Home តារាជាតិ ទីនីន ប្រតិកម្មអ្នកថតនាងតម្រង់រកតែដើមទ្រូងដែលមានសរសៃ

ទីនីន ប្រតិកម្មអ្នកថតនាងតម្រង់រកតែដើមទ្រូងដែលមានសរសៃ

19
0

វីដេអូមួយរបស់ ទីនីន ដែលត្រូវបានមនុស្សម្នាក់បង្ហោះបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធឺណិតរហូតដល់នាងបង្ហោះសារប្រតិកម្មឡើងមកពេលដែលទស្សនិកជនឃើញដើមទ្រូងរបស់នាងឡើងសរសៃខ្លាំង។ ទោះយ៉ាងណា ទីនីន ថានាងមានមោទនភាពចំពោះរូបរាងនាងដែលផ្តល់កំណើតឱ្យកូនយ៉ាងស្រស់ស្អាតនិងបំបៅ ដោះកូនទាំងពីរនាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe32bwqKsLjzN5fWuJeRgQockmU8nkSXT0k1qWa4-a6r8Yi3Kl-XPWSR07JD4E-5eijRJgeiWloOuw0kNQGmYxhQPzM_4wWFzrd3guaHryEAeeggJuF1spLOzVW1yS3doCySimZ1doMzSjLEo-hnoNHoBiAZYHe2tv1O_pCSotYB_CiDYkao-sf-HU8_Nx/s2048/image_2026-02-23_09-55-13.png
ក្រោយពីវីដេអូរបស់ខ្លួនសាយភាយនៅលើបណ្តាញសង្គមពោរពេញដោយមតិយោបល់មិនសមរម្យថែមទាំងមនុស្សស្រីដូចគ្នាមកវិភាគរាងកាយ ទីនីន បានបង្ហោះសារយ៉ាងក្តៅគគុកថា «ដើមទ្រូងខ្ញុំដូចអត់អាក្រក់ដូចក្នុង Video ចឹងពេកទេ។ នេះ Camera Zin ហ្មង អាចមកមើលនៅក្រៅបាន ហើយមួយទៀតខ្ញុំមានកូនហើយ ខ្ញុំបំបៅដោះកូនទៀត ឱ្យខ្ញុំស្អាតដូចគេក្រមុំមិនបានទេ»។ ទីនីន សង្កត់ធ្ងន់ថា «អត់យល់អ្នកផុស Video ដែរដល់ចឹង។ហើយថត zoom រកតែដើមទ្រូងហ្មង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDl6jsyLo02KTTcMdvmaYTW7Wy7WNahxtnuKrvzc_ebCuFPo3zKkIlY_awr4xb8EV6nHn9cOWzqXEZ7DKo7uYk0GevbRthNhl5NmBOKbSl4YnWIJC_7lHPLJU7UdLC-J5G10To2uacYIxgt6oaDgOXQCXMXxEsY8xm2pDw-O0xboHYuoi15wr8mrd04MyF/s2048/image_2026-02-23_09-55-14.png

ក្រោយពីបញ្ចេញសំណេរខាងលើនេះ ទីនីន បានបង្ហាញទៀតថា នាងពិតជាមានមោទនភាពចំពោះរាងកាយរបស់ខ្លួនដែលអាចផ្តល់កំណើតឱ្យកូនតូចដ៏ស្រស់ស្អាតរបស់នាងនិងបំបៅដោះកូន។ ក្នុងនោះដែរ ទីនីន ថាស្អាតប៉ិននឹងនៅគេប៊ូលីទំរាំអ្នកមានកូនអត់មានពេលថែខ្លួនមិនដឹងគ្នារស់នៅអន់ចិត្តប៉ុណ្ណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdQuB5-BwDi4g-w70tHoew5sSZaASHmAsGUNpVNEINy7IdKg8GnPlmaPEhLgW8bxngQlFCekMR3g5qvLYV71eyBX5yR-B_LWjqTrqRnwTwaqexgO1RRv2CLneWNcuvv50HgqCn63dwzj9tglotRY2WZx6pefaJq5aUit6Z49QvIWO3RujFZyOZcJvXCwqO/s1446/image_2026-02-23_09-55-20.png

បន្ទាប់ពីមានមតិប្រតិកម្មយ៉ាងខ្លាំងអ្នកដែលបង្ហោះវីដេអូនោះក៏បានលុបវីដេអូរបស់ ទីនីន ដែលរងការវែកញែករឿងដើមទ្រូងនាងមានសរសៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN5rr3SBY1KSuxyorKHCoXOK2SeweU1S0uO1VjUDk3yQcbeHdnpip3Ku2-Hp_8iyILVWCxC7s6Guy8JbhHta1xPCtVgDQKdA1o1kmcB5cffWNTVQ39Xm-sqTGq-w0p7RuOY2yb1Qs65lITVBPBFRM0vN__oefb1o-bXtHcydIYbukED4anwiXRZMxn0_Fz/s1280/-2147483648_-235464.jpg

គួរបញ្ជាក់ថាថ្មីៗនេះ ទីនីន ទើបតែបង្ហាញខ្លួនក្នុងការថត MV របស់តារាចម្រៀង ហ្សូណូ បន្ទាប់ពីបង្ហាញខ្លួនក្នុងការថតវីដេអូចម្រៀងជាតិ «គន់មើលទៅមេឃ»។ ក្រៅពីមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ទីនីន គឺជាម្ចាស់ប្រ៊េនមួយរូបដូចគ្នា៕