Home ព័ត៌មានជាតិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ផែនការចូលទៅកាន់ FIFA World Cup នៅឆ្នាំ ២០៤២-២០៤៦

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ផែនការចូលទៅកាន់ FIFA World Cup នៅឆ្នាំ ២០៤២-២០៤៦

13
0

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបពីការរៀបចំផែនការសំខាន់ៗចំនួន ៣ ដើម្បីពង្រឹងបាល់ទាត់ជម្រើសជាតិកម្ពុជាឲ្យកាន់តែល្អប្រសើរលើឆាកអន្តរជាតិ ហើយអាចមានសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការបាល់ទាត់ FIFA World Cup លំដាប់ពិភពលោក ឲ្យបាននៅចន្លោះឆ្នាំ 2042-2046។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnobk0ztgCbZOoZb5Gb8uUZ5271MeGU9o72uCDuqqj6xHliN_0bW_5CWB6XCrjuZuXGBIhCBnZs5ZF0w1PrCNok0EDULAxoFrO61l9Uu8dHuCq7Hj7p6hdhBD8XrkdAPAYyWZ7n2XiY6k3SKlgjzT18TYVViAEKxihzCPiZMvyaS3LKi03Q27BXOu0ctJ/s1280/photo_2026-02-21_16-41-01%20(2).jpg
ថ្លែងនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី19 និងបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកប្រតិបត្តិថ្មី ដើម្បីបន្តអាណត្តិថ្មីទី30 (2026-2030) នាព្រឹកថ្ងៃសៅរ៍ ទី21 ខែកុម្ភៈ ឆ្នាំ 2026 ឯកឧត្តម នាយឧត្តមសេនីយ៍ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចឲ្យបានផែនការគឺយើងត្រូវពង្រឹងលើការអភិវឌ្ឍថ្នាក់ខេត្តឲ្យបានទូលំទូលាយ។ ការបង្កើតនូវប្រព័ន្ធប្រកួតចាប់ពីថ្នាក់ខេត្តឲ្យមានស្ថេរភាព បង្កលក្ខណៈប្រកួតប្រជែងទៀងទាត់។ មានក្រុមជំនាញបច្ចេកទេស ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងជ្រើសរើសកីឡាករ កីឡាការិនីដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbMNurbsPGljdDCcsMMgAlQ3pzOvS1h3fegUwXLOaNKwZa5KtJ4Fjl8uPYB8ipZVXmAxiCkwiqFrgkkmg6iOBARetqhCMwPOUylKwwFQkhcWEhHLSTtOuhjoDLyxl4_yNQwzGUuYCwtfgIQwN_xr9XMH3S6GKDaNKCm_Q7RxPJCqILOT9yocpqFGunyVMW/s1280/photo_2026-02-21_16-41-01.jpg

ពេលនោះ យើងនឹងមានមូលដ្ឋានរឹងមាំ ក្នុងការអភិវឌ្ឍឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រកួតរបស់ជម្រើសជាតិគ្រប់កម្រិតឲ្យបានល្អប្រសើរ។ ជាពិសេស សម្រាប់គោលដៅរបស់យើងឈានឲ្យវគ្គពាក់កណ្តាលនៅតំំបន់អាស៊ាន នៅឆ្នាំ 2028 ឬ 2030 ហើយ ក៏ដូចជាឈានឲ្យដល់តាមគោលដៅនៅជើងឯកអាស៊ី និងពិភពលោកតាមឆ្នាំ បន្តបន្ទាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg59Zlu_7E1Hj8xMJ7MtIaOOFibLAHEVvcVXKQkHr-OM8sxuHN3N7l2eJb48IStMHaPuJhIH4TtIjNOgGtr4xJiN473ZE-5C9OuKPLO0VjHptf3s_lAJI1a080mL_esGER-rcY04VzPne95S03P6qh_xPme5MWH7yT9JZprYhOGqRjM-8xqecwawtZZ9YGz/s1024/photo_2026-02-21_16-41-02.jpg

តាមរយៈមហាសន្និបាតដដែលនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា គោលដៅធំៗចំនួនបីដែលខាងសហព័ន្ធនឹងផ្ដោតសំខាន់មានដូចជា៖
1. គោលដៅឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានប្រចាំតំបន់អាស៊ាន AFF ឆ្នាំ 2028 ឆ្នាំ2030
2. គោលដៅឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC ឆ្នាំ 2032
3. គោលដៅលេងនៅ 𝗙𝗜𝗙𝗔 𝗪𝗢𝗥𝗟𝗗 𝗖𝗨𝗣 ឆ្នាំ 2042 ឆ្នាំ2046៕