ មិនប៉ះពាល់សត្វឆ្កែខាំគ្នា និងមិនប៉ះពាល់សត្វអនាថា ។ គួរតែយកឆ្កែ និងឆ្មាដែលចិញ្ចឹមទៅចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ ដែលការចាក់លើកដំបូងពេលសត្វអាយុចាប់ពី២ខែ ទៅ៤ខែ បើសង្ស័យសត្វឆ្លងជំងឺឆ្កែឆ្កួត ត្រូវជូនដំណឹងទៅមន្ត្រីបសុសត្វ ហាមលែងឆ្កែ ឬឆ្មា ចេញក្រៅផ្ទះដោយគ្មានខ្សែចង ។

បើតាមគ្រូពេទ្យ ជំងឺឆ្កែឆ្កួត គឺជាជំងឺគំរាមកំហែងដល់អាយុជីវិត ពីព្រោះវាអាចឆ្លងរាតត្បាតមកលើសត្វចិញ្ចឹម និងសត្វអនាថាតាមផ្លូវ ព្រមទាំងឆ្លងគ្រប់រដូវកាល ប្រសិនបើពលរដ្ឋបរិភោគសាច់គោ ឬក្របី ដែលងាប់មិនដឹងមូលហេតុ ឬបរិភោគឆៅៗ ប្រឈមនឹងឆ្លងជំងឺនេះខ្លាំងឈានទៅបាត់បង់ជីវិត ។ គ្រូពេទ្យមានតួនាទីការពារការឆ្លងរាតត្បាតជំងឺនៅតាមភូមិស្រុក និងស្វែងរកវ៉ាក់សាំងឱ្យគ្រប់គ្រាន់ ទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJw0IGhU6-635bQb11Bvrkl4SFDL0gp-SjaWIr6pWTYtMNI37U2ZtmMBEqYfYbbR8rY1WhKq_36O7_MwWFh8ycmJZ4epo2A664zjvbTxM-CJFsQFTcXsXMt0kx9W4_LrYSPayTfraGDXwfFgmbzhDCgqXrE6KOv70I16YHFBRADOtuveCFbRe42EwgHr5M/s1200/image_2025-11-28_16-08-24.png

គួរបញ្ជាក់ថា ប្រទេសថៃបានប្រកាសអាសន្ន និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្កែឆ្កួតតាំងពីឆ្នាំ២០២៥ កុំឱ្យឆ្កែ ឬឆ្មាខាំ ដែលពេលនោះ ជំងឺឆ្កែឆ្កួតឆ្លងខ្លាំងនៅទីក្រុងបាងកក និងខេត្តសាមុតប្រាកាន ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានចាត់ទុកជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលឆ្លងរាលដាលដល់មនុស្ស គោ ក្របី ឆ្កែ ឆ្មា និងសត្វជាច្រើនទៀត ៕