Home ព័ត៌មានអន្តរជាតិ គណបក្សប្រជាជនខកចិត្តខ្លាំងចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនរាប់សន្លឹកឆ្នោតនៅខេត្តឈុនបុរីឡើងវិញ

គណបក្សប្រជាជនខកចិត្តខ្លាំងចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនរាប់សន្លឹកឆ្នោតនៅខេត្តឈុនបុរីឡើងវិញ

11
0

ទោះជាពលរដ្ឋខេត្តឈុនបុរីរកឃើញភាពខុសប្រក្រតីជាច្រើននៅមណ្ឌលបោះឆ្នោត រាប់សន្លឹកឆ្នោត និងទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតឡើងវិញ ប៉ុន្តែគណៈកម្មាធិការបដិសេធ និងថាគ្មានភាពខុសប្រក្រតីអ្វីឡើយ ។ ការមិនរាប់សន្លឹកឆ្នោតឡើងវិញធ្វើឱ្យពលរដ្ឋខេត្តឈុនបុរី ក៏ដូចជាគណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) ខកចិត្តយ៉ាងខ្លាំងដោយសារការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ គ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ព្រមទាំងលម្អៀងទៅគណបក្សភូមិចៃថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVYPM3e5WiHn_y81ZEJ1w_3M8FX52Y46N0fQYDrzbaonOWQLHEt4GWcReCzQtTGmhwnZtoICNleHXfVWHT33ff-5x8G_bp6nj1yMkQ3v2Lp0s443HCtS7U-yNG4t5hyphenhyphen0_J-61mTgHL_7S-0ybOaoWPGoRgrUFe9NrXhINkZgDzq3LiN4uhqzwobOBS7wz1/s800/photo_2026-02-13_09-39-47.jpg

គណបក្សប្រជាជនបានបង្ហាញការខកចិត្តយ៉ាងខ្លាំងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនរាប់សន្លឹកឆ្នោតឡើងវិញក្នុងមណ្ឌល១ ខេត្តឈុនបុរី ទោះជាពលរដ្ឋធ្វើបាតុកម្មជាច្រើនថ្ងៃទាមទារបង្ហាញតម្លាភាពពីការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ក្តី ។ គណបក្សប្រជាជនអំពាវនាវឱ្យគណៈកម្មាធិការនេះរាប់សន្លឹកឆ្នោតដើម្បីឱ្យពលរដ្ឋអស់សង្ស័យពីការលម្អៀងទៅរកគណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyPp7tCJxqt8U0hDcyIgEvYrQcCUBaFDVIq2jBykzeufjlPjgfb8W67EqksAman3x-AKTARXvX4jpblRANtZDlgC4oWOigQ58xP5ET_ebwOWbaQE0iGSzCpEwr2hAv-GVdN1roPmc4sqQ4w5jJMg2N5u3BQo_9UsnIPk7eT6y0iI5sD9rbz3HSkWgqLt2x/s800/photo_2026-02-13_09-39-45%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចមិនរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌល១ ខេត្តឈុនបុរី ដែលការសម្រេចនេះបន្ទាប់ពីគណបក្សប្រជាជនបានប្រមូលភស្តុតាងពីភាពខុសប្រក្រតីជាច្រើនកើតឡើងនៅមណ្ឌលបោះឆ្នោត មណ្ឌលរាប់សន្លឹកឆ្នោត និងបញ្ជូនភស្តុតាងទៅគណៈកម្មាធិការដើម្បីស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjZgyHaBYrnCgf-Zm5ATHufD4h8ZrHAl3J_YGk4_BZICOfOPuCCRXXLPFQuToMMGb801Dpgm-6d9sCdJDnHBUYs8djs4shawPpc2BTj0J-N-JmFd6jxtwZeySoW6lBYemP7yRbroASPTgqRxKQTYtUUpijYSrckuGgtxjgCW4MqgJSMUzExhK-9wU-kK0/s800/photo_2026-02-13_09-39-45%20(3).jpg

គណបក្សប្រជាជនបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលគណៈកម្មាធិការមិនប្រើប្រាស់អំណាចស្របច្បាប់របស់ខ្លួនក្នុងការរាប់សន្លឹកឆ្នោតជាថ្មីនៅមណ្ឌលបោះឆ្នោតដែលមានភាពខុសប្រក្រតី ដោយគណបក្សនេះបញ្ជាក់ថា ការរាប់សន្លឹកឆ្នោតជាថ្មីនឹងមិនធ្វើឱ្យលទ្ធផលបោះឆ្នោតផ្លាស់ប្តូរទេ ប៉ុន្តែដើម្បីឱ្យពលរដ្ឋអស់សង្ស័យ និងឈប់ចោទប្រកាន់គណៈកម្មាធិការ ។ វានឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តលើការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រព្រឹត្តទៅដោយតម្លាភាព និងបញ្ជាក់ពីសន្លឹកឆ្នោតរបស់ពលរដ្ឋយ៉ាងត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCWGVg_Z1KmFyrQzyvoT7v2nVUxjX4Z1CkVEssxbhb49dNR6Nfc9AO_hGDFTNtudWZhDqPaBMux7hoM4XA3qoUpaC0TqZaHZRE4pA8zVbLoVwB9c1E3zvqpFk-2c-OwtbrE4lrsAnD9fCndygD6SUkbXbMD-XXSZxoeY1Psf7lzm-y2qL48qBzlXe_TK04/s800/photo_2026-02-13_09-39-45.jpg

គណបក្សប្រជាជនអំពាវនាវឱ្យគណៈកម្មាធិការរាប់សន្លឹកឆ្នោតជាថ្មីនៅមណ្ឌល១ ខេត្តឈុនបុរី និងរាយការណ៍ពីលទ្ធផលការរាប់សន្លឹកឆ្នោតក្នុងមណ្ឌលនេះជាបន្ទាន់ ។ រីឯមណ្ឌលផ្សេងទៀតដែលគណបក្សប្រជាជនរកឃើញភាពខុសប្រក្រតី គឺគណបក្សប្រជាជននឹងបន្តប្រមូលភស្តុតាងបញ្ជូនទៅគណៈកម្មាធិការឱ្យរាប់សន្លឹកឆ្នោតជាថ្មីតាមការប្រកាសជាសាធារណៈកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNgeGcMxig22iR1oizVXbc9oyAhQrU5zl4iJSasUvkrl4VpK8CseNp_Qdfe5YQ5XhX1bfBr6usgjFGB0iTQyKsNUvt1xc9jjq2teZkA8lAEEjGkI7TuB70K9QzR5AaD2A0GTct7J95Jx2b2GGf73AAuwADJROMxWOOSWx9qJ2v9py4JTM6qQw1-KWUOg1/s800/photo_2026-02-13_09-39-46%20(2).jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសពីការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌល១ ខេត្តឈុនបុរី គ្មានភាពខុសប្រក្រតីដូចការលើកឡើងទេ ដូច្នេះ គណៈកម្មាធិការសម្រេចមិនរាប់សន្លឹកឆ្នោតឡើងវិញឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEittH67GDMbBSX4N7kTQx096BqVkxLGp87DI8m-WC0jpUPt7jep3v8aR2W0ON_s9JDkwZicIIm-CKDFirQniG-U7XIzaHn9sPJHu7esYnsXTzVFEkSpPL17fhyYn5r074-afdBdjHojuKLSPVLxhyxgYL_8gxN7FtpVkCWJm9ygia5GzRqRfOlaUY6DjWBo/s800/photo_2026-02-13_09-39-46.jpg

គណបក្សនយោបាយនានា និងពលរដ្ឋបានចាត់ទុកគណៈកម្មាធិការរៀបចំការបោះឆ្នោតធ្វើការលម្អៀងយ៉ាងខ្លាំង និងគាំទ្រគណបក្សភូមិចៃថៃរបស់លោក Anutin ឱ្យទទួលបានសន្លឹកឆ្នោតច្រើនលើសលប់ ។ ពលរដ្ឋតាមបណ្តាខេត្តធ្វើបាតុកម្មទាំងយប់ទាំងថ្ងៃទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មីដោយសាររកឃើញភាពខុសប្រក្រតីជាច្រើន ប៉ុន្តែគណៈកម្មាធិការថា គ្មានភាពខុសប្រក្រតី ៕