ឧប្បត្តិហេតុផ្លូវទឹកដ៏មិននឹកស្មានដល់! នាវាចម្បាំងដ៏ធំមួយរបស់កងទ័ពជើងទឹកអាមេរិក បានជ្រុលទៅបុ.កគ្នាជាមួយនាវាផ្គត់ផ្គង់កងទ័ពជើងទឹកក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេង បណ្ដាលឲ្យកងនាវិកចំនួន ២នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ BBC ដោយដកស្រង់ចេញពីរបាយការណ៍របស់ទីបញ្ជាការភាគខាងត្បូងយោធាអាមេរិក។

តាមការឲ្យដឹងរបស់ប្រភពខាងលើនេះ មនុស្សយ៉ាងហោចណាស់ពីរនាក់បានរាយការណ៍ពីរបួសស្រាលក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេងបំពេញបន្ថែមនៅកណ្ដាលសមុទ្រការប៊ីន ជិតអាមេរិកខាងត្បូងកាលពីថ្ងៃពុធ ។ តាមការបញ្ជាក់នាវាទាំងពីរគ្រឿងដែលបានប៉ះទង្គិចគ្នានេះ មួយគឺជានាវាពិឃាតថ្នាក់ Arleigh Burke USS Truxtun របស់កងទ័ពជើងទឹក និងមួយគ្រឿងទៀតគឺជានាវាគាំទ្រការប្រយុទ្ធរហ័ស Supply-Class USNS Supply ដែលទ្រទ្រង់គ្រឿងភស្តុភារសម្រាប់កងទ័ពជើងទឹកអាមេរិក។
ជុំវិញហេតុការណ៍ដែលបានកើតឡើងនេះ ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីមូលហេតុនៃការបុ.កគ្នានោះឡើយ ហើយបាននិយាយថាឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្ត។
.jpg)
យោងតាមកាសែត Wall Street Journal មូលហេតុដែលកងនាវារបស់សហរដ្ឋអាមេរិកមានវត្តមាននៅក្នុងតំបន់ការ៉ាប៊ីន គឺដោយសារតែវាជាផ្នែកមួយនៃគោលបំណងដែលរដ្ឋបាលលោក ត្រាំ ដើម្បីកំណត់គោលដៅក្រុមជួញដូរគ្រឿងញៀ.ន ចាប់តាំងពីលោក Trump បានចូលកាន់តំណែងឡើងវិញ។
បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានប្រើប្រាស់វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ លោក Nicolas Maduro ក្នុងប្រតិបត្តិការឆ្មក់ចូលទាំងកណ្តាលអធ្រាត្រកាលពីខែមករាកន្លងទៅ៕










