Home ព័ត៌មានអន្តរជាតិ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត

13
0

វាសនាមនុស្សពិតជាមិនអាចមើលឃើញ! លោក Yoon Suk Yeol ដែលធ្លាប់កាន់កាប់មុខតំណែងកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាប្រធានាធិបតី ឥឡូវនេះស្រាប់តែត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញមានពិរុទ្ធពីបទបះបោរពាក់ព័ន្ធការប៉ុនប៉ងក្នុងខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuP-HJ_j1UBhUGxwSb1W_7b0KG_zEYq6o2ybOKehHvdQ9uy_a5kNBZ55xL8w-N1h_fAh0k5WH_UOgpj6edM9zR3UoCGSVNNr4x-MXtlrkNSlEMP3gXN71qcf0AU0Smwwq3Gjpdsil0n78E0svtoo8Pl8Fq9fJjOg-oRUEGwi5yCn0B4phOFEDHB6xb1Eo/s1280/photo_2026-02-20_16-20-32%20(4).jpg
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ចៅក្រម លោក Jee Kui-youn បានប្រាប់ដល់អង្គសវនាការថា លោក Yoon បានគប់គិតជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ដើម្បីបំប្លែងបទបញ្ជាធម្មនុញ្ញដោយការដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋសភា។ តាមសាលក្រមរបស់តុលាការ រាល់ការបញ្ជូនទាហានប្រដាប់អាវុធទៅសភា និងការប្រើឧបករណ៍ដើម្បីព្យាយាមចាប់ខ្លួន គឺសុទ្ធតែជាអំពើបះបោរ។

នៅពេលប្រកាសទោសជាប់ពន្ធនាគារអស់មួយជីវិត លោក jee បញ្ជាក់ថា លោក Yoon បានដឹកនាំមន្ត្រី និងកងទ័ពមួយចំនួនធ្វេីសកម្មភាពឧក្រិដ្ឋ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ ហើយដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក នោះថ្លៃចំណាយដ៏សម្បេីមក្នុងសង្គមប្រាកដជានឹងកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1SNlqarhXTcN5Zm_V8M-hoOIKh_Ed5KniVKGTkvA_ogAi-3G04VNnRseW1WFrj8-cB5suBsl3w2MtSyb1QbHeldBryP5l1WidgXGh5lJ-woBVn48y8zqePIn5UptD4iYu3yGweTxb_RL3RIj9RhwKaqe3w0fiJvEN0N1boS-HKvRhKap9MaWGb5uI9jVr/s770/photo_2026-02-20_16-20-32.jpg
លោក Yoon អាយុ ៦៥ឆ្នាំ បានឈរទាំងទឹកមុខស្លេកស្លាំងនៅក្នុងសវនាការ ខណៈ ដែលសាលក្រមកាត់ទោស ត្រូវបានអាន សម្រាប់រូបលោក និងចុងចោទ ៧នាក់ទៀតរួមទាំង លោក Kim អតីតរដ្ឋមន្ត្រីការពារជាតិ ដែលទទួលទោស ៣០ឆ្នាំ ក៏ដូចជាអតីតមន្ត្រី ប៉ូលិសកំពូលៗ។

ក្រុមមេធាវីការពារក្តីរបស់លោក Yoon នឹងពិភាក្សាថាតើត្រូវប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះឬអត់ ដោយមេធាវីម្នាក់បាននិយាយថា ខ្លួនមិនអើពើលើគោលការណ៍ច្បាប់ដែលមិនផ្អែកលើការរកឃើញភស្តុតាងទាំងស្រុងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hQPP0-opUpRcbYmbf8S28pl-oEpLjJ2x9VAJ7W9IvH2TulDKRp2UnfN8IiCWszuCW6FPpHI9lhYYOpETWmPqjNrkqZxA20CUCEatYpQXQb3YM4USikveKx7H3OEfSxHWnGdirzev3dFfMVI6hYIwVcIiTzvXYEQS_0Lt2glCNFkh8psgWNMYlYJyQwZL/s780/photo_2026-02-20_16-20-32%20(2).jpg

គួរបញ្ជាក់ថា រដ្ឋអាជ្ញាក៏បានស្វែងរកការកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងនេះដែរ ជាមួយការឃ្លាំមើលដិតដល់នៅក្នុងប្រទេសដែលកំពុងបែកបាក់យ៉ាងស៉ីជម្រៅ។ វាគឺជាផលវិបាកបំផុតសម្រាប់កូរ៉េខាងត្បូង ដែលមេដឹកនាំម្នាក់ត្រូវបានបណ្តេញចេញពីអំណាច បង្កជាវិបត្តិនយោបាយជាតិ និងធ្វេីតេស្តទៅលេីភាពធន់នៃលទ្ធិប្រជាធិបតេយ្យ។

ក្រោមច្បាប់បស់កូរ៉េខាងត្បូង មេគំនិតរៀបចំការបះបោរ ត្រូវទទួលទោសអតិបរមា ដោយការប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។ ប្រទេសនេះបានកាត់ទោសប្រហារជីវិតលេីកចុងក្រោយក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនបានកាត់ទោសនរណាម្នាក់ទេចាប់តាំងពីឆ្នាំ ១៩៩៧៕