Home តារាជាតិ មូលហេតុនេះទើបបានជា ស៊ឹម ថៃណា មិនអាច Cover បទល្បីៗពីមុនឱ្យអ្នកគាំទ្រស្តាប់ម្តងទៀត

មូលហេតុនេះទើបបានជា ស៊ឹម ថៃណា មិនអាច Cover បទល្បីៗពីមុនឱ្យអ្នកគាំទ្រស្តាប់ម្តងទៀត

12
0

តារាចម្រៀងជើងចាស់ ស៊ឹម ថៃណា ម្ចាស់បទ «បេះដូងឆ្កួត» បានចេញវីដេអូបញ្ជាក់ពីមូលហេតុដែលមិនអាច Cover បទចម្រៀងឱ្យទស្សនិកជនស្តាប់ឡើងវិញបានដោយសារតែបទរបស់នាង ៨០ភាគរយគឺចម្លងមកពីផ្ទះលេខ២។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបាននិយាយថាក្នុងឆ្នាំ២០២៦ រូបនាងកំពុងសម្លឹងមើលការផលិតបទថ្មីដែលជា Original Song និងការ Cover បទចាស់ៗមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmmxiZFJqrrXMv7fQ_5Yk9A8Xf2Nmlqqg6d3PUZQG2oifRyMwJDuEOpu-U15XDhMaC5iFpjk9XWKp4Q5sfKxxiLzHJlXJReaPG-5PcMSIGviZ-0qV84ta1VrQLeu4xAvPmVrBzqhyphenhyphen7TGVhLY_j5NzteL-k0wwM2nzPKTS5U3YxuCl-bXIRdi-8jt6xnUlj/s1440/image_2026-02-19_09-30-08.png
ថ្មីៗនេះកញ្ញា ស៊ឹម ថៃណា បានចេញវីដេអូឆ្លើយតបបន្ទាប់ពីមានការទទូចពីអ្នកគាំទ្រឱ្យរូបនាងចូលសិល្បៈវិញ។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលនៅមិនភ្លេចនាងជាអ្នកចម្រៀងស៊េរីចាស់។ ថៃណា ថានាងកំពុងតែគិតគួរចាប់ផ្តើមពីចំណុចណាទៅវិញពីព្រោះនាងមិនមែនជាអ្នកចម្រៀងផ្តើមពីចំណុចសូន្យនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyGGbt2DmDNnmig9ZKWkjGThyphenhyphenNRypTTuX4ZsBbVk6UcL6kxKvRVJoQyG7rzkgCwfqTnrV3W-pIAkTloiD-SAhxuziCa-DzE2lGFZ5doOOOOpev6Pfan5E7hc9m2DA-8-ib1-go9bu9YvQwrHkB3OYBoNYQNS9ar64tfxuzQxOpNZDIdMXZEd0v9GRVyo/s1440/image_2026-02-19_09-30-06%20(2).png

ស៊ឹម ថៃណា ថានាងមានបទចម្រៀងចាស់ៗជាច្រើននៅក្នុងផលិតកម្មធំៗចំនួន៣ប៉ុន្តែជាអកុសលបទចម្រៀងដែលនាងចេញកាលពីជាង១០ឆ្នាំមុនគឺសុទ្ធសឹងតែជាបទដែលចម្លងពីប្រទេសជិតខាង ដែលពេលនោះបទ Original Song មិនមានការទូលំទូលាយនោះទេ។ តារាចម្រៀងជើងចាស់រូបនេះបានទទួលស្គាល់ថាបទរបស់នាង ៨០%គឺមានការចម្លងពីផ្ទះលេខ២ ដូច្នេះនាងមិនអាចយកបទទាំងនោះមក Cover ឱ្យទស្សនិកជនស្តាប់បានទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqk_DAfKVXN3qvnmBk5VBCSDEhRVRJe2V1KM68IC50K6iN5qT0_gTKw70tR8ptAqA32-WLNrd3b_WUi9kXFC-GXRVOthR0JKSq-lk0ejaq3KsMXkL1eYZ0egjn-lXPIInSM1c1AmIfYqKyXNqs3MMQ6iIPq-6adScSaDCnk53Js98Pz9n_1MMfz04dpJSQ/s1440/image_2026-02-19_09-30-06%20(3).png
យ៉ាងណាមិញ តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមថានៅក្នុងឆ្នាំ២០២៦ រូបនាងកំពុងគិតសារឡើងវិញគឺនាងនឹងធ្វើបទ Original Song មួយចំនួន ក៏ដូចជា Cover បទចាស់របស់នាងមួយចំនួនដែលពុំមែនចម្លងពីផ្ទះលេខ២។ តារាចម្រៀងរូបនេះបានសារភាពថានាងខុសពីអ្នកដទៃអ្វីក៏ដោយទាល់តែនាងសប្បាយចិត្តបានធ្វើ បើមិនសប្បាយចិត្តគឺនាងមិនធ្វើឡើយដោយមានពេលខ្លះបទចម្រៀងដែលបានថតទុកក៏មិនអាចចេញបានរហូតហួសសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_lxTnq7tnqC5GQG3KsP-C7BALvUXNGkiywUsYs24pVrHhZt5r-q4-L3UGZsLmpSmpYmqMScWXdFXbfIRTPjPwqFyYGJaK-yaYKyKA5sdHV9jaek7T73fL7FCgLQxYYuzajDEqEuAOgOGQ55Tdl-wcS985V-lPRrff9ekXQSFPck8Lkym8vlsoTF85e06/s1440/image_2026-02-19_09-30-07.png

ស្ថិតក្នុងវ័យ៤២ឆ្នាំ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថានាងពុំអាចបំរើវិស័យសិល្បៈបានយូរទៀតនោះទេ ហើយការបន្តសិល្បៈក្នុងកំឡុងពេលចុងក្រោយនេះនាងនឹងបង្ហាញសមិទ្ធផលថ្មី បំរើអារម្មណ៍ទស្សនិកជនក្នុងជីវិតចុងក្រោយនៃអាជីពសិល្បៈរបស់នាង៕