ស្របពេលពិភពលោកមានចម្ងល់យូរមកហើយ តើមានមនុស្សក្រៅភពដែរឬទេ? កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អះអាងថា មនុស្សក្រៅភព (Alien) មានពិតមែន យើងមានឱកាសតិចណាស់នឹងឃើញពួកគេ ។ ប៉ុន្តែលោកបដិសេធចំពោះការលើកឡើងពីរដ្ឋាភិបាលអាមេរិកលាក់ទុកមនុស្សក្រៅភពនៅតំបន់៥១ (Area 51) មានទីតាំងលើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិក ។.jpg)
ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ឆ្លើយតបសំណួររបស់ពិធីករក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ពិតជាមានមនុស្សក្រៅភព ថែមទាំងទាក់ទងមកផែនដីក្នុងអំឡុងពេលលោកកាន់តំណែង ប៉ុន្តែមានឱកាសតិចណាស់ដែលអាចឃើញពួកគេ ។ វាធ្វើឱ្យមហាជនងឿងឆ្ងល់កាន់តែខ្លាំង តើលោកដឹងដោយរបៀបណា ហើយមនុស្សក្រៅភពរស់នៅទីណា ។
ឆ្លើយតបនឹងសំណួររបស់លោក Brian Tyler Cohen ពិធីករកម្មវិធី Podcast ដែលសួរថា ៖ «តើមានមនុស្សក្រៅភពដែរឬទេ?» លោក បារ៉ាក់ អូបាម៉ា ថា ពិតជាមានមនុស្សក្រៅភពមែន ពួកគេមិនបាននៅតំបន់៥១ (Area 51) ប៉ុន្តែលោកមិនធ្លាប់ឃើញទេ ។ មនុស្សក្រៅភពមិនត្រូវបានឃុំឃាំងនៅតំបន់៥១ ឬបង្ខាំងនៅក្រោមដីទេ លុះត្រាតែមានផែនការឃុបឃិតគ្នាលាក់ខ្លួនមនុស្សក្រៅភព សូម្បីប្រធានាធិបតីអាមេរិកក៏មិនដឹង ។

ពាក្យសម្តីរបស់លោក បារ៉ាក់ អូបាម៉ា ត្រូវបានសារព័ត៌មាននានាលើពិភពលោក ព្រមទាំងទស្សនាវដ្តីយកទៅផ្សព្វផ្សាយព្រោងព្រាតបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ពេញពិភពលោក និងសន្និដ្ឋានថា លោក បារ៉ាក់ អូបាម៉ា អាចជ្រាបពីមនុស្សក្រៅភពស្ថិតនៅទីណា ។
បន្ទាប់ពីព័ត៌មានមនុស្សក្រៅភពល្បីសុះសាយខ្លាំង លោក បារ៉ាក់ អូបាម៉ា ក៏បានបង្ហោះសារក្នុង Instagram នៅថ្ងៃទី១៥ ខែកុម្ភៈ ថា ៖ «ខ្ញុំព្យាយាមទប់អារម្មណ៍ពេលឆ្លើយតបសំណួរយ៉ាងឆាប់រហ័ស វាទទួលបានការចាប់អារម្មណ៍ខ្លាំង ខ្ញុំសូមបញ្ជាក់ថា ចក្រវាឡពិតជាធំទូលំទូលាយ ហើយអាចមានមនុស្សក្រៅភពនៅក្រៅផែនដី ប៉ុន្តែមានចម្ងាយឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ទើបយើងមានឱកាសតិចនឹងឃើញពួកគេ» ។

លោកបញ្ជាក់ថា មនុស្សក្រៅភពបានទាក់ទងមកកាន់មនុស្សនៅលើផែនដីពិតមែនក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ ។ ពាក្យសម្តីរបស់លោកស្របគ្នានឹងការលើកឡើងជាយូរមកហើយថា រដ្ឋាភិបាលអាមេរិកបានលាក់ទុកមនុស្សក្រៅភពនៅតំបន់៥១ មានទីតាំងលើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិក ។
.jpg)
ចំណែកលោកប្រធានាធិបតី Donald Trump មិនជឿថា មានមនុស្សក្រៅភពទេ បើទោះជាលោកធ្លាប់និយាយជាមួយមនុស្សមួយចំនួនអះអាងថា មនុស្សក្រៅភពមានពិតមែន និងធ្លាប់ឃើញយានរបស់មនុស្សក្រៅភពលើអវកាស ដែលអាចជា UFO ។.jpg)
កាលពីឆ្នាំ២០១៩ មានមនុស្សរហូតដល់ជាង១លាន ៥សែននាក់ បានចុះឈ្មោះធ្វើដំណើរទៅតំបន់៥១ (Area 51) ក្នុងនោះក៏មាន Influencer ប្រមាណ១៥០នាក់ ប្រមូលផ្តុំគ្នានៅជុំវិញតំបន់៥១ ដោយសារចង់ដឹងច្បាស់ពីមនុស្សក្រៅភព ប៉ុន្តែវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ។.jpg)
បើយោងតាមឯកសារសម្ងាត់ដែលបែកធ្លាយកាលពីឆ្នាំ២០១៣ ឱ្យដឹងថា តំបន់៥១ គឺជាកន្លែងសម្រាប់សាកល្បងគម្រោងអវកាសផ្សេងៗរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងជាកន្លែងអនុវត្តគម្រោងឃ្លាំមើលអវកាស U-2 និង Oxcart ៕










