នេះគឺជារូបភាពដ៏កម្រក្នុងវិស័យបវរកញ្ញាបន្ទាប់ពីបវរកញ្ញាល្បីឈ្មោះ៤រូបរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានបង្ហាញវត្តមានរួមគ្នា ជាពិសេសថែមទាំងថតប្រម៉ូតពីស្បៃខ្មែរទៀតផង។

នៅថ្ងៃទី១៩ ខែកុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូសាបៗមួយដែលចុះពីឡានជាមួយនឹងការបួងសក់តម្រង់ទៅរកកន្លែងញុំាអាហារពេលព្រឹក។ ហុក សារិតុលា Miss Intercontinental Cambodia 2025 បានចុះពីឡានមុនគេបន្ទាប់មកគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និងចុងក្រោយគេគឺ ចន សុទីម៉ា Miss Universe Cambodia 2023 ។ វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាមៗពីព្រោះនេះគឺជាទិដ្ឋភាពកម្រនៅក្នុងវិស័យបវរកញ្ញាដែលអ្នកទាំង៤បានបង្ហាញខ្លួនរួមគ្នា។
សញ្ញាម៉ូតសក់របស់បវរកញ្ញាទាំង៤គឺបានបង្ហាញថាពួកគេនឹងបង្ហាញពីវប្បធម៌ខ្មែរស្លៀកពាក់ប្រពៃណី ខណៈ ចន សុទីម៉ា និង ប៊ី សុធារី បានបង្ហាញវីដេអូតែម្តងថាពួកគេកំពុងតែថតប្រម៉ូតស្បៃខ្មែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ កន្លងមកនេះនៅក្នុងកម្មវិធីជប់លៀងខួបកំណើតមួយបន្ទាប់ពីគេបានឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមកដើរម៉ូតជុំគ្នាមានដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី , សំណាង អេលីណា, ប៊ី សុធារី , ភឹម ស្រីនោ និងសៃ ហ្វុន ហើយនេះគឺជាទិដ្ឋភាពកម្រមួយដែលអ្នកគាំទ្រពុំបានឃើញពីមុនឡើយ។
នេះកាន់តែបញ្ជាក់ថាដ្បិតតែប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាផ្សេងៗគ្នាក្តីប៉ុន្តែបវរកញ្ញាមួយចំនួនពិតជាមានមិត្តភាពល្អណាស់មិនកាច់កុងឈ្លោះគ្នានោះទេ៕










