Home ព័ត៌មានអន្តរជាតិ បាតុភូតភពចំនួន ៦ តម្រៀបគ្នាដែលអាចមើលឃើញដោយភ្នែកទទេ នឹងកើតមាននៅចុងខែកុម្ភៈនេះ!

បាតុភូតភពចំនួន ៦ តម្រៀបគ្នាដែលអាចមើលឃើញដោយភ្នែកទទេ នឹងកើតមាននៅចុងខែកុម្ភៈនេះ!

10
0

អ្នកចូលចិត្តខាងតារាសាស្រ្តកុំភ្លេចណាត់គ្នាដើម្បីទស្សនា! បាតុភូតដ៏អស្ចារ្យនិងគួរឱ្យចាប់អារម្មណ៍មួយនឹងកើតមាននៅរាត្រីថ្ងៃទី 28 ខែកុម្ភៈ ដោយភពនៅក្នុងគន្លងព្រះអាទិត្យចំនួន ៦ នឹងវិលមកដល់ចំណុចស្មើតម្រៀបគ្នាជាជួរ បង្កើតបានជាទស្សនីយភាពដ៏កម្រនៅលើមេឃដែលអនុញ្ញាតឲ្យមនុស្សរស់នៅលើភពផែនដីអាចមើលឃើញដោយភ្នែកទទេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrpfxQmhwcUdLeY1ptodNbmKJBx13waKuWDkh15D2nK67DRuw_ta8ToP7YDe84uL-Wn2B6-dLbmNSG6jqNAAIR34gzoZ0o76jk-uD1oULVYN3DSmabw0qMlYQeoStMyypZ6nmhUAjejLohDR52o2izbgIOURrMiThH0-jEITZ09FpgSXPDkkL7k3wusnR/s1280/photo_2026-02-13_13-06-55.jpg
យោងតាមការព្យាកររបស់អង្គការ NASA នៅរាត្រីថ្ងៃសៅរ៍ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅតាមតំបន់មួយចំនួននៃភពផែនដី មនុស្សនឹងអាចមានឱកាសឃើញភពពុធ ភពសុក្រ ភពព្រហស្បត៍ ភពសៅរ៍ ភពណិបទូន និង ភពអ៊ុយរ៉ានុស ក្នុងពេលតែមួយ ក្រោយព្រះអាទិត្យលិចទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguS9igiNVmg56Zvl4skFsO7NLrvXA50L_g9murbsWQ-pBoxJOjHolKBC15C9zj5aWkOGH2PP5PDCOCYlPZWQK2lI38XG7w5OYpjBj-Yi9lY1ynl-1i9AcXk4g-6M8qdyNKnrr98Y_gdQyH8_bPBHjQQdGX7HghK0qzhlguKgv-20H4jrVR8snZtzVyMiDf/s1280/photo_2026-02-13_13-06-54%20(2).jpg

តាមអង្គការ បាតុភូតនេះ ត្រូវបានគេស្គាល់ថាជាក្បួនដង្ហែរភព ឬការតម្រឹមភព កើតឡើងនៅពេលដែល ភពយ៉ាងហោចណាស់ចំនួន ៤ ឬ ៥ អាចត្រូវបានគេមើលឃើញរួមគ្នាក្នុងពេលតែមួយ ដោយសារតែគន្លងរបស់ពួកវា និងចំណុចរបស់ភពផែនដី ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅពេលព្រលប់ ដែលអ្នកអាចរីករាយនឹងពេលវេលានេះ បើទោះជាគ្មានឧបករណ៍ជំនួយការសង្កេតតារាសាស្រ្តក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8eS2hUkwMQ2d_PRKS-bdvDZ-GD13w71Ea69ZqES2khnV96UWPyzChxee0pAY7LiEZt3juGmJcw8qUW5qWchTWLh9qhRAff-Z2Va2cO-Ervkyf-cmyBdCv0p1RkMOeL0Kj6JfczGErt6kxt24etuDNpuU1WAXPIi9P4AxFTR442gwifT-SnXigDTBmvkK/s1200/photo_2026-02-13_13-06-54%20(3).jpg
ជាមួយគ្នានេះដែរ ដើម្បីអាចទស្សនាព្រឹត្តិការនេះឲ្យកាន់តែច្បាស់ ជាដំបូងអ្នកត្រូវជ្រើសរើសទីតាំងបើកចំហរធំទូលាយ ដែលស្រឡះល្អសម្រាប់ការមើលទៅកាន់ផ្ទៃមេឃ ខណៈទីតាំងដែលល្អបំផុតគឺជាតំបន់ដែលនៅឆ្ងាយពីទីក្រុង មានភាពស្ងប់ស្ងាត់ មិនមានអគារ ឬដើមឈើបិទបាំង និងមិនមានពន្លឺភ្លើងឆ្វេចឆ្វាច។ ក៏ប៉ុន្តែ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងធំ ហើយមិនចង់ចេញទៅណាឆ្ងាយនោះទេ នោះអ្នកអាចត្រូវការកែវយឹត ឬឧបករណ៍តេឡេស្កុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTUt3m2gbEjFej-VuIzIp8Be5uKoDZ4cuMijF15U_ClYFMCsocYs7ds0CEEjOahcajTm0z4gf2qd1Oaq5yFjj6r5Ay0rpRH20XGVu7d3qD8ul2z1CXgINBB8Ce12bdKwP3yBy1BLW_RnMrFUU43LC_2mGFnCLe9zZovuOGMUBHu6qJolYf-7A5DcLSWSI/s1200/photo_2026-02-13_13-06-54.jpg

យ៉ាងណាក៏ដោយ ប្រសិនបើចង់ផ្ដិតយករូបភាពពីបាតុភូតនេះឲ្យបានច្បាស់ល្អ អ្នកគួរជ្រើសរើសប្រើប្រាស់កាមេរ៉ា DSLR ដើម្បីចាប់យករូបភាព ដូច្នេះនឹងអាចនឹងទទួលបានលក្ខខណ្ឌកាន់តែប្រសើរឡើងក្នុងការចាប់ប្លង់ថត៕