ពិតជាមិនសមរម្យខ្លាំងណាស់មិនដឹងថាមនុស្សប្រភេទនេះពេលណាអស់ពីផែនដីនោះទេ។ តារាចម្រៀងវ័យក្មេង សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ ដែលទើបពេញរូបពេញរាងនៅក្មេងខ្ចីនៅឡើយត្រូវបានមនុស្សប្រុសម្នាក់ប្រើពាក្យមិនគប្បីមកកាន់រូបនាងដោយសួរតម្លៃខ្លួននាងមួយយប់ប៉ុន្មាន។

នៅយប់ថ្ងៃទី២២ ខែកុម្ភៈ សំ លីដា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «សំណេរនេះចង់ផ្តាំទៅបុគ្គលម្នាក់[ប្រុស]: ប្រសិនបើលោកឯងមានកូនស្រី មានម្តាយ មានប្រពន្ធ ដែលជានារីភេទ អ្នកឯងមិនគួរនិងយាយពាក្យបន្ទាបតម្លៃ ស្រី្តភេទទេ។ អ្នកប្រហែលជាមានខួរមានសតិជាមនុស្ស ប៉ុន្តែអ្នកមិនចេះប្រើវាឱ្យត្រឹមត្រូវ បើកូនស្រីអ្នកឯងត្រូវគេមើលងាយអ្នកឯងខឹងគេទេ ពាក្យ[ យប់នេះទំនេរអត់-យកតម្លៃប៉ុន្មាន] វាធ្ងន់ណាស់សម្រាប់ខ្ញុំ»។
.png)
តាមការបញ្ជាក់របស់ សំ លីដា ទម្រាំនឹងនាងដាច់ចិត្តបង្ហោះសំណេរនេះគឺនាងត្រូវគេប្រមាថម្តងជាពីរដងមកហើយ។ ការទម្លាយរបស់តារាចម្រៀងវ័យក្មេងរូបនេះក៏បណ្តាលឱ្យអ្នកលេងអ៊ីនធឺណិតមានការខឹងសម្បារចំពោះបុគ្គលដែលប្រមាថ សំ លីដា ផងដែរ។ ជាមួយនឹងការខឹងសម្បារគេសង្កេតឃើញថា តារាចម្រៀង ពេជ្រ ថៃ បានចូលទៅខម្មិនថា «កុំគិតច្រើនអីណាអូន មនុស្សវារោគចិត្តដល់កំពូលហើយ សម្ដីតិរច្ឆាន មិចក៏វាយាយលែងខ្មាស់ដែរ កុំយកមាត់ទៅប្រលូកជាមួយវា» ។ ចំណែកឯ លីន សោម៉ា វិញបានផ្តល់កម្លាំងចិត្តឱ្យ សំ លីដា កុំឱ្យគិតច្រើនពីព្រោះយើងមានភាពស្អាតស្អំរបស់យើង។
នេះមិនមែនជាលើកទី១នោះទេដែលអ្នកនៅក្នុងចង្កោមសិល្បៈត្រូវរងការប្រមាថពីបុគ្គលមួយចំនួនដែលឈ្លក់នឹងតណ្ហាមានខួរមិនចេះគិត ប្រើសម្តីមិនសមរម្យបែបនេះមកកាន់អ្នកសិល្បៈជានារីភេទ៕









