Home ព័ត៌មានអន្តរជាតិ ថៃព្រ.មានកម្ពុជាឲ្យគ្រប់គ្រងលើបញ្ហាភ្លើងឆេះព្រៃ បើមិនចង់ឲ្យផ្ទុះសង្រ្គា.មជាលើកទី៣

ថៃព្រ.មានកម្ពុជាឲ្យគ្រប់គ្រងលើបញ្ហាភ្លើងឆេះព្រៃ បើមិនចង់ឲ្យផ្ទុះសង្រ្គា.មជាលើកទី៣

22
0

ខឹ.ងចិត្តរឿងខ្លួនឯងត្រូវអាម៉ាសមុខផង ឃើញកម្ពុជារីកមុខមាត់លើឆាកអន្តរជាតិផងមិនដឹងគួរធ្វើបែបណាសម បែរជាមកទើសរឿងភ្លើងឆេះព្រៃ! ដោយថ្មីៗនេះអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានចេញសេចក្ដីថ្លែងការណ៍រិះគ.ន់កម្ពុជាអំពីបញ្ហាភ្លើងឆេះព្រៃនៅតំបន់ព្រំដែន ដោយចោ.ទប្រកា.ន់ទាំងគ្មានមូលដ្ឋានថា ករណីភ្លើងឆេះទាំងនោះគឺជាការញុះញង់ ហើយព្រ.មានពីការប្រយុទ្ធគ្នាជាលើកទី៣ ថាអាចនឹងកើតមានប្រសិនបើកម្ពុជាមិនព្រមចាត់វិធានការលើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJw_ZKLk68bNWF18DKJowvfIdHyh57zQUmRT7kmJ6QowhNkrY_qSIHfLWmG8e-KrA2BIhnV2vxl3pewMCn8x5PHO2ecXjIcZa-52FRPekY1noLlSIjhRiNdAdipMHvv4-RcCZ8jOssylDj6ND2W1kIsb-HDu3L01tUsVM7SRJcAVrurWUULuMi2qtpc3z/s1280/photo_2026-02-20_15-16-31.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTVHD 36 នៅថ្ងៃទី១៩ ខែកុម្ភៈ បានឲ្យដឹងថា លោកវីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពថៃ បានធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាជាច្រើនទាក់ទងនឹងព្រំដែនថៃ-កម្ពុជា ជាពិសេសបទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9CY65uTcGY3otYbs8IF8s9gaWEPe0P9jwK-oO5S1I1DhwwbL5ZBd-Akci4PpJxtO8oKyNCQ9dn1jDNX3j1Rg2ks9sh2AVdCSxtyb36mJpY0hl4p2MymFfmlKlGpqtGGT0TxXLWYKM20ATdmcpMpl3xb-iHikTh5H8FBQmheCcS3PMmUL9Q_YowxYd-bgX/s1280/photo_2026-02-20_15-16-31%20(2).jpg
តាមការលើកឡើងរបស់លោក វីនថៃ៖ លោកបានទទួលរបាយការណ៍ពីយោធាថៃមកថា៖ កន្លងមក មានករណីភ្លើងឆេះព្រៃ កើតមានឡើងនៅតាមព្រំដែនរវាងកម្ពុជា-ថៃ ដែលបានបង្កជាបញ្ហាអគ្គិភ័យជាច្រើនករណី នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqplLnvojDJ_M9Ym0oo-xVf67XPH56wfotu6cN7gtdUDGENaWNS2fcVjJpPAUvDDxF6qcK9HZEdfjGvoYln67urQGAVn7CqjKJR730qv-0yiO2TFNQRVwe8bvXqQYNTF8zZLGf03frOlFrd3xOyHc0kHHAhVT0BVM8r3comFVqE8aXcgxm4F3L71Yv-NQs/s1280/photo_2026-02-20_15-16-32.jpg

ខណៈមិនមានការស៊ើបអង្កេតលម្អិតអំពីប្រភពនៃករណីភ្លើងឆេះព្រៃទាំងនោះច្បាស់លាស់ អ្នកនាំពាក្យរូបនេះបែរជាប្រើពាក្យសម្ដីធ្ងន់ៗបែបគំរាមមកកាន់កម្ពុជាថា៖ « ភាគីកម្ពុជាត្រូវមានចំណាត់ការគ្រប់គ្រង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើបញ្ហាភ្លើងឆេះព្រៃនេះ ប្រសិនបើភាគីកម្ពុជា មិនចង់មានសង្គ្រាមជាមួយនឹងថៃជាលើកទីបី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim8Sy2pWuTUtNjj5DcYohMmtHallACuM3-zzLvTkeI5Qj9-0ItF9X9OlA92j__5yzzqLriuInpegorIH2GVI7GuYTH0ApTfYkeD37DMgfDN91cOziZC8EG1dMv45ZK1xl88Di5izb5FqESh3R3KhGMLSgG0M_nbIBxg83TjCMjYGJPNDzUpYF4sfwyvpgf/s1280/photo_2026-02-20_15-16-32%20(2).jpg

ពាក្យសម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃដែលបានសង្កត់ធ្ងន់ដូចខាងលើនេះ បានគូសបញ្ជាក់ថា ប្រទេសថៃហាក់មានគំរោងជាមុនរួចហើយ ក្នុងការវាយដណ្តើមទឹកដីពីកម្ពុជាបន្ថែមទៀត។ ដូចគ្នានេះដែរ ការលើកឡើងខាងលើធ្វើឡើងបន្ទាប់ពីសារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយជាបន្តបន្ទាប់នូវរបាយការណ៍ដែលលាតត្រដាងថាយោធាថៃនៅតែកាន់កាប់លើទឹកដីកម្ពុជា បើទោះជាមានបទឈប់បា.ញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1StjEWIHao_JpyE3c05pk40EzWyK7itdsYdl7mo_r4Rq3KxAp0cTlFYZWppyhkHhy8j4lijdw_21KJNVc85Klb-YJehyphenhyphenpPrMuhLLpO6ARhThxsqYknTX01EqV3o8ZY5xbUTkxaPRLkKo4FcZ_PCuVmLTpT13NtlgDpv32T3NtBSDHBPEpceNx5AAJiZAM/s1280/photo_2026-02-20_15-16-32%20(3).jpg

ដោយសារមិនមានភស្តុតាងដើម្បីបញ្ជាក់ថាខ្លួនស្អាតស្អំនិងឆ្លើយតបទៅកាន់របាយការណ៍ដែលនាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិបាន នាយករដ្ឋមន្រ្តីថៃ លោក អានុទីន បានត្រឹមតែដើរគេចអ្នកកាសែតជៀសវាងពីការសួរសំណួរ ចំពេលដែលអ្នកនាំពាក្យកងទ័ព រួមទាំងរដ្ឋមន្រ្តីការបរទេសថៃបានត្រឹមច្រានចោលដោយខ្លីថា «ទាំងនោះគឺជារឿងដែលមិនពិត» ៕