Home ព័ត៌មានអន្តរជាតិ អាជីវករថៃនៅផ្សាររុងក្លឿបាត់បង់ចំណូលខ្លាំងពីការបិទព្រំដែន និងសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់

អាជីវករថៃនៅផ្សាររុងក្លឿបាត់បង់ចំណូលខ្លាំងពីការបិទព្រំដែន និងសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់

29
0

អាជីវករថៃនៅផ្សាររុងក្លឿទ្រាំលែងបានហើយដោយសារផ្សារមានសភាពស្ងាត់ជ្រងំបន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី បណ្តាលឱ្យពួកគេបាត់បង់ចំណូលយ៉ាងខ្លាំងនាពេលនេះ និងអង្វរឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Anutin Charnvirakul ស្វែងរកការចរចាជាមួយកម្ពុជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheWnoekC-E_uJU15M27yl0QUyRDtTdIn88OVTTzh8WkekL1s2oT51E2B0CyZiDeQU_iuqxvTSSjwyJc5rccko8eQGY3Cf9dBbepJs0mQi1yLAPulP90LDUqfn_wjzyJRSeCu_ZTah_RSEXh-WZAstzodj8lmrtrc4U9DMRrDoWyJ_hew2IhXxjgQQXQUHY/s1200/photo_2026-02-18_17-04-35%20(2).jpg

ការលក់ដូររបស់អាជីវករថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក្បែរព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង បន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាអស់រយៈពេលជាច្រើនខែ បណ្តាលឱ្យប៉ះពាល់អាជីវករថៃ និងអាជីវកម្មផ្សេងៗ ជាពិសេស ផ្សាររុងក្លឿរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈផ្សារនេះជាកន្លែងជំរុញសេដ្ឋកិច្ចថៃ ។

តូបលក់ដូរជាច្រើនក្នុងផ្សាររុងក្លឿបានបិទទ្វារ និងមានតូបតិចតួចប៉ុណ្ណោះដែលបើកទ្វារ ប៉ុន្តែគ្មានអតិថិជនដើរផ្សារឡើយ ។ វាខុសគ្នាកាលពីអំឡុងពេលមិនទាន់បិទព្រំដែន ដែលពេលនោះ ការលក់ដូររបស់អាជីវករថៃកាក់កបយ៉ាងខ្លាំង ដោយសារមានភ្ញៀវទេសចរ ។

អាជីវករថៃនៅផ្សាររុងក្លឿប្រាប់ថា តាំងពីព្រំដែនកម្ពុជា-ថៃបិទមក ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង ថ្ងៃខ្លះ ស្ទើរតែអតិថិជនដើរផ្សារសោះ ពួកគេគ្មានចំណូលដើម្បីផ្គត់ផ្គង់ជីវភាពឡើយ ។ ពលរដ្ឋថៃនៅព្រំដែនរងផលប៉ះពាល់ខ្លាំងបំផុត និងសំណូមពរទៅកាន់រដ្ឋាភិបាលថៃធ្វើអ្វីឱ្យច្បាស់លាស់ មិនមែនបានតែទ្រឹស្តី ពីព្រោះពួកគេត្រូវប្រកបមុខរបរនៅកន្លែងនេះ (ផ្សាររុងក្លឿ) គ្មានកន្លែងផ្សេងសម្រាប់លក់ដូរទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLszfgoQSK7__MfOpy0KRkUqracjJqnUBCHWBaOTkmdFGSkdpeajjNOz0PNbSwBrar3JCOYf-NiHh5RTHX87U6q_rTrikDzrgb8gHNou1w_N1Hk3CbLGQ9tJUUVAYOWnGTqsr9BP4mXIJwq9fv3AlQFNnYMul7BxITTJGgjpvVrZG4edBJlfthCdVRkrmt/s1280/photo_2026-02-18_17-04-35%20(3).jpg
អាជីវករថៃទាំងនេះចង់ឱ្យប្រទេសកម្ពុជា និងថៃ ងាកមកចរចាគ្នាឡើងវិញ ពីព្រោះបើមានសង្គ្រាមកើតឡើងម្តងទៀត អ្នកដែលប៉ះពាល់បំផុត គឺពលរដ្ឋ និងអាជីវករ គ្មានអ្នកណាទទួលបានផលប្រយោជន៍ពីសង្គ្រាមទេ ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នគ្មានភាពច្បាស់លាស់ ធ្វើឱ្យពលរដ្ឋខេត្តស្រះកែវបារម្ភពីការប៉ះទង្គិចរវាងប្រទេសទាំងពីរជាលើកទី៣ ខណៈក្រុមគ្រួសារមួយចំនួនចាប់ផ្តើមត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍មិនច្បាស់លាស់នេះ

ពលរដ្ឋ និងអាជីវករថៃអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនប្រញាប់ស្វែងរកវិធីដោះស្រាយដោយការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារសេដ្ឋកិច្ចព្រំដែនឡើងវិញ ។ ពលរដ្ឋថៃចង់ប្រកបមុខរបរ និងទទួលបានប្រាក់ចំណូលដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7ZcvaE5VuU6RPF4r8s7uiKzoiMNaTyv1HjJ1KC4oUE4QoYZBj5seUY5rrI0YXVNIXWTz-mLJ8sYIYqI0C5kuGW3Jpe4Z1e6RtyW25Pt77R6r7-uHXX2H-vLw1EyaDidpjTlbUVnPQiYYV71azaak8CGGFaygJWIiuaF4txn6B3Wv2zsd5FtjHa1R1vN8/s1200/photo_2026-02-18_17-04-35.jpg

គួរបញ្ជាក់ថា កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី តាំងពីខែមិថុនា ឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ពលរដ្ឋពលរដ្ឋថៃដែលទទួលបានចំណូលពីការបើកព្រំដែន កន្លងមក ពួកគេស្នើឱ្យរដ្ឋាភិបាលបើកព្រំដែនឡើងវិញ ប៉ុន្តែលោក Anutin មិនខ្វល់ពីផលប៉ះពាល់ទាំងនេះឡើយ លោកចង់ទទួលបានសំឡេងឆ្នោតដើម្បីបន្តអំណាចដោយការបិទព្រំដែនជាមួយកម្ពុជាបន្តទៀតតាមការទាមទាររបស់ក្រុមជាតិនិយមជ្រុល ៕