សមជាកូនថៃមែន! មានលេសថ្មីៗជានិច្ច ធ្វើយ៉ាងណាឲ្យតែបានគេចចេញពីការសួរសំណួរដែលពិបាកឆ្លើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា លោក អានុទីន ឆាន់វិរ៉ាគុល នាយករដ្ឋមន្រ្តីថៃ បានធ្វើសញ្ញាកាយវិកាប្រាប់ថា «ឈឺក» សុំមិនផ្ដល់បទសម្ភាសន៍ នៅពេលអ្នកកាសែតសួរនាំអំពីវិធានការដោះស្រាយរបស់លោក ឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជាជាមួយបណ្ដាញសារព័ត៌មានអន្តរជាតិ។

ថ្ងៃទី១៨ ខែកុម្ភៈ អ្នកសារព័ត៌មានថៃជាច្រើននាក់ បានរង់ចាំលោក អានុទីន នៅខាងក្រៅបរិវេណអគារថៃឃូហ្វា ខណៈពេលលោកកំពុងចូលប្រជុំ ដើម្បីសួរនាំអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន និងចំណាត់ការរបស់រដ្ឋាភិបាលថៃ ជុំវិញព័ត៌មានដែលបានផ្សព្វផ្សាយថាយោធាថៃបានរឹបអូសយកទឹកដីកម្ពុជាដោយខុសច្បាប់ ដែលបង្កការលំបាកដល់ប្រជាជនកម្ពុជា។

នៅពេលបញ្ចប់ការប្រជុំ និងដើរចេញមកខាងក្រៅហើយឃើញអ្នកសារព័ត៌មានស្រែកសុំសម្ភាសន៍ នាយករដ្ឋមន្រ្តីចាំផ្ទះ អានុទីន បានធ្វើជាយកដៃបាំងពីក្រោយត្រចៀកដូចជាកំពុងផ្ទៀងស្តាប់ ប៉ុន្តែបន្តិចក្រោយមកលោក អានុទីន ក៏ស្រាប់តែក្អកហើយយកដៃចង្អុលត្រង់បំពង់ករបស់ខ្លួនដើម្បីបង្ហាញថាលោកកំពុងឈឺកមិនអាចនិយាយបានឡើយ រួចក៏ប្រញាប់ចូលឡានជិះចាកចេញពីវិមានរដ្ឋាភិបាល ដោយមិនឆ្លើយតបនឹងសំណួរអ្នកព័ត៌មានសូម្បីមួយម៉ាត់។.jpg)
សកម្មភាពនេះត្រូវបានគេថតជាប់ និងយកទៅចែករំលែកព្រោងព្រាតនៅក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈសារព័ត៌មានថៃខ្លះបានចុះផ្សាយដោយដាក់ចំណងជើងបែបចំអកថា «លោកនាយករដ្ឋមន្រ្តីធ្វើពុតជាឈឺក ហើយបដិសេធមិនផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយទេ។».jpg)
ការណ៍នេះសបញ្ជាក់ឲ្យឃើញពីសភាពគួរឲ្យអាម៉ាសរបស់ថ្នាក់ដឹកនាំថៃ ដែលនៅពេលនេះទំនងជាកំពុងជំនុំគ្នារកនឹកហេតុផលសមស្របណាមួយដើម្បីឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាដើម្បីលាងខ្លួនពីការគិតអវិជ្ជមានរបស់អន្តរជាតិផងដែរ។

ជាក់ស្ដែងបើតាមការលើកឡើងរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានបង្ហើបថា ពួកគេឥឡូវនេះ កំពុងពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងចូលរួមវេទិការធំៗមួយចំនួន និងមានការប្រាស្រ័យទាក់ទងល្អនៅលើឆាកអន្តរជាតិ។ ទាំងនេះគឺជាហានិភ័យធំមួយសម្រាប់ប្រទេសថៃ ព្រោះប្រសិនបើគ្មានការបកស្រាយដែលសមស្របឆ្លើយតបនឹងរបាយការណ៍របស់កម្ពុជាទេ ប្រទេសនេះមុខជាត្រូវស្អុ.យឈ្មោះដោយសារទង្វើខ្លួនជាមិនខាន៕










