អំពើអសន្តិសុខជាតិ ការជួញដូរថ្នាំញៀ.ន អំពើឆបោ.កតាមអនឡាញ បានរីករាលដាលកាន់តែខ្លាំងនៅភាគខាងជើងប្រទេសថៃ តែលោកនាយករដ្ឋមន្ត្រីល្បីខាងបោកបន្លំលទ្ធផលបោះឆ្នោតមិនរវល់ឡើយ ក្រោមហេតុផលជាតិនិយម គិតយ៉ាងណាបង្កសង្គ្រា.មជាមួយខ្មែរ យកល្បី ក្រោមគោលនយោបាយជាតិនិយមជ្រុលហួសហេតុ ។ សកម្មភាពមិនអើពើ និងអស្ថេរភាពនេះ បានធ្វើឱ្យប្រទេសថៃរអិលធ្លាក់កានតែជ្រៅក្នុងរណ្តៅនៃរឿងស្អុយអាសោចដែលប្រទេសថៃមិនធ្លាប់បានជួបកន្លងមក ។ ការមិនរវល់នេះធ្វើឱ្យកិត្តិយសថៃលើឆាកអន្តរជាតិកាន់តែរងការអាម៉ាស់ខ្លាំងឡើងៗ បន្ទាប់ពីការពិតត្រូវបានលាតត្រដាង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញការពិត ពីការឈ្លានពានថៃមកលើកម្ពុជាលើឆាកអន្តរជាតិ ជាមួយបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗ ។
ចំណុចទាំងអស់ខាងលើនេះ លោកសាស្ត្រាចារ្យថៃបានលើកចំៗពីការភ័យបារម្ភ និងប្រាប់ទៅលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីត្រូវតែដោះស្រាយជាបន្ទាន់ ។
ថៃមានរឿងស្អុយអាសោ.ចជាច្រើនក្នុងប្រទេសរបស់ខ្លួន ដែលរដ្ឋាភិបាលមិនដោះស្រាយ និងព្យាយាមលាក់បាំង ពីព្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ ខ្មាស់ប្រទេសជិតខាង និងបាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស ដូចជា ៖ ការឆបោ.កអនឡាញ ជួញដូរថ្នាំញៀ.ន ជួញដូរម.នុស្ស និងប្រព្រឹត្តបទល្មើសឆ្លងដែនកើតឡើងស្ទើរគ្រប់ខេត្ត ។ ដោយសារមើលឃើញបទល្មើសទាំងនេះកើនឡើងខ្លាំងនៅខេត្តភាគខាងជើង សាស្ត្រាចារ្យថៃប្រាប់ទៅលោក Anutin Charnvirakul ដោះស្រាយជាបន្ទាន់ ។
សាស្ត្រាចារ្យរូបនេះមើលឃើញរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាច្រើនក្នុងប្រទេសឡើយ ដូចជា ៖ ការឆបោ.កអនឡាញ ជួញដូរថ្នាំញៀ.ន ដែលកំពុងកើនឡើងខ្លាំងនៅខេត្តភាគខាងជើង ពីព្រោះរដ្ឋាភិបាលគិតតែផ្តោតលើការបែងចែកអំណាចតួនាទីគ្នា និងបំផុសបំផុលឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលលើបញ្ហាព្រំដែនជាមួយកម្ពុជា រហូតភ្លេចដោះស្រាយបញ្ហាទាំងនេះ ។
លោក ធិទិវុទ្ធ ប៊ុនយ៉ាវង្សវិវ៉ាត់ សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai University) បានប្រាប់ទៅលោក Anutin ប្រញាប់ដោះស្រាយបញ្ហាការឆបោកអនឡាញ ជួញដូរថ្នាំញៀននៅខេត្តភាគខាងជើងឱ្យបានឆាប់ ហើយលោកណែនាំឱ្យរដ្ឋាភិបាលបែងចែកឱ្យច្បាស់លាស់រវាងគោលនយោបាយការបរទេស និងគោលនយោបាយព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nation កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ បានបង្ហោះសារថា បញ្ហាសន្តិសុខនៅតំបន់ព្រំដែនភាគខាងជើងប្រទេសថៃបច្ចុប្បន្នមានភាពស្មុគស្មាញជាងមុន ដោយសារសង្គ្រាមនៅប្រទេសជិតខាង (មីយ៉ាន់ម៉ា) ការជួញដូរថ្នាំញៀនឆ្លងព្រំដែន ឧក្រិដ្ឋកម្ម និងឆបោកអនឡាញ ហើយរដ្ឋាភិបាលថៃមិនអាចបង្ក្រាបបទល្មើសទាំងនេះដោយប្រើប្រាស់វិធានការដដែលៗនោះទេ ។
រដ្ឋាភិបាលត្រូវចាប់ផ្តើមបែងចែកឱ្យច្បាស់លាស់រវាងគោលនយោបាយការបរទេស និងគោលនយោបាយព្រំដែន ជាពិសេស គោលនយោបាយព្រំដែនគួរតែការពារផលប្រយោជន៍ប្រទេសថៃដោយផ្ទាល់ និងទប់ស្កាត់ការគំរាមកំហែងទាន់ពេលវេលា ។ លោកស្នើឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ដើម្បីដោះស្រាយបញ្ហាជួញដូរថ្នាំញៀន ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការងារទំនាក់ទំនងព្រំដែន ដើម្បីបើកផ្លូវឱ្យប្រទេសថៃអាចកំណត់វិធានការច្រើនចំណុច មិនចាំបាច់ប្រើប្រាស់វិធានការចាស់ ។
ចុងបញ្ចប់ សាស្ត្រាចារ្យរូបនេះសង្កត់ធ្ងន់ថា សន្តិសុខនៅព្រំដែនភាគខាងជើងពេលនេះ មិនមែនជាតួនាទីរបស់កងទ័ពតែឯងទេ វាជាតួនាទីរបស់រដ្ឋាភិបាលផងដែរ ដែលត្រូវកំណត់គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការឆ្លងដែន ។
ថៃ គឺជាប្រទេសឆបោកអនឡាញដ៏ធំបផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការឆបោកអនឡាញបានហូរពីប្រទេសថៃទៅកាន់ប្រទេសជិតខាង បង្កបញ្ហាដល់ប្រទេសជិតខាងថែមទៀត ។ ប៉ុន្តែសារព័ត៌មានទាំងអស់របស់ថៃព្យាយាមលាក់បាំង មិនចុះផ្សាយ និងយកបញ្ហារបស់ខ្លួនទៅលាបពណ៌ឱ្យប្រទេសផ្សេងទៅវិញ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ គឺបន្ទាប់ពីលោក សុឆាតិ បាំរុងសុខ អ្នកជំនាញសន្តិសុខថៃដ៏ល្បីបានដាក់ចំៗទៅលោក Anutin និងរដ្ឋាភិបាលថ្មី កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ រហូតភ្លេចដោះស្រាយបញ្ហាអសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូងដែលបង្កឡើងដោយក្រុមបះបោរ ដូចជា ៖ បំផ្ទុះគ្រាប់បែ.ក និងធ្វើសកម្មភាពហិង្សាគ្រប់ទីកន្លែង ដើម្បីផ្តាច់ទឹកដីភាគខាងត្បូងចេញពីប្រទេសថៃឆាប់ៗ ។
លោក សុឆាតិ បានអំពាវនាវទៅលោក Anutin ឱ្យងាកមកដោះស្រាយបញ្ហាផ្តាច់ទឹកដីនៅបណ្តាខេត្តភាគខាងត្បូងផង ពីព្រោះក្រុមបះបោរបានបង្កសកម្មភាពកាន់តែខ្លាំងនៅគ្រប់ទីកន្លែង មិនថាការដុតស្ថានីយប្រេងឥន្ធនៈ PTT ជាង១០កន្លែង និងបំផ្ទុះគ្រាប់បែកនៅទីប្រជុំជនក្នុងគោលដៅផ្តាច់ជីវិតអាជ្ញាធរ និងសមត្ថកិច្ច ។ ប្រទេសថៃនឹងបាត់បង់ទឹកដីភាគខាងត្បូងយ៉ាងពិតប្រាកដ ខណៈរដ្ឋាភិបាលរវល់តែឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ៕










