Home ព័ត៌មានអន្តរជាតិ រុស្ស៊ីនឹងបញ្ជូនប្រេងឱ្យគុយបាឆាប់ៗស្របពេលអាមេរិករឹតបន្តឹងការនាំចេញប្រេងពីប្រទេសនានា

រុស្ស៊ីនឹងបញ្ជូនប្រេងឱ្យគុយបាឆាប់ៗស្របពេលអាមេរិករឹតបន្តឹងការនាំចេញប្រេងពីប្រទេសនានា

11
0

រុស្ស៊ីអះអាងថា នឹងបញ្ជូនប្រេងឱ្យគុយបា តើរុស្សុីបញ្ជូនដោយរបៀបណាវិញ បើសហរដ្ឋអាមេរិកបិទខ្ទប់ច្រកនាំចូលអស់ទៅហើយ ហើយការនាំចូលតាមនាវាត្រូវចំណាយពេលជិត២ខែ ត្រូវប្រឈមនឹងនាវាចំបាំងសហរដ្ឋអាមេរិកទៀត រីឯចិនវិញក៏បារម្ភមិនធម្មតាដែរ ណែនាំឱ្យគុយបាប្រើផ្ទាំងសូឡា តែតាមការដឹង យ៉ាងហោច គឺនៅឆ្នាំ២០២៨ ឯណោះទេ ។ តើគុយបាអាចទ្រាំទ្របានកម្រិតណា ប្រសិនបើ USA នៅតែបិទខ្ទប់ ឬមហាមិត្តទឹកកកបានតែមាត់ថា ជួយៗឱ្យតែឮ និងផ្តល់ក្តីសង្ឃឹមពីលើមេឃទេ ខណៈដែលប្រទេសខ្លួនកំពុងតែជាប់ដៃវាយអ៊ុយក្រែនដែរ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5cdBlOqkt7YoG6fsexK3OBz3Yl-qbxAV3wpQU1fFTEgl52Qw-tSvsdBcYdxlUSM9VKKhvLN5ZfWAUQqX42WNd8lO3Y2w409dbBgJs0II0Yg-xDpDQxoVDLZunrWcurKRqhly7aIQqK6aPijHPtWJnvUjJuzX4OYAICehVUdXuCUEZyomEiTY03qausmEE/s1024/photo_2026-02-18_12-52-52%20(3).jpg
ស្ថានការណ៍ខ្វះខាតប្រេងឥន្ធនៈនៅគុយបា បានធ្លាក់ក្នុងវិបត្តិ! ការដាក់សម្ពាធសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលអាមេរិកធ្វើឱ្យគុយបាជួបការលំបាកយ៉ាងខ្លាំង ដែលជំរុញឱ្យរុស្ស៊ីប្រកាសគាំទ្រ និងជួយសង្គ្រោះគុយបាជាមិត្តរបស់ខ្លួនពីការខ្វះខាតប្រេង ដោយត្រៀមបញ្ជូនប្រេងទៅកាន់គុយបាឆាប់ៗនេះ ។

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងហាបាណា ប្រទេសគុយបា ប្រកាសថា រុស្ស៊ីនឹងបញ្ជូនប្រេងឱ្យគុយបា ក្នុងនាមមនុស្សធម៌នាពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងយ៉ាងខ្លាំងក្នុងប្រទេសនេះ បន្ទាប់ពីការនាំចូលប្រេងរបស់គុយបាពីប្រទេសនានាត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់ និងការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiboY8ZUAHLDcPqS1NxkLSF0nN29o5RqQaqmltSp_xNygIns5qK9L0DuyJBjavCS4IB6zlFE1jj6v2VCI264YpTP1UAFNV0fi0EPcTm3l3xqYv9G5ksqAbmjNahazxacp2KtbAg5rkCRiHgXFEvjApuMADO1ojBMvGnUvv6EeOAxB5BBslJg0g18_CSxkQ_/s800/photo_2026-02-18_15-23-54.jpg
រុស្ស៊ីចេញមុខគាំទ្រគុយបា ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្កើនវិធានការដាក់សម្ពាធសេដ្ឋកិច្ចគុយបា និងគំរាមដំឡើងពន្ធទំនិញរបស់ប្រទេសណាដែលហ៊ានបញ្ជូនប្រេងទៅគុយបា ទើបធ្វើឱ្យប្រទេសនានាផ្អាកការនាំចេញប្រេង ។ បច្ចុប្បន្ន គុយបាខ្វះខាតប្រេងយ៉ាងខ្លាំង ខណៈប្រេងនៅសេសសល់អាចប្រើប្រាស់ត្រឹមតែ៣ខែទៀតប៉ុណ្ណោះ ។

កន្លងមក គុយបាពឹងផ្អែកលើការនាំចូលប្រេងពីទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ត្រូវបានឃុំខ្លួនដោយកងកម្លាំងពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ធ្វើឱ្យការនាំចេញប្រេងពីទីក្រុង Caracas មកកាន់គុយបា ត្រូវផ្អាកភ្លាមៗ ។

បើតាមមន្ត្រីទូតរុស្ស៊ី ការកាត់ផ្តាច់ប្រភពនាំចូលប្រេងធ្វើឱ្យគុយបាខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ និងរងផលប៉ះពាល់ខ្លាំងជាងពេលគុយបាធ្លាប់ខ្វះប្រេងកាលពីឆ្នាំ២០២៥ ។ ពេលនេះ រោងចក្រផលិតអគ្គិសនីជាច្រើនកន្លែងកាត់បន្ថយកម្លាំងផលិតបណ្តាលឱ្យដាច់ចរន្តអគ្គិសនីស្ទើរគ្រប់កន្លែង ជាពិសេស ការដឹកជញ្ជូនតាមមធ្យោបាយសាធារណៈ និងក្រសួងសុខាភិបាល រងផលប៉ះពាល់ជាងគេ ប្រសិនបើការបញ្ជូនប្រេងយឺតយ៉ាវ នឹងប៉ះពាល់ដល់ពលរដ្ឋគុយបា ប្រមាណ១១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjAaODo6CcuV5ks8zs5nJpNHniCdSrkclQoSkhqj1PZrUA-FpeN93B42yF_BlXMx1XeFsgd-gjkS71ZlhaGmK8hL0IJVxamDZuB99P94arXjXWmo10cSyU1D5JxK6C4kLtoYy_P3MHMShjoB5tAgn11O6VJjl8yqm5LJ3DKqxkJXZ5M-WaoMvZ6S8MkCN/s1200/photo_2026-02-18_12-52-52%20(2).jpg

ការបញ្ជូនប្រេងពីរុស្ស៊ី គឺតាមផ្លូវសមុទ្រ ដោយចំណាយពេលចាប់ពី៤០ថ្ងៃ ទៅ៥០ថ្ងៃ ទើបប្រេងមកដាក់ទីក្រុងហាបាណា ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ជូនប្រេងឱ្យគុយបា ចំនួន១សែនលីត្រ ស្មើទឹកប្រាក់៦០លានដុល្លារ ប៉ុន្តែប្រេងរុស្ស៊ីមិនអាចបំពេញតម្រូវការប្រើប្រាស់របស់គុយបាទេ គឺគុយបាត្រូវការប្រេងរហូតដល់៨លានលីត្រក្នុង១ឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ច ។

រុស្ស៊ីថ្កោលទោសវិធានការរបស់លោកប្រធានាធិបតី Donald Trump ជាការដាក់សម្ពាធសេដ្ឋកិច្ចគុយបា ខណៈលោក Trump ថា ដើម្បីជំរុញឱ្យរដ្ឋាភិបាលគុយបាផ្លាស់ប្តូរគោលជំហរនយោបាយ ។ តាមអ្នកវិភាគ គុយបាក្លាយជាទីកន្លែងប្រកួតប្រជែងរវាងក្រុមប្រទេសលោកខាងលិចជាមួយសម្ព័ន្ធមិត្តរបស់គុយបា ដោយសារគុយបាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមប្រទេស BRICS (ដែលមានសមាជិក១០ប្រទេស មានគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwEgNbIGSspnE4mfs4PS-VP5A1u7VNcYzziiYbiagmd5Eyd9Wp1RRzMBHD7B7-EX1LXCaEYTC1Qn-uaTxn2LR9e9Map6UWDWzgnXWgK8iifTog9tSUyDQ0vowWX-nrD237GXiosiTmuQlsTCkvPWxUENhhAnlH3s6ytXttkt4NvVPPimTUxRdi-gvGtfPZ/s1280/photo_2026-02-18_12-52-52.jpg

គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ចិនក៏បារម្ភពីគុយបាខ្វះខាតប្រេងផងដែរ ដោយចិនជំរុញឱ្យគុយបាប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យរបស់គម្រោងបង្កើតទីវាលតម្រៀបផ្ទាំងសូឡាទ្រង់ទ្រាយធំ ចំនួន៩២កន្លែង នៅឆ្នាំ២០២៨ ដំណើរការដោយក្រុមហ៊ុន Yangtze Ecology and Energy Development Co. ៕