បញ្ហាភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅក្នុងប្រទេសថៃមិនទាន់ត្រូវបានដោះស្រាយផង ឥឡូវនេះលោក អានុទីន មេដឹកនាំបក្សភូមិចៃថៃដែលជាបក្សកាន់អំណាច ស្រាប់តែបង្ហាញគោលបំណងចង់គ្រងតំណែងបីតែម្នាក់ឯង នោះគឺចង់ធ្វើជានាយករដ្ឋមន្រ្តីផង ជារដ្ឋមន្រ្តីការពារជាតិផង និងថ្មីៗនេះចង់ឡើងជារដ្ឋមន្រ្តីការពារជាតិបន្ថែមទៀត។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD 36 នៅថ្ងៃអង្គារ ទី១៧ កុម្ភៈ បានឲ្យដឹងថា មានពាក្យចចាមអារ៉ាមមួយកំពុងផ្សព្វផ្សាយ ថាលោក អនុទីន ឆានវីរៈគុល ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិដោយខ្លួនឯង បន្ទាប់ពីការបង្ហោះនៅលើហ្វេសប៊ុកដែលបង្ហាញថា គណបក្សភូមិចៃថៃ នឹងទទួលខុសត្រូវចំពោះការគ្រប់គ្រងសន្តិសុខជាតិ។
.jpg)
អ្វីដែលសំខាន់នោះគឺ ប្រសិនបើលោក អនុទីន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ថែមទៀត លោកអាចនឹងគ្រប់គ្រងកូតានៃតំណែងរដ្ឋមន្ត្រីនៅក្នុងគណបក្សភូមិចៃថៃ ហើយរដ្ឋាភិបាលចម្រុះរបស់ប្រទេសក៏នឹងស្ថិតក្រោមការដឹកនាំរបស់លោកដូចគ្នា ។
តាមរយៈព័ត៌មាននេះ បានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ថា អានុទីន មានបំណងកាន់កាប់ច្រើនក្នុងពេលតែមួយដើម្បីពង្រីកអំណាច តាមរយៈការឈោងចាប់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ មួយទៀត បន្ថែមលើមុខតំណែងបច្ចុប្បន្នរបស់លោកដែលជានាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រាប់ទៅហើយ។
ដូច្នេះ ក្នុងប្រវត្តិសាស្ត្រនៃនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul គឺជាឥស្សរជននយោបាយថៃដំបូងគេបង្អស់ហើយ ដែលក្តោបក្តាប់អំណាចរដ្ឋថៃ បានចំនួន ៣តំណែង ក្នុងពេលតែមួយ៕










