អស់រយៈពេល១០ឆ្នាំមកហើយដែលតារាចម្រៀង នរិទ្ធ បានប្រឡូកក្នុងអាជីពសិល្បៈតាំងពីនៅក្រុម ប៉ូឡារិច ក្នុងឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាតារាទោលក្នុងទ្រនំបារមី។ ការប្រឹងប្រែងតស៊ូនៅក្នុងអាជីពសិល្បៈតាំងពីមិនទាន់មានភាពល្បីល្បាញពេលនេះ នរិទ្ធ ទទួលបានការគាំទ្រច្រើនជាពិសេសបានសម្រេចក្តីបំណងកើតចេញពីញើសឈាមខ្លួនឯង។

នៅយប់ថ្ងៃទី១២ ខែកុម្ភៈ នរិទ្ធ បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងពាក្យពេចន៍ថា «ថ្ងៃនេះចូលឡានថ្មី ថ្ងៃស្អែកចេញបទថ្មី ឡានទីមួយក្នុងជីវិត អរគុណដល់តន្រ្តី»។ កាដូដ៏ធំជាឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារនេះមានការចូលរួមអបអរសាទរពីសិល្បកររួមទ្រនំ វណ្ណថាន និង រ៉េត ស៊ូហ្សាណា និងអ្នកគាំទ្រជាច្រើនទៀតក៏បានចូលរួមអបអរសាទរមកកាន់ នរិទ្ធ ផងដែរ។
រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នរិទ្ធ បានសាងប្រជាប្រិយភាពល្បីល្បាញគួរឱ្យកត់សម្គាល់ដោយមានបទចម្រៀងល្បីៗទាក់ចិត្តទស្សនិកជនជាច្រើនបទ ជាពិសេសគឺការសហការជាមួយនឹង វណ្ណដា ។ នរិទ្ធ ក៏ក្តោបឱកាសធ្វើជា Juge នៅក្នុងកម្មវិធីប្រលងច្រៀងរ៉េប រួមទាំងបានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ។ ឱកាសល្អៗដែល នរិទ្ធ ទទួលបានសមនឹងការខំប្រឹងរបស់លោកមកជាយូរហើយក៏ទទួលបានកាដូដ៏ធំនេះដូចគ្នា។
គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនៃសេចក្តីស្រលាញ់១៤ កុម្ភៈ នរិទ្ធ និង វណ្ណដា ត្រៀមចេញបទថ្មីមានចំណងជើងថា «DECADE OF LOVE »នាថ្ងៃទី១៣ កុម្ភៈ នេះ៕










