Home ព័ត៌មានអន្តរជាតិ ចោទប្រកាន់ទៀតហើយ! កងទ័ពជើងទឹកថៃចោទកម្ពុជាដោយគ្មានមូលដ្ឋានថាបង្កប់មីនថ្មីនៅខេត្តត្រាត

ចោទប្រកាន់ទៀតហើយ! កងទ័ពជើងទឹកថៃចោទកម្ពុជាដោយគ្មានមូលដ្ឋានថាបង្កប់មីនថ្មីនៅខេត្តត្រាត

22
0

ថៃយកគ្រាប់មីនមកចោទប្រកាន់កម្ពុជាទៀតហើយ មិនចោលល្បិចចាស់សោះ បង្កប់មីនខ្លួនឯង រួចហើយទម្លាក់កំហុសលើប្រទេសជិតខាង ។ នេះមិនមែនជាល្បិចថ្មីទេ ពីព្រោះកងទ័ពថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនលើទឹកដីរបស់ខ្លួនដោយគ្មានមូលដ្ឋានច្បាស់លាស់ជាបន្តបន្ទាប់ ដើម្បីយកលេសបង្កជម្លោះ និងបោកបញ្ឆោតពលរដ្ឋរបស់ខ្លួនឱ្យជឿទាំងងងិតងងុល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiICEwUbkLezsq1jQpErmg18UDNntKRlZnbwt5VkqYOhwFVPFnNIhYDgnOVTBkF5FbeiQLC6IqwmUKQgspshcloX79OCPOwwxUsGBlCJ7p4oZsRVZpc57SDWx3L1gSom9zzRPvQmgmMutZ5myxS2F4jVws-xFTjUyRON1BWOrbhENDNoVojNX245_8aW9i/s1280/photo_2026-02-16_14-55-20%20(2).jpg
កងទ័ពថៃបានចោទប្រកាន់កម្ពុជាជាថ្មីថា បង្កប់មីនថ្មីលើទឹកដីរបស់ខ្លួន ដូចដែលពួកគេធ្លាប់ចោទប្រកាន់ពេលមុនបើកឆាកសង្គ្រា.មវាយប្រ.ហារកម្ពុជា ចំនួន២លើកកាលពីឆ្នាំ២០២៥ ។ នេះជាល្បិចចាស់ដដែលរបស់ថៃដែលតែងតែទម្លាក់កំហុស និងលាបពណ៌កម្ពុជារហូតមក ហើយការចោទប្រកាន់លើកនេះ គឺជាការបង្វែរស្ថានការណ៍ ស្របពេលពលរដ្ឋថៃកំពុងចាប់អារម្មណ៍លើការទាមទាររាប់សន្លឹកឆ្នោតឡើងវិញ ។

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាត់ រតនៈឆ័យយ៉ាផាន់ បានចោទប្រកាន់កម្ពុជាដោយមូលដ្ឋានថា បង្កប់មីនថ្មីប្រភេទ PMN-2 ចំនួន៦គ្រាប់ នៅភូមិឆាំរ៉ាក ស្រុកមឿង ខេត្តត្រាត ដែលត្រូវបានរកឃើញដោយអង្គភាពដោះបោសសម្អាតមនុស្សធម៌កងទ័ពជើងទឹកថៃ ពេលកំពុងតែប្រតិបត្តិការបោសសម្អាតមីនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0v2Bf7H2foP-Zf10DzP-E5WsdTxAjvdfNQL99uz-7VC2W8tG-CrU6OtWjHnzPmjXbyvtMS3pbSrcMDDxQgpXQKMSzj6xecnM8U6Qv9a6Ve2gdOykPb82I0G8DIQ3LIc1J5bBd3MJbRkc7DKZPILi-uTtczk3DMXTUfc88aeSl3NC1sfvtnXKfJjYao_0/s1280/photo_2026-02-16_14-55-20.jpg

កងទ័ពជើងទឹកថៃនិយាយប្រឌិតថា តាមការត្រួតពិនិត្យ គឺជាមីនថ្មីបង្កប់ដោយកម្ពុជា មិនមែនជាមីនចាស់នោះទេ ។ លើសពីនេះ ពួកគេថែមទាំងចោទប្រកាន់ថា បានរកឃើញមីនប្រភេទ PMN-1 ចំនួន៣គ្រាប់ និងមីន POMZ ១គ្រាប់ទៀត ដែលត្រូវបានបង្កប់នៅក្បែរនោះ ពេលកំពុងកែលម្អផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែន ។

កងទ័ពជើងទឹកថៃថា ខ្លួនអនុវត្តតាមស្មារតីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទាំងពីរឈានទៅអនុវត្តបទឈប់បាញ់ ដោយប្រកាន់តាមគោលការណ៍មនុស្សធម៌ មិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ ។ កងទ័ងជើងទឹកថៃចាត់ទុកការបង្កប់មីនថ្មី PMN-2 គឺជាការល្មើសច្បាប់មនុស្សធម៌អន្តរជាតិ ភាគីថៃនឹងប្រមូលភស្តុភាងដើម្បីចាត់វិធានការតាមច្បាប់ និងយន្តការអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbqyWrT14b3pb9nQkvfn28Z-gfsD3GrPLLi6OyRdPKLFdZd4F49NsKV0CfKpLwNMHOkmZc_aUWtNk_mVAphK4kviBk3JjoyI2t59XW_rGbn-CXBjTR9JcETe1UjzzNAJx-hJw8O8C84JhKKQygobwzNK_Uhk2dvggyMFjEpUMTRxWiLpJm8GxM8z8vva4p/s1080/photo_2026-02-16_14-55-19%20(2).jpg

គួរបញ្ជាក់ថា កន្លងមក ក្រសួងការពារជាតិកម្ពុជាធ្លាប់បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងនៅតែបន្តអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់ ហើយកម្ពុជានៅជំរុញឱ្យភាគីថៃអនុវត្តតាមបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLfjLfUnbddRixNhTVI7VNntN9F3E48QrvVMSzH0Cpwn4fhvH8QH5G8IDEiL4w7gaxsjiSTxpaDzUv4O1f_IEoO4kJVKQ9mzfLBlchS7XZB5m_bcoheIFY7EOqEPF6Si1TODCLZ24e1mxZ3xyVDujxdPWTHxzS632T5QDAzHN6SGyuu0M3ee7J6IDgbEV/s1280/photo_2026-02-16_14-55-19.jpg