Home ព័ត៌មានអន្តរជាតិ អាមេរិកបន្ថែមការដាក់ពង្រាយមីស៊ីលលើទឹកដីហ្វីលីពីន ចំពេលមានការជំទាស់ពីចិន

អាមេរិកបន្ថែមការដាក់ពង្រាយមីស៊ីលលើទឹកដីហ្វីលីពីន ចំពេលមានការជំទាស់ពីចិន

11
0

មិនខ្វល់ថាចិនពេញចិត្ត ឬមិនពេញចិត្តនោះទេ សហរដ្ឋអាមេរិកនៅតែជ្នះដាក់ពង្រាយប្រព័ន្ធមីស៊ីលបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយទប់ស្កាត់ការឈ្លានពាននៅតំបន់សមុទ្រចិនខាងត្បូង។ ការណ៍នេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀតទៅលើប្រទេសក្នុងតំបន់អាស៊ានមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKbPw-rQxF_z1h7_Z8o3LOed97PwPx_9ZRVyjUT1lXCNwUr9biHLq5qAk3rF8ac-4Fq7o45c6KcRJmTeZY4oH71NiD7MC8guWAjR_Fb_Im7VbKbczSt3wG0hkImiLmOCNDfl5VdvMDNJhC8qjScfuorVpiW3zrOigVeHi0v3X9oCuD2MVI47LCotyRvVr/s1280/photo_2026-02-19_12-42-36.jpg
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានបង្ហាញថា ទីក្រុងប៉េកាំងបានបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀត ចំពោះការដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសហ្វីលីពីន ខណៈដែលសហរដ្ឋអាមេរិកបកស្រាយថាអាវុធទាំងនោះមានគោលបំណងទប់ស្កាត់ការកើនឡើងរបស់ប្រទេសចិន ពីសកម្មភាពបង្កការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilAmb42jj2NfU3R6JVcJsAu42TeCE1QBldMnosj_cRE9XbbL05RVfF4kVKJdHBpTEB0XIdK2KbOAqOcwo0N64L9s2XnrtnAwvdrTsE_i3TS9umBl3bOjHQUMRywUtTHTF330utRrIQk5BW1VwqA9PGjWeggbDo-J5wZFJ-QD4FUTw82zIlXPlhFM79SWb2/s1020/photo_2026-02-19_12-42-35%20(2).jpg
ដោយឡែក បើតាមសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចសន្ទនាយុទ្ធសាស្រ្តទ្វេភាគីលើកទី១២ នៅទីក្រុងម៉ានីល អាម៉េរិក និងហ្វីលីពីន បានបញ្ជាក់ពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធការវាយប្រហារដោយកម្លាំងប្រដាប់អាវុធ យុទ្ធហោះ និងការវាយប្រហារលើនាវាសាធារណៈនៃប្រទេសទាំងពីរនៅតំបន់ប៉ាស៊ីហ្វិក រួមទាំងសមុទ្រចិនខាងត្បូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhApke7c2KtHee6Bd7ux34Xz61VRYAKTfxwVVzi5Hbt1bxFb1gGv-du-9L9SKaazko8dJpC-bPuOBhJCdXawLa-rGWVnffJPfBW27stttaWEPruKH5eTkuu8TpUd6CBLgb5kUcdRMxSpf1IgFzaxxiQFL8WkmLteUuqfhR5HUv25rD3Rj_m9nBrHPiHKa_7/s1280/photo_2026-02-19_12-42-35.jpg

សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ពីការបង្កើនការពង្រាយមីស៊ីលបំពាក់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធគ្មានមនុស្សបើកបន្ថែមនៅហ្វីលីពីន។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បានរិះគន់ផងដែរលើសកម្មភាពខុសច្បាប់ គំរាមកំហែង នៅក្នុងដែនទឹក ដោយគ្មានលើកឈ្មោះនៃបណ្តាប្រទេសណាមួយឡើយ។ ទោះមិនបានបញ្ចេញឈ្មោះ ប៉ុន្តែភាគីទាំងពីរ ទំនងសំដៅដល់ចិន ដែលមានទំនាស់ខ្លាំងជាមួយហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក នាវាល្បាតចិន ធ្លាប់ប៉ះទង្គិច និងបាញ់ទឹកដាក់ទូកល្បាតរបស់ហ្វីលីពីនថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFLScZht4bk21Ou3tTLt3UTkrT0z3HjyGuvN10AZXtRCZkFXR__qgR-Iuqv8111vTv4CSjrJkrljftdrijeDyAKCqz85_5V2UcSv8XvNRshHvSOjOc7sjer-dtuWQIcXuWdlDcyqC6pKta_rlDN_GB88V_6mx-EJCFfi_qf8Dif_PPen47NLozwS0f7lr/s1280/photo_2026-02-19_12-42-36%20(2).jpg
ទីក្រុងប៉េកាំងបានទាមទារម្តងហើយម្តងទៀតឲ្យដកអាវុធទាំងនោះចេញ ដោយព្រមានពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ប៉ុន្តែប្រធានាធិបតី Ferdinand Marcos Jr. នៅតែរក្សាជំហររឹងមាំ ដោយអះអាងពីសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងម៉ានីលក្នុងការការពារទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktb6aFxmFJ_n-t-x8IZkqVSZ1zcJN7q1gTBJFDI0okT_Gaie0ue4tstXXxXJFlbhmnCT3QtkIuO6FZFppNKqZndWhn1-fjMPD2-SqX1WUQDmsnjIDr_tKF_fKO3b1d5Uw1LFMY9jRTfLeXDik85YZloDuAwLCj97KOhU5TXL_uaxeCNxyBeUBadITp6y5/s1280/photo_2026-02-19_12-42-35%20(3).jpg

លើសពីន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បានបញ្ជាក់ច្បាស់ថា អាវុធដ៏ទំនើបទាំងនេះគឺសម្រាប់តែការទប់ស្កាត់ប៉ុណ្ណោះ ដោយលោកកត់សម្គាល់ថា រាល់សកម្មភាពឈ្លានពានរបស់ចិន មានតែធ្វើឲ្យទីក្រុងម៉ានីលកាន់តែប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រៅពីការដាក់ពង្រាយបណ្តោះអាសន្ន ហ្វីលីពីនក៏កំពុងសិក្សាពីការទិញយកប្រព័ន្ធបាញ់បង្ហោះមីស៊ីលកម្រិតខ្ពស់ដោយខ្លួនឯង ដើម្បីធ្វើទំនើបកម្មកងទ័ពផងដែរ៕