Home តារាជាតិ លោក ទេព រិនដារ៉ូ បញ្ជាក់ពីជីវិតឯកជនធ្លាប់មានភរិយានិងកូន

លោក ទេព រិនដារ៉ូ បញ្ជាក់ពីជីវិតឯកជនធ្លាប់មានភរិយានិងកូន

26
0

តារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសំឡេងលោក ទេព រិនដារ៉ូ បានបញ្ជាក់ជូនសាធារណជនថាលោកធ្លាប់មានភរិយានៅក្នុង១៩៨៧ និងមានកូនស្រីម្នាក់ជាចំណងដៃ។ ទោះយ៉ាងណាជីវិតគូរបស់លោកមានរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះខណៈបច្ចុប្បន្ននេះលោកពុំមានភរិយានោះទេដោយសារតែគិតរឿងនេះជាធំ។ ដ្បិតពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយាប៉ុន្តែពេលនេះគឺលោកមានគូស្នេហ៍នៅស្រុកក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEfKzJwVN2Y9hlrAo2iWvQS2C6bKIRXPRK8zdpZJd-i029oMEB8jsbJpCedSehyPiy7p01eWgf_fz-6BETyGdfmpr2NxU2fQ3dmsvxZsPn_x61cdZBgrxcpw_jOXjvaPTQ4P2U1MkztA3iddD2iXQ8szbC2ohYbwuEIaepE8U5ljEx2hidaso7EzSk3Tj/s2048/image_2026-02-12_09-10-13.png

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលទស្សនិកជនពុំបានឃើញលោក ទេព រិនដារ៉ូ បង្ហាញដៃគូរបស់ខ្លួននោះទេ ខណៈរឿងនេះក៏បង្កឱ្យមានការសង្ស័យក្នុងចំណោមទស្សនិកជនក៏ដូចជាចង់ដឹងថាតារាសម្តែងរូបនេះធ្លាប់មានភរិយាដែរឬអត់?។ មានសំណួរជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ នាយព្រែក បានស្រាយចម្ងល់របស់មហាជនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0nO5NKm_vuVZWCx6f63HYOIeRo2Ctotz7kngaFsUwgjsaDCiC_8vwZvJu3jn0dXUXtteDFhfWXYldfjpHlR5BAXBr9Th8kPjhwenSYy_b9I35iXgsum9tQ4kvEh5TLF8m_LzkhFE7pXlP0KhWWqqiI5eC9vKvpG_pCLMKrI8lXv2qWff4-RaCQd6C6Ii/s2048/image_2026-02-12_09-10-14.png

តាមរយៈវីដេអូដែល នាយព្រែក បង្ហោះនៅយប់ថ្ងៃទី១១ ខែកុម្ភៈ លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាសព្វថ្ងៃនេះលោកពុំមានភរិយានោះទេ ប៉ុន្តែលោកធ្លាប់មានភរិយាតាំងពីមុនចូលសម្តែងមកម្ល៉េះពោលគឺនៅឆ្នាំ១៩៨៧។ មិនត្រឹមតែមានភរិយាប៉ុណ្ណោះទេប៉ុន្តែលោក ទេព រិនដារ៉ូ ក៏មានកូនស្រីម្នាក់ជាចំណងដៃផងដែរ តែចំណងស្នេហានោះបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ ចំពោះមូលហេតុដែលលោក ទេព រិនដារ៉ូ មិនយកភរិយាទៀតតារាសម្តែងរូបនេះបានបញ្ជាក់ថាលោកគិតគ្រួសារជាធំពីព្រោះលោកជាមេគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhM5JizGF9_9uGX1nKgG2D7mrvI1mGBroaZ6w-_A0UvBeI4DO6BKaqRz4LHIo2GIqSnNtm8sx2qOMKOLW7Q5T9UfCq8sAeOVPCD8F30EsO1v73OEOE42i3ohPqtU7jpjoSlWekg932er0fDSCHMVNHBxgmTaOh598C-6G2QFFu5DSyPee4tR9jwqIO_0u/s2048/image_2026-02-12_09-10-15.png

ចំណុចនេះលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកត្រូវរ៉ាប់រងចិញ្ចឹមម្តាយ ប្អូន និងក្មួយៗ ហើយប្រសិនជាមានគ្រួសារលោកគិតថាត្រូវបែងចែកមិនមានសិទ្ធិ១០០ភាគរយ ដែលបន្ទុកនោះធ្វើឱ្យលោកពិបាក។ ជាមួយគ្នានេះលោកក៏បានលាតត្រដាងថាចាប់តាំងពីបែកភរិយាមុនមកពុំមែនលោកមិនធ្លាប់សាកល្បងចាប់ផ្តើមជីវិតគូម្តងទៀតនោះទេប៉ុន្តែមិនអាចទៅរួច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8bOBD3L60GoxCKnEpO9_TBtcF25-7mxAEorUNymehsxR5c4SkSeyejQtB4LV9Fg8uBYXUW5j_7HZNdtMr51No4q2Oplg0w1FjDvTuNjqZycyPmziKxmimDstKjWENslHQ82KofwSoSduO62-r7DR4zRhA5YuFUP-NKlvdsauEwQRfHMm0P9mkx7fEETWn/s1320/image_2026-02-12_09-10-11.png
ទាក់ទិននឹងការចាប់ផ្តើមជាមួយដៃគូថ្មីដែលមិនអាចរលូនទៅមុខបានលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាដោយសារលោកជាអ្នកសិល្បៈ ដូច្នេះការទំនាក់ទំនងពុំដូចមនុស្សធម្មតា នៅពេលថតសម្តែងមានកាយវិការសិទ្ធិស្នាលធ្វើឱ្យដៃគូប្រចណ្ឌ។ មិនលាក់បាំងពីទស្សនិកជនដ្បិតពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយាប៉ុន្តែពេលនេះគឺលោកមានគូស្នេហ៍នៅស្រុកក្រៅ៕